វីវរហើយ! Premier League បានប្រកាសថានៅសប្តាហ៍នេះចំនួនអ្នកឆ្លងវីរុសកូវីដ១៩ តាមក្លិប កើនឡើងខ្ពស់បំផុតតាំងពីបើករដូវកាលមក

//s9.kh1.co/fd/fda2541e8caf45d5915ec2fcceeeb856bc15c52b.jpg
កីទ្បា

 ៣០-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ចំនួនអ្នកឆ្លងវីរុសកូរ៉ីណានៅសប្តាហ៍នេះមានចំនួនដល់ទៅ១៨នាក់ដែលជាតួលេខខ្ពស់បំផុតចាប់តាំងបីបើករដូវកាលមក

អង់គ្លេស៖ ក្របខណ្ឌ Premier League បានប្រកាសថានៅសប្តាហ៍នេះអត្រាអ្នកផ្ទុកវីរុសកូរ៉ូណាមានច្រើនជាងគេបំផុតរាប់ចាប់តាំងពីបើករដូវកាលថ្មីមកក្រោយប្រកាសផ្អាកការប្រកួតរវាងក្លិបស្ករគ្រាប់ Everton និងក្លិបមេឃខៀវ Manchester City កាលពីថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារកន្លងទៅដោយសាររកឃើញថាកីឡាករនិងបុគ្គលិកយ៉ាងហោចណាស់៥នាក់មានផ្ទុកវីរុសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់ Premier League 
ពានរង្វាន់ Premier League 

ការផ្ទុះឡើងនៃវីរុសកូរ៉ូណកាលពីដើមឆ្នាំ២០២០កន្លងទៅធ្វើឲ្យការប្រកួតបាល់ទាត់នានានៅអឺរ៉ុបជាពិសេសគឺ Premier League បានផ្អាកបណ្ដោះអាសន្នហើយក្លិបទើបតែប្រកាសឲ្យលេងវិញកាលពីខែមិថុនាកន្លងទៅនេះឯងប៉ុន្តែអ្នកគាំទ្រមិនអនុញ្ញាតឲ្យចូលទស្សនាក្នុងកីឡដ្ឋានឡើយ ដើម្បីចៀសវាសកុំឲ្យមានករណីឆ្លងរាលដាលបន្តទៀតខណៈកីឡាករដែលឆ្លងវីរុសនេះទាំងអស់ត្រូវធ្វើតេស្តតាមដានជាប់រហូត។

រូបភាពតំណាង
រូបភាពតំណាង

បើសិនរកឃើញថាមានកីឡាករឬបុគ្គលិកឆ្លងជម្ងឺកូរ៉ូណានោះគឺពួកគេត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃជាមុនសិនដោយកន្លងមកមានកីឡាករជាច្រើនបានអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់នេះ។

កីឡាករ Manchester City 
កីឡាករ Manchester City 

ការប្រកួតរវាង Newcastle ទល់នឹង Aston Villa ត្រូវបានប្រកាសផ្អាកកាលពីដើមខែធ្នូដោយសារការរីករាលដាលនៃវីរុសនេះ រហូតឈានដល់ការបិទទីលានហ្វឹកហាត់ថែមទៀតផង ហើយពេលនេះការប្រកួតរវាង Everton និង Manchester City ក៏ត្រូវបានផ្អាកដែរដោយសាររកឃើញថាមានអ្នកឆ្លងវីរុសកូរ៉ូណា។

ការប្រកាសផ្អាកការប្រកួតរវាង Everton និង  Manchester City 
ការប្រកាសផ្អាកការប្រកួតរវាង Everton និង  Manchester City 

កីឡាករ Gabriel Jesus និង Kyle Walker អាក់ខានមិនបានចូលរួមប្រកួតក្នុងជំនួបទល់នឹង Newcastle កន្លងទៅបន្ទាប់ពីរកឃើញថាឆ្លងវីរុសនេះ ខណៈដែលក្លិបបានចេញមុខប្រកាសហើយថាបុគ្គលិករបស់ក្លិប២រូបទៀតក៏ឆ្លងវីរុសនេះដែរ។

  កីឡាករ Gabriel Jesus និង Kyle Walker
  កីឡាករ Gabriel Jesus និង Kyle Walker

ទីលានហ្វឹកហាត់ Etihad Campus នឹងបិទទ្វារនៅសប្តាហ៍នេះខណៈដែលការប្រកួតបន្តបន្ទាប់ទៀតរបស់ Man City នៅមិនទាន់ដឹងទេថានឹងចាប់់ផ្ដើមឡើងវិញនាពេលណា។

ទីលានហ្វឹកហាត់ Etihad Campus
ទីលានហ្វឹកហាត់ Etihad Campus

អ្នកតំណាងរបស់ក្របខណ្ឌ Premier League បានបង្ហើបថាអត្រាអ្នកឆ្លងបានកើនឡើងក្នុងតួលេខមួយដ៏ខ្ពស់ដោយបានបង្ហោះសារក្នុងវេបសាយកាលពីយប់ថ្ងៃអង្គារថា៖

ក្របខណ្ឌ Premier League អាចបញ្ជាក់បានថាចន្លោះពីថ្ងៃច័ន្ទទី២១ខែធ្នូរហូតដល់ថ្ងៃអាទិត្យទី២៧ខែធ្នូ គឺមានអ្នកចូលរួមធ្វើតេស្តរកវីរុសកូរ៉ូណាដល់ទៅ១៤៧៩នាក់ហើយក្នុងនោះដែរពួកយើងរកឃើញថាមានមនុស្ស១៨នាក់បានឆ្លងវីរុសនេះ ហើយកីឡាករនិងបុគ្គលិកក្លិបទាំងអស់ដែលឆ្លងគឺត្រូវដាក់ឲ្យនៅដាច់ដោយឡែកចំនួន១០ថ្ងៃ។

អ្នកតំណាងក្របខណ្ឌ Premier League 

ចំណែកការប្រកួតក្នុងក្របខណ្ឌទាំងអស់ដែលស្ថិតក្នុងសហព័ន្ធកីឡាបាល់ទាត់ EFL(English Football League)ក៏ត្រូវពន្យាពេលដែរ ដែលមានការប្រកួតចំនួន៧ឯណោះត្រូវបានលុបចោលកាលពីថ្ងៃច័ន្ទម្សិលមិញ៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T