៣០ ​ហេតុ​​ផល​​​ដែល​​​ក្មេង​​ៗអាច​ «ធំ​ធាត់​​ដោយ​ក្លាហាន​​» ក្រោយ​​គេ​រៀន​​​​ផាត់​​ពណ៌​ និង​​សរសេរ​​​ដោយ​ខ្លួន​ឯង​

//s9.kh1.co/9a/9a09e1d0f6c3410fd13a25f0ede9fec6de2e2bb1.jpeg
យល់ដឹង

 ០៤-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កុមារទាំងអស់គឺជាទំពាំងស្នងឬស្សី ជាធនធានមនុស្សយ៉ាងសំខាន់របស់សង្គម និងជាអ្នកបន្តវេននៅថ្ងៃអនាគត ហើយនៅ​ពេល​គេ​អភិវឌ្ឍបានល្អ គេនឹងក្លាយជាមនុស្សពេញលក្ខណៈ។

វិធីដើម្បីអភិវឌ្ឍក្មេងៗបានល្អ គឺត្រូវអោយក្មេងរៀនផាត់ពណ៌ មើល ធ្វើ ស្តាប់ អាន គិត និងសរសេរជាប្រចាំ។ ខាងក្រោម​នេះ​​​​គឺជាគុណសម្បត្តិទាំង ៣០ពីសកម្មភាពទាំងនោះ ដែលផ្តល់អោយ​ក្មេងនៅពេលពួកគេធំធាត់​ឡើង​ដូចជា​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពកុមារីម្មាក់កំពុងអង្គុយផាត់ពណ៌ 
រូបភាពកុមារីម្មាក់កំពុងអង្គុយផាត់ពណ៌ 

១ បង្កើតសមាធិស្មារតីដល់ក្មេង

២ ជួយអោយក្មេងមានភាពច្នៃប្រឌិត និងមានភាពឆ្លាតវៃ

៣ ចេះឲ្យក្មេងចេះបែកចែកភាពខុសគ្នាបានល្អ

៤ ជួយអោយក្មេងមានជំនាញវិភាគ

៥ បណ្តុះចរិត លក្ខណៈនិស្ស័យអោយក្លាយជាក្មេងល្អ

៦ បណ្តុះភាពក្លាហានរបស់ក្មេង

៧ សាងទម្លាប់ល្អដល់ក្មេង 

៨ ជួយឲ្យក្មេងមានគំនិតទូលំទូលាយ 

៩ ជួយអោយក្មេងមានភាពទន់ភ្លន់

១០ ជួយអោយក្មេងឆាប់យល់ការណ៍រាក់ជ្រៅ

១១ ក្មេងនឹងអាចប្រមូលផ្តុំអារម្មណ៍បានល្អ 

១២ ក្មេងអាចបញ្ចេញភាពច្នៃប្រឌិតដែលមានមកក្រៅបានល្អ

១៣ ជួយអោយក្មេងចេះប្រើភាពស្រមើស្រមៃមកជារូបភាពពិតបាន

១៤ ជួយអោយក្មេងចេះសម្រួលអារម្មណ៍និងផ្ចិតផ្ចង់បានល្អ

១៥ បណ្តុះអោយក្មេងមានទម្លាប់ចេះតស៊ូនិងព្យាយាម 

១៦ ជួយអោយក្មេងហ៊ានចាប់ផ្តើមធ្វើអ្វីមួយដែលប៉ង

១៧ បញ្ជៀសភាពតប់ប្រមល់ និងបង្កើតភាពរីករាយដល់ក្មេង

១៨ ជួយអោយក្មេងចេះលើកទឹកចិត្តខ្លួនឯងពីស្មាដៃរបស់ខ្លួន 

១៩ អភិវឌ្ឍខួរក្បាលផ្នែកគិត ថាគួរជ្រើសរើសពណ៌ណាដែលស្អាត

២០ ជួយឲ្យក្មេងអភិវឌ្ឍផ្នែកភាសាបានល្អ 

២១ មានចំណេះដឹងផ្នែកវាក្យស័ព្ទយ៉ាងទូលាយ 

២២ មានបំណិនក្នុងការអាន និងការសិក្សាស្រាវជ្រាវ

២៣ ជួយឲ្យក្មេងផ្តោតលើការសិក្សាបានច្រើនជាងក្មេងទូទៅ

២៤ ជួយឲ្យក្មេងចេះរៀបចំគម្រោងបានល្អនិងម៉ត់ចត់

២៥ បង្កើនអារម្មណ៍មោទនភាពចំពោះសមិទ្ធផលរបស់ក្មេង 

២៦ មានសុខភាពផ្លូវចិត្តល្អ 

២៧ ជួយឲ្យក្មេងផ្តោតលើបច្ចុប្បន្ន

២៨ អភិវឌ្ឍលើជំនាញសរសេរ

២៩ បង្កើនជំនឿចិត្តដល់ក្មេង 

៣០ ក្មេងនឹងហ៊ានសម្តែងចេញ នឹងក្លាយជាមនុស្សក្លាហាន៕

កុមារីម្នាក់កំពុងជ្រើសរើសពណ៌ក្មុងការផាត់ពណ៌គំនូររបស់នាង
កុមារីម្នាក់កំពុងជ្រើសរើសពណ៌ក្មុងការផាត់ពណ៌គំនូររបស់នាង
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T