ក្រុមហ៊ុនតូយ៉ូតានឹងបញ្ឈប់ការផលិតរថយន្ត Land Cruiser ចាប់ពីឆ្នាំ2021ទៅ

//s9.kh1.co/a3/a3b9767703ae6b8382fe432a8b103496b34565e4.png
បច្ចេកវិទ្យា

 ២៥-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

Fan របស់រថយន្តពិតជាលឺហើយsad ខ្លាំងណាស់

អាមេរិក៖ ក្រុមហ៊ុន Toyota បានបញ្ជាក់ពីពាក្យចចាមអារ៉ាមកាលពីដើមឆ្នាំ2020 ដោយប្រកាសថាត្រកូលរថយន្ត Land Cruiser នឹងចូលនិវត្តន៍បន្ទាប់ពីម៉ូឌែលឆ្នាំ2021។ ម៉ូឌែលជំនាន់ក្រោយនឹងត្រូវបានណែនាំនៅក្នុងប៉ុន្មានខែខាងមុខនេះ ប៉ុន្តែយើងមិនដឹងទេថាតើរថយន្តនេះនឹងផលិតនៅសហរដ្ឋអាមេរិកវិញឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនតូយ៉ូតាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ Road & Track ថា  «Land Cruiser គឺជាឈ្មោះដ៏ល្បីល្បាញមួយអស់រយៈពេលជាង60ឆ្នាំមកហើយ។ ខណៈពេលដែលវានឹងត្រូវបញ្ចប់ការផលិតនៅសហរដ្ឋអាមេរិកបន្ទាប់ពីឆ្នាំ2021 យើងនៅតែប្តេជ្ញាចិត្តចំពោះផ្នែករថយន្តប្រភេទ SUV ហើយនឹងបន្តស្វែងរកផលិតផលនាពេលអនាគតដែលអបអរសាទរប្រវត្តិសាស្ត្រ off-road ដ៏សម្បូរបែបរបស់ Land Cruiser ជាបន្តបន្ទាប់ទៀត។ យើងសូមលើកទឹកចិត្តដល់អ្នកគាំទ្រដ៏ស្មោះត្រង់ទាំងឡាយឱ្យរង់ចាំតាមដានបន្តទៀតចំពោះការអភិវឌ្ឍនាពេលអនាគត។»

2021 Toyota Land Cruiser Heritage Edition (ប្រភពរូប៖ Toyota)
2021 Toyota Land Cruiser Heritage Edition (ប្រភពរូប៖ Toyota)

វាមានសារៈសំខាន់ណាស់ក្នុងការយល់ថា ផលិតផលនាពេលអនាគតដែលអបអរសាទរប្រវត្តិសាស្ត្រ off-road ដ៏សម្បូរបែបរបស់ Land Cruiser ដែលក្រុមហ៊ុន Toyota បានលើកឡើងគឺមិនមែនមានន័យថាជាការផលិត Land Cruiser ប្រភេទថ្មីនោះទេ។ វាអាចជាការផលិតឡានប្រភេទថ្មីណាមួយដែលវាស្រដៀងគ្នា។​

តាមការរាយការណ៍ពីមុនដែលគួរឱ្យទុកចិត្តបានអះអាងថា ម៉ូឌែលជំនាន់ក្រោយនឹងលែងមានម៉ាស៊ីនស៊ីឡាំង8 តែនឹងមានម៉ាស៊ីន turbocharged V6 វិញ។ ទំនោរទៅរកបច្ចេកវិទ្យាបៃតងមិនមែនមានន័យថាអន់នោះទេ ហើយគេលឺថា Land Cruiser នឹងនៅតែបន្តផ្តល់ជូននូវសមត្ថភាព off-road ដ៏ពិសេសដដែល។

រថយន្ត Land Cruiser គឺជាផ្នែកមួយនៃក្រុមហ៊ុនតូយ៉ូតារបស់អាមេរិកតាំងពីដំបូង។ ក្រុមហ៊ុនជប៉ុនបានបង្កើតក្រុមហ៊ុនអាមេរិចរបស់ខ្លួននៅថ្ងៃទី31 ខែតុលា ឆ្នាំ1957 ហើយការលក់បានចាប់ផ្តើមនៅឆ្នាំបន្ទាប់។ ក្រុមហ៊ុននេះបានលក់រថយន្តចំនួន288គ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ1958ដោយក្នុងនោះមានឡានដឹកទំនិញ Land Cruiser មួយគ្រឿង។ ឡានមួយគ្រឿងនេះចំណាយពេលស្ទើរតែពេញមួយជីវិតវានៅកាលីហ្វ័រញ៉ា ហើយបច្ចុប្បន្នវាត្រូវបានដាក់បង្ហាញនៅក្នុងសារមន្ទីរមួយនៅទីក្រុង Salt Lake៕

2021 Toyota Land Cruiser Heritage Edition (ប្រភពរូប៖ Toyota)
2021 Toyota Land Cruiser Heritage Edition (ប្រភពរូប៖ Toyota)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T