Carragher ថា Liverpool មិនអាចឈ្នះ ពាន Premier League ទេបើមិនពង្រឹងចំណុចខ្សោយមួយនេះ

//s9.kh1.co/68/68fbe0bce2f3d28e2e9cbb0b4a9a7cf4bbc52215.jpg
កីទ្បា

 ២៩-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

Jamie Carragher ដាស់តឿន Liverpool ថាក្រុមកំពុងខ្សោយផ្នែកតំបន់ការពារនិងត្រូវទិញខ្សែការពារជាចាំបាច់

អង់គ្លេស៖ អតីតកីឡាករម្នាក់របស់ក្លិបហង្សក្រហម Liverpool ដែលបច្ចុប្បន្នជាអ្នកវិភាគបាល់ទាត់នៅ Sky Sports គឺលោក Jamie Carragher បានចង្អុលបង្ហាញហេតុផលតែមួយគត់ដែល Liverpool មិនអាចក្លាយជាជើងឯកពានរង្វាន់ Premier League រដូវកាលនេះក្រោយក្លិបម្ចាស់ជើងឯក Premier League រដូវកាលមុនមួយនេះប្រកួតបានត្រឹមស្មើ ១-១ជាមួយនឹងក្រុមភ្ញៀវ West Brom ក្នុងជំនួបកាលពីថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជំនួបរវាង Liverpool ​និង West Brom 
ជំនួបរវាង Liverpool ​និង West Brom 

ទោះបីជាយ៉ាងណាក៏ Liverpool នៅតែបន្តរក្សាតំណែងជាក្រុមកំពូលតារាង Premier League ដដែលដោយឈ្នះក្រុមស្ករគ្រាប់ Everton ដែលឈរនៅលេខ២ ចំនួន៤ពិន្ទុ។

ជំនួបរវាង Liverpool ​និង West Brom 
ជំនួបរវាង Liverpool ​និង West Brom 

ខ្សែប្រយុទ្ធ Sadio Mane ជាអ្នករកគ្រាប់បាល់បើកឆាកឲ្យខាង Liverpool នាំមុខនៅនាទីទី១២ ប៉ុន្តែនៅចុងម៉ោងគឺ Ayaji ក៏ហក់តែងបញ្ចូលទីនៅនាទីទី៨២ជួយឲ្យ West Brom រក្សាលទ្ធផលស្មើ Liverpool ១ ទល់នឹង ១។

ក្នុងនោះដែរអ្វីដែលគេសង្កេតឃើញគឺខ្សែការពារ Joel Matip ត្រូវបញ្ជូនចេញពីទីលានក្រោយរងរបួសនៅនាទីទី៥៩ ទើបលោក Jamie Carragher ស្វែងរកឃើញចំណុចខ្សោយមួយដែល Liverpool គួរតែពង្រឹងឡើងវិញគឺ បញ្ហាកង្វះខ្សែការពារនោះឯង។

  ខ្សែការពារ Joel Matip រងរបួស
  ខ្សែការពារ Joel Matip រងរបួស

ពេលនេះខ្សែការពារ Joe Gomez និង Virgil van Dijk សុទ្ធតែរងរបួសហើយគេមិនទាន់ច្បាស់នៅឡើយទេថាពួកគេនឹងវិលចូលទីលានវិញនៅពេលណា ដោយលោកគ្រូ Jurgen Klopp បានយក Fabinho មកជំនួសពួកគេ។

ខ្សែការពារ Fabinho
ខ្សែការពារ Fabinho

ប៉ុន្តែក្នុងករណីដែល Fabinho របួសម្នាក់ទៀត ក្លិបហង្សក្រហម Liverpool នឹងប្រឈមជាមួយបញ្ហាធំហើយ។

