Messi ដល់ថ្នាក់គ្រវីក្បាលដើរចេញ! ក្រោយ Barca ប្រកួតស្មើជាមួយ Eibar យប់មិញលោកគ្រូ Koeman និយាយទាំងមុខស្ងួតថា...(មានវីដេអូ)

//s9.kh1.co/cd/cd35c821581d3c6e5476c692b9d5d18c7c99fd17.jpg
កីទ្បា

 ៣០-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Koeman ថាក្រុមពិបាកនឹងក្លាយជាជើងឯក La Liga ណាស់បើសិននៅតែលេងបែបនេះខណៈ Messi គ្រវីក្បាលដើរចេញ

អេស្ប៉ាញ៖ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធកន្លងទៅ ក្លិបអ្នកមានបុណ្យ Barcelona បានអញ្ជើញក្រុមភ្ញៀវ SD Eibar មកកាន់ទឹកដីកីឡដ្ឋាន Camp Nou ក្នុងការប្រកួតនៃក្របខណ្ឌ La Liga ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona ក្នុងជំនួបទល់នឹង  Eibar 
កីឡាករ Barcelona ក្នុងជំនួបទល់នឹង  Eibar 

លទ្ធផលនៃការប្រកួត៩០នាទីពេញគឺ Barcelona លេងបានត្រឹមស្មើ ១ ទល់នឹង ១ជាមួយ Eibar ខណៈគ្មានវត្តមានខ្សែប្រយុទ្ធឆ្នើម Lionel Messi ចូលប្រកួតនោះឡើយព្រោះរូបគេទើបតែត្រឡប់មកពីស្រុកកំណើតគឺទីក្រុង Rosario ប្រទេស អាហ្សង់ទីន បន្ទាប់ពីប្រារព្ធពិធីបុណ្យណូអែលតែរូបគេក៏បានមកអង្គុយមើលក្រុមប្រកួតពីកន្លែងអង្គុយរបស់ទស្សនិកជន។

Messi មកចូលរួមទស្សនាការប្រកួត
Messi មកចូលរួមទស្សនាការប្រកួត
Messi មកចូលរួមទស្សនាការប្រកួត
Messi មកចូលរួមទស្សនាការប្រកួត

នៅតង់ទី១ កីឡាកររបស់ Eibar បានប៉ះទង្គិចគ្នាជាមួយខ្សែការពារ Ronald Araujo  ទើបលោកអជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ប៉េណាល់ទីដោយខ្សែប្រយុទ្ធ Martin Braithwaite របស់ Barcelona តែបែរជាខុសទីទៅវិញ។

  ខ្សែប្រយុទ្ធ Martin Braithwaite
  ខ្សែប្រយុទ្ធ Martin Braithwaite

រហូតដល់តង់ទី២ទើបគ្រាប់បាល់បើកឆាកដំបូងរកបានដោយក្រុមភ្ញៀវ Eibar នៅពេលខ្សែប្រយុទ្ធម្ចាស់អាវលេខ១៧ Kike ស៊ុតមួយជើងឆ្វេងទម្លុះសំណាញ់អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Marc Andre Ter Stegen ដែលប្រហែសដើរចេញពីខាងមុខប្រអប់គ្រោះថ្នាក់ដើម្បីឡើងមកជួយក្រុមទើប Stegen សង្គ្រោះមិនទាន់។

រូបភាព Kike ស៊ុតទម្លុញសំណាញ់ទី
រូបភាព Kike ស៊ុតទម្លុញសំណាញ់ទី

លទ្ធផល១ទល់នឹង០នេះធ្វើឲ្យកីឡាករ Barcelona កាន់តែរងសំពាធប៉ុន្តែ១០នាទីក្រោយមកគឺនៅនាទីទី ៦៧ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele ជួយឲ្យ Barcelona តាមស្មើ Eibar ពេលគេអូសបាល់ស៊ុតមួយជើងស្តាំពីចំហៀងតារាងក្រោយមានការបញ្ជូនពីខ្សែការពារ Junior Firpo និងរក្សាលទ្ធផល១ ទល់នឹង ១នេះ រហូតដល់ចប់ការប្រកួត។

ខ្សែប្រយុទ្ធ Dembele 
ខ្សែប្រយុទ្ធ Dembele 

នៅចុងម៉ោងមុនការប្រកួតជិតនឹងបញ្ចប់ ខ្សែបម្រើ Philippe Coutinho បានរងរបួសត្រង់ជង្គង់និងត្រូវបញ្ជូនចេញពីទីលានទើប Barcelona ប្រកួតដោយមានគ្នីគ្នាតែ១០នាក់។

