អុញនោះ! AT Madrid ប្រកាសផ្ដាច់កុងត្រាជាមួយកីឡាករម្នាក់នេះហើយ

//s9.kh1.co/b5/b5388fda8e7fe585e64334bcda2ebec59ec67430.jpg
កីទ្បា

 ៣០-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

AT Madrid ប្រកាសថា Diego Costa លែងជាកីឡាកររបស់ក្លិបហើយ

អេស្ប៉ាញ៖ ក្លិប Atletico Madrid បានប្រកាសបញ្ចប់កុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Diego Costa ហើយបន្ទាប់ពីកីឡាករម្នាក់នេះមិនមកហ្វឹកហាត់និងទាមទារឲ្យក្លិបផ្ដាច់កុងត្រារបស់គេខណៈដែលក្លិបមួយចំនួនដូចជា Arsenal កំពុងសម្លឹងចង់បានរូបគេទៅចូលរួមជាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Diego Costa
  ខ្សែប្រយុទ្ធ Diego Costa

កុងត្រារបស់ Costa ជាមួយក្លិបនឹងត្រូវផុតនៅចុងរដូវកាលនេះប៉ុន្តែដោយសាររូបគេចង់ចាកចេញឲ្យឆាប់ៗទើបក្លិបយល់ព្រមដោះលែងឲ្យគេចាកចេញដោយគ្មានតម្លៃខ្លួន ម្យ៉ាងទៀតប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់ Costa គឺមានរហូតដល់ទៅ ២សែន៧ម៉ឺនផោន(ស្មើនឹងប្រមាណ៣.៦សែនដុល្លារ)ឯណោះ។

  ខ្សែប្រយុទ្ធ Diego Costa
  ខ្សែប្រយុទ្ធ Diego Costa

Costa ត្រូវក្លិបអនុញ្ញាតឲ្យផ្អាកការហ្វឹកហាត់កាលពីថ្ងៃច័ន្ទកន្លងទៅដើម្បីឲ្យគេស្ទាបស្ទប់ស្ថានកាណ៍ប៉ុន្តែនៅថ្ងៃនេះ Atletico Madrid បានសម្រេចចិត្តហើយថានឹងផ្ដាច់កុងត្រារបស់គេមុនកំណត់និងបើកទ្វារឲ្យគេចាកចេញ ដែលនេះជាលើកទី៣ហើយដែលកីឡាករម្នាក់នេះចាកចេញពីក្លិប។

ខ្សែប្រយុទ្ធ Diego Costa
ខ្សែប្រយុទ្ធ Diego Costa

Atletico Madrid បានបង្ហោះសារជាផ្លូវការមួយក្នុងគណនីបណ្ដាញសង្គម Twitter របស់ខ្លួនថា៖

ពួកយើងបានធ្វើការព្រមព្រៀងជាមួយ Diego Costa ហើយថានឹងបញ្ចប់កុងត្រារបស់គេជាមួយក្លិបត្រឹមនេះ។ក្លិបសូមជូនពរឲ្យខ្សែប្រយុទ្ធរូបនេះជួបតែសំណាងល្អនៅអាជីពជាកីឡាករបាល់ទាត់បន្តទៅមុខទៀត។

ភ្នាក់ងារតំណាងក្លិប Atletico Madrid

ខណៈនោះដែរ ទីផ្សារដោះដូរកីឡាករនឹងបើកទ្វារនៅថ្ងៃសុក្រនេះហើយដែលបើកឱកាសឲ្យអតីតកីឡាកររបស់ Chelsea ម្នាក់នេះស្វែងរកក្លិបថ្មី។

យោងតាមការរាយការណ៍ពីប្រភពមួយនៅអេស្ប៉ាញ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះអាចនឹងត្រូវចំណាយប្រាក់ដល់ទៅ ២៣លានផោន(ស្មើនឹងប្រមាណ៣១លានដុល្លារ)ឲ្យទៅក្លិប Atletico Madrid បើសិនគេទៅចូលរួមជាមួយក្លិបគូប្រជែងដូចជា Real Madrid និង Barcelona ហើយបើសិនក្លិបល្បីៗនៅក្របខណ្ឌផ្សេងៗចង់បានរូបគេគឺ Costa ត្រូវចំណាយឲ្យក្លិប At Madrid ប្រមាណ ៤.៥លានផោន(ស្មើនឹងប្រមាណ៦លានដុល្លារ)។

ខ្សែប្រយុទ្ធ Diego Costa
ខ្សែប្រយុទ្ធ Diego Costa

ក្រៅពីនោះ Diego Costa អាចនឹងត្រូវបង់ប្រាក់ទៅឲ្យក្លិប At Madrid ចំនួន ២.៩លានផោន(ស្មើនឹងប្រមាណ ៣.៩លានដុល្លារ) បើសិនគេទៅចូលរួមជាមួយក្លិបដទៃផ្សេងទៀតកំឡុង ពេលកុងត្រាចាស់របស់គេនៅមិនទាន់ផុតស្របពេលផ្ទុះពាក្យចចាមអារ៉ាមថាគេអាចនឹងទៅចូលរួមជាមួយក្លិបនៅ Premier League ។

Costa ធ្លាប់លើកពានជាមួយក្លិបតោខៀវ Chelsea បាន២ដងកាលលេងនៅ Stamford Bridge តែលើកនេះមានភាគរយខ្ពស់ថាគេអាចនឹងមកចូលរួមជាមួយក្លិបកាំភ្លើងធំ Arsenal វិញនៅខែមករាខាងមុខព្រោះពេលនេះ Arsenal កំពុងប្រឈមមុខនឹងស្ថានភាពលំបាកលំបិនព្រោះខ្សត់គ្រាប់បាល់ពេកនិងចាញ់ការប្រកួតជាប់ៗគ្នាធ្វើឲ្យលោកគ្រូ Arteta សម្លឹងចង់បាន Costa មកពង្រឹងតំបន់ប្រយុទ្ធ។

Costa កាលលេងនៅ Chelsea 
Costa កាលលេងនៅ Chelsea 

ក្រៅពី Arsenal គឺក្លិប Wolves ក៏កំពុងស្វែងរកកីឡាករដែលអាចមកជំនួសកន្លែង Raul Jimenez ដែលរងរបួសប៉ះទង្គិចក្បាលគ្នាជាមួយ David Luiz ក្នុងជំនួបជាមួយ Arsenal កាលពីខែមុនហើយ Costa គួរតែជម្រើសដ៏ល្អមួយ។

ក្លិបតោខៀវ Chelsea, Manchester United និងTottenham Hotspur មិនបានបង្ហាញចំណាប់អារម្មណ៍ចង់បាន Diego Costa ឡើយខណៈក្លិបខាងអាមេរិកខាងត្បូង ក៏កំពុងទាក់ទងចង់បានគេដែរតែ រូបគេប្តេជ្ញាថានឹងបន្តលេងនៅក្របខណ្ឌកំពូលរបស់ អឺរ៉ុប បន្តពីរបីឆ្នាំទៀត។

ខ្សែប្រយុទ្ធ Diego Costa
ខ្សែប្រយុទ្ធ Diego Costa

កាលនៅ Atletico Madrid ខ្សែប្រយុទ្ធ Diego Costa បានរងរបួសនិងត្រូវសម្រាកព្យាបាលទាល់តែជាសះស្បើយទើបគេក្លាយជាកីឡាករបម្រុងខណៈខ្សែប្រយុទ្ធវ័យក្មេង Joao Felix និង Luis Suarez បានចូលលេងញឹកញាប់៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T