តើអ្នកដឹងទេថាការអានសៀវភៅត្រឹមតែ ៦ នាទីអាចជួយបំបាត់ភាពតានតឹងបាន?

//s9.kh1.co/64/649ba31dca7eac84a8ffa23ad84639493ac082c0.jpg
យល់ដឹង

 ២៦-ធ្នូ-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

តើអ្នកដឹងទេថាការអានសៀវភៅត្រឹមតែ ៦ នាទីអាចជួយបំបាត់ភាពតានតឹងបាន?

ពិតណាស់ពួកយើងមិនអាចបដិសេធនៃការអានសៀវភៅបានទេ រឿងរ៉ាវដែលកើតឡើងនៅជុំវិញធ្វើឱ្យកាត់បន្ថយស្ត្រេសក្នុងជីវិតប្រចាំថ្ងៃរបស់យើងមិនពិបាកទាល់តែសោះ ទោះបីយើងមិនមានវិធីដើម្បីគ្រប់គ្រងវាក៏ដោយ។ ហើយវាអាចជាការផលវិបាកដល់អាយុជីវិតនៅថ្ងៃអនាគតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែតើអ្នកដឹងទេ? ថាស្ត្រេសទាំងនេះអាចធូរស្បើយដោយគ្រាន់តែសម្រាកពីការងារមកអានសៀវភៅមួយភ្លែត។ ដែលជាការពិតនេះគឺជាលទ្ធផលនៃការសិក្សាដ៏វែងមួយនិងអាចជួយកាត់បន្ថយស្រ្ដេសទៀតផង។

ប្រទេសអង់គ្លេសបានធ្វើការសិក្សាមួយនៅឆ្នាំ ២០០៩ ដែលបានរកឃើញថាកម្រិតស្ត្រេសរបស់មនុស្សអាចត្រូវបានកាត់បន្ថយត្រឹម ៦៨ ភាគរយ ពីការអានត្រឹមតែ ៦ នាទីប្រៀបធៀបនឹងការធ្វើសកម្មភាពការកាត់បន្ថយស្ត្រេសផ្សេងៗទៀត។

រូបតំណាង
រូបតំណាង

សូម្បីតែការស្តាប់តន្ត្រីដែលមើលទៅដូចជាមានប្រសិទ្ធភាពជាងនេះវាក៏ជួយកាត់បន្ថយកម្រិតស្ត្រេសបាន ៦១ ភាគរយផងដែរ ខណៈពេលដែលការដើរកម្សាន្តអាចកាត់បន្ថយស្ត្រេសត្រឹមតែ ៤២ ភាគរយប៉ុណ្ណោះ។

អ្វីដែលយើងអាចអានសៀវភៅដោយគ្មានការរំខាននោះគឺជាគន្លឹះផ្តោតលើការអានយ៉ាងស្ងប់ស្ងាត់។ វាជួយអ្នកឱ្យរួចផុតពីពិភពនៃការថប់អារម្មណ៍និងស្ត្រេសប្រចាំថ្ងៃ។

ស្របពេលដែលលទ្ធផលនៃការសិក្សារបស់សាកលវិទ្យាល័យ Emory នៅសហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថាការអានសៀវភៅបែបប្រឌិតក៏អាចជះឥទ្ធិពលដល់ប្រព័ន្ធប្រសាទឱ្យមានការប្រសើរឡើងផងដែរ។ ហើយអាចកាត់បន្ថយការថប់អារម្មណ៍បន្តិចម្តងៗ។ ការរកឃើញបានបញ្ជាក់ថា បើអានរហូតដល់ចប់សៀវភៅវានឹងបានកាត់បន្ថយការថប់អារម្មណ៍ក្នុងគំនិតរបស់យើងរហូតដល់ ៥ ថ្ងៃ៕

EK MON
MON MON (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T