   ខ្សែបម្រើ Philippe Coutinho រងរបួស
   ខ្សែបម្រើ Philippe Coutinho រងរបួស

តាំងពីលោកគ្រូបង្វឹកសញ្ជាតិហូឡង់ Ronald Koeman ចូលកាន់តំណែងមក Barcelona ទើបតែបានឈ្នះ៧ប្រកួតប៉ុណ្ណោះក្នុងការប្រកួតសរុបទាំងអស់១៥ប្រកួតរបស់ពួកគេ ដែលនេះរាប់ថាជាការចាប់ផ្ដើមរដូវកាលដ៏អាក្រក់មួយតាំងពីឆ្នាំ២០០៣មកម៉្លេះ ខណៈដែលលោកគ្រូក៏បានចេញមុខទទួលស្គាល់ថាក្រុមពិតជាមានភាពលំបាកក្នុងការប្រជែងយកពានរង្វាន់ណាស់។

កីឡាករ Barcelona ក្នុងជំនួបទល់នឹង Eibar
កីឡាករ Barcelona ក្នុងជំនួបទល់នឹង Eibar

ខ្ញុំនឹងនិយាយឲ្យត្រង់ៗថាវាពិតជាពិបាកណាស់ក្នុងការដណ្ដើមពានរង្វាន់La Liga គេថាគ្មានអ្វីដែលមិនអាចទៅរួចទេ ប៉ុន្តែយើងត្រូវតែទទួលស្គាល់និងប្រុងប្រៀបទុកជាមុន Atletico ពិតជាធ្វើបានល្អណាស់សម្រាប់ខ្ញុំ ពួកគេជាក្រុមខ្លាំង ពួកគេមិនសូវរបូតគ្រាប់បាល់ទេ។អ្នកមិនអាចនិយាយថា Barca លេងល្អដោយគ្មាន Messi ឡើយព្រោះគេជាកីឡាករមួយដែលមានកម្រិតខុសពីកីឡាករដទៃ។

លោកគ្រូបង្វឹកRonald Koeman 
លោកគ្រូបង្វឹកRonald Koeman 
លោកគ្រូបង្វឹកRonald Koeman 

លោកគ្រូ Koeman បានថ្លែងបន្តទៀតថា៖

បើនិយាយជាទូទៅគឺយើងលេងបានល្អ ប៉ុន្តែកំហុសរបស់កីឡាករខ្លះធ្វើឲ្យយើងបាត់បង់ពិន្ទុ ពួកយើងសមនឹងឈ្នះ ពួកយើងប្រឹងប្រែងធ្វើអ្វីដែលគួរធ្វើ ពួកយើងបានបង្កើតឱកាស ប៉ុន្តែពួកយើងស៊ុតប៉េណាល់ទីមិនចូល ហើយតំបន់ការពារក៏បង្កើតកំហុសច្រើនដែរ សរុបពួកយើងលេងបានល្អ ប៉ុន្តែរឿងបែបនេះកើតឡើងលើពួកយើងញឹកញាប់ណាស់។

លោកគ្រូបង្វឹក Ronald Koeman 

ដោយឡែកយោងតាមសារព័ត៌មាន Marca ខ្សែប្រយុទ្ធ Lionel Messi ដែលមកចូលរួមទស្សនានៅកៅអីទស្សនិកជនវិញត្រូវគេបានឃើញថារូបគេបានគ្រវីក្បាលនិងដើរចេញដោយឈ្ងោកមុខចុះក្រោយអជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតដែលនោះជាកាយវិការមួយបញ្ជាក់ថា Messi គិតថា Barcelona ពិតជាដុនដាបកាន់តែខ្លាំងហើយ។

Messi មកចូលរួមទស្សនាការប្រកួត
Messi មកចូលរួមទស្សនាការប្រកួត
Messi មកចូលរួមទស្សនាការប្រកួត
Messi មកចូលរួមទស្សនាការប្រកួត

គួរបញ្ជាក់ផងដែរថា ក្លិបអ្នកមានបុណ្យ Barcelona នឹងត្រឡប់មកលេងវិញនៅឆ្នាំ២០២១ ដែលការប្រកួតដំបូងរបស់គេគឺទល់នឹងក្លិប Huesca នៅថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទនេះឯង៕

កីឡាករ Barcelona ក្នុងជំនួបទល់នឹង  Eibar
កីឡាករ Barcelona ក្នុងជំនួបទល់នឹង Eibar

សូមទស្សនាវីដេអូការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង Barcelona  និង Eibar 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T