លោក Jamie Carragher បានថ្លែងថា៖

Joel Matip អាចនឹងមិនបានចូលលេងចាប់ពីប្រកួតបន្តបន្ទាប់ទៀតរហូតដល់ចុងរដូវកាលនេះ អ៊ីចឹងហើយខ្ញុំគិតថា Liverpool គួរតែទិញយកខ្សែការពារមកបម្រុងទុកបន្ថែមទៀតនៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។ ខ្ញុំមានន័យថា Fabinho បានបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់នឹងអាចជំនួសខ្សែការពារឆ្នើមៗដែលរបួសបាន អីចឹងហើយទើបគ្រប់គ្នាមិនសូវចាប់អារម្មណ៍ថា Liverpool កំពុងខ្វះខ្សែការពារ។ ខ្ញុំនៅតែគិតថា Liverpool ជាក្រុមល្អបំផុតនៅក្នុងក្របខណ្ឌនេះ សូម្បីតែពេលគ្មាន van Dijk ហើយខ្ញុំគិតថាមហាជនភាគច្រើនប្រាកដជាជ្រើសរើស Liverpool ជាក្រុមពួកគេចង់ឲ្យឈ្នះពាននេះជាងគេ។

លោក Jamie Carragher 
លោក Jamie Carragher 
លោក Jamie Carragher 

លោកបានគូសបញ្ជាក់ទៀតថា៖

ខ្ញុំគិតថាចំណុចខ្សោយតែមួយគត់ដែលរារាំង Liverpool មិនឲ្យលើកពាន Premier League បានគឺពួកគេមានបញ្ហាទាក់ទងនឹងកង្វះខ្សែការពារនោះឯង ខណៈដែល Rhys Williams និង Nat Phillips ត្រូវអូសបន្លាយពេលវេលាចូលលេងយូរយារទៀតដែលខ្ញុំគិតថាវាមិនមែនជាតំណែងដែលខ្សែការពារក្មេងៗអាចមានសមត្ថភាពទប់ទល់បាននោះឡើយទោះពួកគេធ្វើបានល្អក៏ដោយ។ ពួកគេជាកីឡាករវ័យក្មេង អ៊ីចឹងហើយពួកគេងាយនឹងបង្កើតកំហុស ពេលនេះពួកគេកំពុងរៀនសម្របខ្លួនតែចាំមើលថា Liverpool ត្រូវប្រឈមនឹងអ្វីខ្លះ។

លោក Jamie Carragher 
ខ្សែការពារ Rhys Williams និង Nat Phillips
ខ្សែការពារ Rhys Williams និង Nat Phillips

លោក Jamie Carragher ក៏បានគូសបញ្ជាក់ទៀតថា លោកចង់ឲ្យ Liverpool ទិញខ្សែការពារមកបន្ថែមទៀតតែមិនមែនខ្សែការពារថ្លៃៗកប់ពពកណាម្នាក់ឡើយ។

ខ្ញុំមិនបានមានន័យថាឲ្យក្លិបទិញកីឡាករខ្សែការពារតម្លៃដល់ទៅ ៧០ ឬ ៨០លានផោនដូច Virgil van Dijk ឡើយ គឺត្រូវសម្លឹងរកមើលខ្សែការពារណាដែលអាចជំនួស Fabinho ដើម្បីចៀសវាងកុំឲ្យក្មេងៗទាំងពីរ(Rhys Willaims និង Nat Philipps) បានចូលលេងជាមួយគ្នា។ ព្រោះនៅខណៈនេះ Liverpool សល់តែខ្សែការពារខ្ចីចាស់បទពិសោធន៍ច្រើនតែម្នាក់ប៉ុណ្ណោះ អ៊ីចឹងហើយ Liverpool គួរតែគិតគូទិញខ្សែការពារនៅខែមករាខាងមុខនេះហើយ។

លោក Jamie Carragher 
ខ្សែការពារ Fabinho , Van Dijk, Robertson និង  Alexander-Arnold 
ខ្សែការពារ Fabinho , Van Dijk, Robertson និង  Alexander-Arnold 

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T