អាហារ ​៦មុខ​ ដែល​​មិន​គួរ​​ដាក់​​ក្លាស្សេ​​ក្នុង​​​ទូរ​​ទឹក​​កក បើ​​ចង់​​​រក្សា​រសជាតិ​​ឆ្ងាញ់​​ស្រស់ៗ

//s9.kh1.co/01/0146408c4eba6d7a957c4bfe69a67fa430debdf1.png
យល់ដឹង

 ០៤-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តើអ្នកដឹងទេ អារហារបែបណាខ្លះដែលយើងមិនគួរដាក់ក្លាស្សេក្នុងទូរទឹកកក?

ស្របទៅតាមបច្ចេកវិទ្យារីកលូតលាស់ឥតឈប់ឈរ ការរស់នៅរបស់មនុស្សកាន់តែមានភាពទំនើបទៅៗ ហើយ​កាត់​បន្ថយ​​ការងាររបស់មនុស្សបានមួយចំំណែកធំដែរ។ ជាការពិតណាស់ ដើម្បីអាចរក្សាបន្លែផ្លែឈើ ត្រីសាច់ យើងគ្រប់ៗ​គ្នាតែងយកអារហារទាំងនោះដាក់ក្នុងទូរទឹកកកដើម្បីដាក់ក្លាស្សេ ដោយវាជួយឲ្យអារហាររបស់យើងទុក​បានយូរ តែវា​មិនមែនសុទ្ធតែបែបនេះទាំងអស់នោះទេ អារហារខ្លះលោកអ្នកពុំគួរយកវាទៅដាក់ក្លាស្សេ​ឡើយ ព្រោះក្រៅពីមិនអាច​ជួយ​​ដល់សុខភាពលោកអ្នក វាអាចបង្កទៅជាហានិភ័យចំពោះរាងកាយទៅវិញ។​ នេះបើតាមការចុះផ្សាយ​របស់​គេហទំព័រ ​drhealthmag ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាឈ្មោះអារហារខ្លះៗ ដែលលោកអ្នកពុំគួរយកវាទៅដាក់ក្លាស្សេនោះឡើយ៖

១. ប៉េះប៉ោះ

រូបតំណាង
រូបតំណាង

កាលណាលោកអ្នកដាក់វាក្នុងទូរទឹកកក ប៉េង​ប៉ោះ​អាចនឹង​ត្រូវ​បាត់​បង់​សារជាតិ​វីតាមីន​ហើយក៏ងាយស្វិត និងបាត់បង់​រសជាតិទៅជាជូរផងដែរ។

២. ផ្លែ​ត្រប់​

រូបតំណាង
រូបតំណាង

វា​ក៏​ដូច​ជា​ផ្លែ​ប៉េង​ប៉ោះ​ដែរ វាមិនអាចមិន​អាច​ស្ថិត​ក្នុង​សីតុណ្ហភាព​ត្រជាក់​ពេក​បាន​ទេ​។

៣. ផ្លែ​ប័រ

រូបតំណាង
រូបតំណាង

ក្នុងករណីលោកអ្នកចង់​ឱ្យ​វា​ឆាប់​ទុំ​លឿន​ គឺ​មិន​ចាំ​បាច់​ដាក់ក្លាស្សេទេ​ គ្រាន់​តែ​ទុក​នៅ​កន្លែង​ស្ងួត​មិន​ក្តៅ​មិន​ត្រជាក់​ជាការស្រេច។

៤. ខ្ទឹម​បារាំង​

រូបតំណាង
រូបតំណាង

 នៅពេលលោកអ្នក​ដាក់វា​ក្នុង​ទូរ​ទឹក​កក​វា​នឹង​ឆាប់​ស្វិត ​ដូច្នេះ​ដើម្បី​ឱ្យ​ទុក​បាន​យូរ ​ខ្ទឹម​បារាំង​ត្រូវ​ដាក់​កន្លែង​ដែល​មាន​ខ្យល់។

៥. ដំឡូង​បារាំង​

រូបតំណាង
រូបតំណាង

ដំឡូង​បារាំង​វាអាចនឹង​បាត់​បង់​រសជាតិ​ឆ្ងាញ់​ ហើយ​ប្រែ​ទៅ​ជា​ពណ៌​ស្រអាប់​ខ្មៅ​ ប្រសិន​លោកអ្នក​ដាក់​វា​ក្លាស្សេនោះ។

៦. ផ្លែ​ឪឡឹក​

រូបតំណាង
រូបតំណាង

​ ផ្លែ​ឪឡឹក​នឹង​បាត់​បង់​ជាតិ​វីតាមីន​នៅ​ពេល​អ្នក​ក្លាស្សេ​វា​ទាំង​មូល​ ប៉ុន្តែ​បើ​សិន​អ្នក​ចង់​ញ៉ាំ​បែប​ត្រជាក់​ៗ អ៊ីចឹង​អាច​ពុះ​ជា​ចំនិត​ៗ​ ​ហើយ​ដាក់​ក្លាស្សេ​ដោយ​មាន​ថង់​រុំ​ឱ្យ​បាន​ជិត​ល្អ​៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T