ប្រទេសជប៉ុនបិទមិនឱ្យជនបរទេសចូល បន្ទាប់ពីកូវីដវ៉ារ៉្យង់ថ្មីត្រូវបានរកឃើញនៅក្នុងប្រទេស

//s9.kh1.co/19/194a586950698bae247a153c823aa02b8e4d26a6.jpeg
សង្គម

 ២៧-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ស្ថានការណ៏របស់ប្រទេសនីមួយៗកាន់តែតានតឹងហើយ

ជប៉ុន៖ ក្រសួងការបរទេសជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុននឹងហាមឃាត់ជនជាតិបរទេសមិនឱ្យចូលប្រទេសរបស់ខ្លួនចាប់ពីថ្ងៃច័ន្ទ ទី28 នេះរហូតដល់ចុងខែមករា បន្ទាប់ពីមានករណីជាច្រើននៃកូវីដវ៉ារ៉្យង់ថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រជាជនជប៉ុន និងជនបរទេសដែលមានសញ្ជាតិជប៉ុននៅតែអាចចូលបាន ប៉ុន្តែពួកគេត្រូវតម្រូវអោយដាក់ខ្លួនដាច់ដោយឡែករយៈពេល14ថ្ងៃ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK។

ការផ្លាស់ប្តូរនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងតូក្យូកាលពីថ្ងៃសៅរ៍ បានបញ្ជាក់ពីការរកឃើញករណីនៃវីរុសកូវីដ-19វ៉ារ្យ៉ង់ថ្មីចំនួនពីរ ពាក់ព័ន្ធនឹងមនុស្សដែលទើបត្រឡប់មកពីចក្រភពអង់គ្លេស។ ករណីថ្មីចំនួនពីរនេះគឺជាករណីដំបូងគេដែលត្រូវបានរកឃើញនៅប្រភពខាងក្រៅ ក្រៅពីការធ្វើចត្តាឡីស័ករបស់អាកាសយានដ្ឋាននៅក្នុងប្រទេស។​ ដោយកាលពីថ្ងៃសុក្រ មានអ្នកដំណើរប្រាំនាក់ផ្សេងទៀតមកពីអង់គ្លេស ត្រូវបានគេរកឃើញថាមានវីរុសកូវីដវ៉ារ្យ៉ង់ថ្មីនៅឯអាកាសយានដ្ឋានអន្តរជាតិរបស់ជប៉ុន។

វីរុសកូរ៉ូណាវ៉ារ្យ៉ង់ថ្មីមានប្រភពមកពីចក្រភពអង់គ្លេស ហើយងាយចម្លងទៀតផង។ ចាប់តាំងពីវាត្រូវបានគេរកឃើញមក មានប្រទេសជាង40បានរឹតត្បិតចំពោះការធ្វើដំណើរមកពីចក្រភពអង់គ្លេស ហើយក្នុងករណីខ្លះទៀតរឹតត្បិតចំពោះការធ្វើដំណើរពីប្រទេសផ្សេងៗដែលបានរកឃើញថាមានវីរុសកូវីដវ៉ារ្យ៉ង់ថ្មីនេះដែរ៕

រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថាខ្លួននឹងហាមឃាត់ការចូលថ្មីរបស់ជនជាតិមិនមែនជប៉ុនទាំងអស់ពីជុំវិញពិភពលោកចាប់ពីថ្ងៃទី28 ខែធ្នូ ដល់ចុងខែមករា។ រូបភាព៖ KYODO
រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថាខ្លួននឹងហាមឃាត់ការចូលថ្មីរបស់ជនជាតិមិនមែនជប៉ុនទាំងអស់ពីជុំវិញពិភពលោកចាប់ពីថ្ងៃទី28 ខែធ្នូ ដល់ចុងខែមករា។ រូបភាព៖ KYODO
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T