មិននឹកស្មានថាព្យុះខ្មៅនៅលើភពណិបទូន មានទំហំធំដល់ថ្នាក់នេះសោះ

//s9.kh1.co/e2/e209daaaa85dc381894eefb5a266254498304fbc.jpg
បច្ចេកវិទ្យា

 ២៨-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ហូប៊លបានតាមដានព្យុះចាប់តាំងពីការរកឃើញរបស់វា អស់រយៈពេល២ឆ្នាំមកហើយ

បរទេស៖ ព្យុះពណ៌ខ្មៅដូចខ្យល់គួចនៅលើភពណិបទូនដែលត្រូវបានរកឃើញដោយតេឡេទស្សន៍អវកាសហូប៊ល កាលពីខែកញ្ញា ឆ្នាំ២០១៨ បានបញ្ច្រាស់ទិសដៅដើម្បីបញ្ចៀសសេចក្ដីមរណារបស់វា នៅលើភពយក្សទឹកកកពណ៌ខៀវនេះ។ ព្យុះនេះមានមុខកាត់៧៤០២.៩៨គីឡូម៉ែត្រ ហើយបានកកើតឡើងនៅអឌ្ឍគោលខាងជើងនៃភពណិបទូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចំណុចខ្មៅលើភពណិបទូនគឺជាព្យុះ ដែលអាធំនៅខាងឆ្វេង ហើយអាតូចនៅខាងស្ដាំ
ចំណុចខ្មៅលើភពណិបទូនគឺជាព្យុះ ដែលអាធំនៅខាងឆ្វេង ហើយអាតូចនៅខាងស្ដាំ

ហូប៊លបានតាមដានព្យុះចាប់តាំងពីការរកឃើញរបស់វា អស់រយៈពេល២ឆ្នាំមកហើយ ហើយក្រុមតារាវិទូបានមើលព្យុះសំចតទៅភាគខាងត្បូង ក្បែរខ្សែអេក្វាទ័ររបស់ភពនេះ។ នេះគឺជាកន្លែងមរណៈមួយយ៉ាងសំខាន់ ដែលព្យុះណាបានទៅដល់កន្លែងនេះតែងតែរលាយបាត់រូបនៅលើភពណិបទូន ដោយគ្មានដាន។ ព្យុះនេះបានផ្លាស់ប្ដូរទិសដៅទៅភាគខាងជើងវិញដោយមិននឹកស្មានដល់ ហើយវាបានឆ្ពោះទៅកាន់កន្លែងដើមរបស់វាវិញ នៅខែសីហា ឆ្នាំ២០២០។

ចំណុចខ្មៅលើភពណិបទូនគឺជាព្យុះ ដែលអាធំនៅខាងឆ្វេង ហើយអាតូចនៅខាងស្ដាំ
ចំណុចខ្មៅលើភពណិបទូនគឺជាព្យុះ ដែលអាធំនៅខាងឆ្វេង ហើយអាតូចនៅខាងស្ដាំ

ណិបទូនមានព្យុះចំនួន៤រួមទាំងព្យុះមួយនេះ ដែលគេហៅចំណុចខ្មៅ ត្រូវបានគេសង្កេតមើលតាមរយៈតេឡេទស្សន៍ហូប៊លអស់រយៈពេលជាច្រើនឆ្នាំ។ ព្យុះជាច្រើនដើរតាមលំនាំស្រដៀងគ្នានៃការលេចឡើង និងបាត់ទៅវិញក្នុងរយៈពេលពីរឆ្នាំ។ យានអង្កេត Voyager 2 ក៏ធ្លាប់ឆ្លុះឃើញព្យុះខ្មៅចំនួនពីរនៅលើភពណិបទូន កំឡុងពេលហោះកាត់របស់វានៅឆ្នាំ១៩៨៩ ហើយពួកវាបានបាត់រូបទៅវិញ មុនពេលហូប៊លអាចអង្កេតមើលពួកវាបន្ទាប់ពីដំណើរការនៅឆ្នាំ១៩៩៣។

ចំណុចខ្មៅតូចជាងបន្តិចអាចជាបំណែកនៃព្យុះធំ ដែលបានបំបែកខ្លួនចេញ ហើយបានរសាត់ចេញទៅឆ្ងាយនិងរលាយបាត់រូប។ រូបភាពពីហូប៊លត្រូវបានចេញផ្សាយនិងត្រូវបានបង្ហាញ កំឡុងកិច្ចប្រជុំ American Geophysical Union Fall 2020 Meeting ដែលបានប្រពឹត្តឡើងតាមរយៈអនឡាញ ដោយសារតែជំងឺរាតត្បាតសកល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T