មិន​ដែល​​ដឹង​សោះ​ថា «ចង្កឹះ​​អនាម័យ» បង្ក​​ផល​​​ប៉ះ​​ពាល់​​​​ដល់​​​​ថ្នាក់​​​ហ្នឹង​​​​ចំពោះ​​​សុខ​ភាព​ (មានវិធីដោះស្រាយ)

//s9.kh1.co/bb/bb2bee19798f8b9f5541b225fb86800c97c946ee.jpg
យល់ដឹង

 ៣០-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មានដឹងទេថា ចង្កឹះអនាម័យ មានផលប៉ះពាល់អ្វីខ្លះចំពោះសុខភាពអ្នកប្រើប្រាស់!

ស្របទៅតាមសម័យកាលនឹងការអភិវឌ្ឃន៍ឥតឈប់ឈរ យើងសង្កេតឃើញថាប្រជាជនខ្មែរ​យើងនិយម​ប្រើ​ប្រាស់​​របស់​ដែលមានស្រាប់ៗ តួរយ៉ាងដូចជាការប្រើប្រាស់  ចង្កឹះអនាម័យ នេះជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនថានៅផ្ទះ នៅកន្លែងលក់អារហារ រឺក្នុងពីធីណាមួយឡើយយើងតែងសង្កេតឃើញថា ចង្កឹះអនាម័យ ត្រូវបានគេប្រើ​យ៉ាង​ទូលំទូលាយ នោះក៏ព្រោះថាវាមានតម្លៃថោក ងាយប្រើប្រាស់ ហើយប្រើរួចពុំចាំបាច់លាងសម្អាតនោះឡើយ។

តើអ្នកទាំងអស់គ្នាមានដឹងឫអត់ថា ចង្កឹះអនាម័យ មានសារធាតុគីមីអ្វីខ្លះដែលផ្ដល់ផលប៉ះពាល់ដល់សុខភាព​របស់​​អ្នក​ប្រើប្រាស់?

ខាងក្រោមនេះជាសារធាតុគីមីដែលគេប្រើក្នុងឧស្សាហ៍កម្មផលិតចង្កឹះអនាម័យ និងវិធីកាត់បន្ថយហានិភ័យ

រូបតំណាង
រូបតំណាង

+ សារធាតុគីមី Sulphur Dioxide(SO2) ដែលគេប្រើក្នុងការផលិតចង្កឹះ៖

រូបតំណាង
រូបតំណាង

គេប្រើសារធាតុនេះក្នុង ឧស្សាហ៍កម្មផលិតចង្កឹះព្រោះថា ធាតុគីមីមួយនេះវាអាចធ្វើឲ្យចង្កឹះមានពណ៍សរ កាត់បន្ថយ​ការរីកលូតលាស់របស់ ពពួកមេរោគផ្សិតរឺក៏បាត់តេរីផ្សេងៗ។ហើយនៅពេលដែលយើងយកចង្កឹះមកបរិភោគ នោះ​សារធាតុ​ទាំងអស់នោះនឹងធ្លាក់ចូលទៅក្នុងម្ហូបអារហាររបស់យើងជាមិនខាន។ ហើយនៅពេលដែលលោក​អ្នក​ទទួល​បានសារធាតុនេះច្រើនលើសតម្រូវការនោះ វានឹងផ្ដល់ផលប៉ះពាល់ដល់រាងកាយដូចជា បន្ថយការប្រើប្រាស់ប្រូតេអ៉ីន ខ្លាញ់នឹងវីតាម៉ីនB1 នៅក្នុងសារពាង្គកាយ ហើយវាអាចមានអាការះមួយចំនួនផ្សេងទៀតដូចជា ថប់ដង្ហើម វឹលមុខ រាគនឹងក្អួតផងដែរ៕

រូបតំណាង
រូបតំណាង

+ វិធីកាត់បន្ថយហានីភ័យ

១. ត្រូវត្រាំចង្កឹះជាមួយទឹកក្ដៅចន្លោះពី ២ ទៅ៣នាទី មុនយកមកប្រើប្រាស់

រូបតំណាង
រូបតំណាង

២.កាត់បន្ថយការប្រើប្រាស់ចង្កឹះជាមួយម្ហូបអារហារដែលក្ដៅ មានដូចជា គុយទាវជាដើម

រូបតំណាង
រូបតំណាង

៣. ក្នុងករណីដែលយើងមិនបានលាងសម្អាតជាមួយទឹកក្ដៅ សូមជូតជាមួយក្រដាសអនាម័យឲ្យបានច្រើនដង​ដើម្បី​កាត់បន្ថយសារធាតុគីមីនោះ

រូបតំណាង
រូបតំណាង

៤. ប្រើប្រាស់ចង្កឹះផ្ទាល់ខ្លួន៕

រូបតំណាង
រូបតំណាង
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T