ម៉េចអ៊ីចឹង! ប្រទេសចិន ហាមឃាត់មិនឱ្យក្រុមអ្នកជំនាញ​អង្គការសុខភាពពិភពលោក ចូលពិនិត្យរកប្រភពដើមនៃជំងឺកូវីដ១៩

//s9.kh1.co/7a/7a1e194bcbd5e307c91a353b777f3077b02c9396.jpg
សង្គម

 ០៦-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប្រទេសចិនបានរារាំងការមកដល់នៃក្រុមអ្នកជំនាញកូវីដ១៩របស់អង្គការសុខភាពពិភពលោក ដែលពួកគេមានបំណងមកស៊ើបអង្កេតពីប្រភពដើមនៃការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ដោយចិនបានអះអាងថាវីហ្សារបស់ពួកគេនៅមិនទាន់ត្រូវបានអនុម័តនៅឡើយ

បរទេស៖ ប្រទេសចិនបានរារាំងការមកដល់នៃក្រុមអ្នកជំនាញ​របស់អង្គការសុខភាពពិភពលោក ដែលពួកគេមានបំណងមកស៊ើបអង្កេតពីប្រភពដើមនៃការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ដោយចិនបានអះអាងថា ​ទិដ្ឋាការរបស់ពួកគេនៅមិនទាន់ត្រូវបានអនុម័តនៅឡើយទេ បើទោះបីជាសមាជិកមួយចំនួនកំពុងធ្វើដំណើរមកប្រទេសចិនក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទិនទៅនឹងបញ្ហានេះ អគ្គនាយក​អង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់ថា៖

ខ្ញុំពិតជាមានការខកចិត្តយ៉ាងខ្លាំង ចំពោះព័ត៌មានដែលទទួលបាននេះ ដោយសមាជិកនៃក្រុមអ្នកជំនាញចំនួន ២នាក់ បានចាប់ផ្តើមធ្វើដំណើរទៅប្រទេសចិនហើយ ប៉ុន្តែត្រូវផ្អាកវិញដោយសារអាជ្ញាធរចិនមិនទាន់អនុម័តលើ​​ទិដ្ឋាការរបស់ពួកគេ។ ប៉ុន្តែឥឡូវនេះ ខ្ញុំបានទាក់ទងជាមួយមន្រ្តីជាន់ខ្ពស់ចិនរួចហើយ ហើយខ្ញុំបានបញ្ជាក់ជាថ្មីម្តងទៀតថា បេសកកម្មនេះគឺជាអាទិភាពចំបងសម្រាប់អង្គការសុខភាពពិភពលោក និងក្រុមអ្នកជំនាញអន្តរជាតិ។

Tedros Adhanom Ghebreyesus

គួររម្លឹកដែរថា អង្គការសុខភាពពិភពលោកបានព្យាយាមបញ្ជូនក្រុមអ្នកជំនាញពីបណ្ដាប្រទេសមួយចំនួនអស់រយៈពេលជាច្រើនខែមកហើយ ហើយក៏បានជជែកជាមួយមន្រ្តីចិន តាំងពីខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ ដើម្បីឱ្យក្រុមអ្នកជំនាញទៅសិក្សាស្រាវជ្រាវ ពីរបៀបដែលវីរុសចម្លងពីសត្វទៅក្នុងខ្លួនមនុស្ស៕

  លោក Tedros Adhanom Ghebreyesus
  លោក Tedros Adhanom Ghebreyesus
  លោក Tedros Adhanom Ghebreyesus និងរដ្ឋមន្ត្រីការបរទេសចិន
  លោក Tedros Adhanom Ghebreyesus និងរដ្ឋមន្ត្រីការបរទេសចិន
ទីដ្ឋភាពនៅក្នុងប្រទេសចិន
ទីដ្ឋភាពនៅក្នុងប្រទេសចិន
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T