រកឃើញផ្កាឈ្មោលមួយប្រភេទ កកជាប់ក្នុងត្បូងពណ៌លឿងដ៏មានតម្លៃ អាយុកាល១០០លានឆ្នាំមុន

//s9.kh1.co/d9/d986664f6ffc754335b3d4fc5511a83df23e15ff.jpg
បច្ចេកវិទ្យា

 ២៥-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ចំនួនប្រភេទផ្កាជាច្រើនត្រូវបានរកឃើញ នៅក្នុងត្បូងពណ៌លឿងនៃប្រទេសមីយ៉ាន់ម៉ា

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យរដ្ឋ Oregon បានកំណត់អត្តសញ្ញាណអំបូរពូជផ្កាថ្មីមួយ ដែលជាប្រភេទផ្កាឈ្មោលដែលបានកកជាប់នៅក្នុងត្បូងពណ៌លឿងមួយ។ វាស្ថិតនៅក្នុងព្រៃ ដែលមានអាយុកាល១០០លានឆ្នាំមុន។ ផ្កាឈ្មោលនេះមានទំហំតូចប្រហែលមុខកាត់២មីលីម៉ែត្រ ប៉ុន្តែវាមានទងលំអងផ្កាឈ្មោលប្រហែល៥០ ដែលរាងដូចគូទខ្យង ដោយមានថង់លំអងបះទៅខាងលើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកជំនាញបានប្រើប្រាស់ទម្រង់ជីវិតសត្វនិងរុក្ខជាតិដែលបានជាប់នៅក្នុងត្បូងពណ៌លឿង ដើម្បីសិក្សាបន្ថែមអំពីជីវវិទ្យានិងបរិស្ថានវិទ្យាកាលពីអតីតកាល។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យរដ្ឋ Oregon និងក្រសួងកសិកម្មអាមេរិកបានដាក់ឈ្មោះឲ្យផ្កានេះថា Valviloculus pleristaminis។

ផ្កានេះបានស្ថិតនៅក្នុងត្បូងពណ៌លឿង នៅលើទ្វីបយក្សបុរាណ Gondwana ក្នុងសម័យកាលនៅពេលទ្វីបនៅជាប់គ្នាៗ ហើយរសាត់តាមផ្លាកទ្វីបទំហំ៦,៤៣៧គីឡូម៉ែត ឆ្លងកាត់មហាសមុទ្រពីទ្វីបអូសេអានីទៅកាន់អាស៊ីអាគ្នេយ៍។

ភូគព្ភវិទូបាននិងកំពុងជជែកដេញដោលគ្នា នៅពេលដែលតំបន់ដីត្រូវបានរសាត់ដាច់ចេញពីគ្នា ដែលភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាត្រូវកាត់ចេញពីទ្វីប Gondwana។ អ្នកខ្លះជឿថា វាបានកើតឡើងកាលពី២០០លានឆ្នាំមុន ហើយអ្នកខ្លះទៀតបានអះអាងថា វាបានកើតឡើងតាំងពី៥០០លានឆ្នាំមុន។

ចំនួនប្រភេទផ្កាជាច្រើនត្រូវបានរកឃើញ នៅក្នុងត្បូងពណ៌លឿងនៃប្រទេសមីយ៉ាន់ម៉ា ហើយភាគច្រើនត្រូវបានចងក្រងដោយក្រុមអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក។ ដោយប្រភេទផ្កាទើបតែរកឃើញនេះត្រូវបានវិវត្តនិងបំលាស់ប្ដូរប្រហែល១០០លានឆ្នាំមុន ម្ដុំខាងលិចប្រទេសមីយ៉ាន់ម៉ាមិនអាចផ្ដាច់ចេញពីទ្វីប Gondwana មុននោះទេ ដែលយឺតជាងកាលបរិច្ឆេទ ដែលត្រូវបានស្នើដោយក្រុមភូគព្ភវិទូ៕

https://s9.kh1.co/__image/w=650,h=390,q=100/70/70209d6e46b278c82fa1b00760c08a0ab9fec5b1.jpg
https://s9.kh1.co/__image/w=650,h=390,q=100/4f/4fbe2e3b1a1f9d378666cae077b4bacc93476f10.jpg
https://s9.kh1.co/__image/w=634,h=951,q=100/bb/bbe6b26b3a07a8d8c4f6748a6068e0ea1420e738.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T