លោកគ្រូបង្វឹកម្នាក់នេះហើយដែលមានភាគរយខ្ពស់ ក្នុងការមកដឹកនាំជំនួសលោក Thomas Tuchel នៅ PSG

//s9.kh1.co/95/95b96a3a42bc8f362820941e67941bc1dd46c1cd.jpg
កីទ្បា

 ២៥-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

Mauricio Pochettino ក្លាយជាបេក្ខភាពគ្រូបង្វឹកដែលមានភាគរយខ្ពស់ក្នុងការមកដឹកនាំ​ PSG បន្តពី Thomas Tuchel

អឺរ៉ុប៖ ក្រោយក្លិបបិសាចក្រហម Manchester United ចង់បានលោកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Mauricio Pochettino មកដឹកនាំ ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមផ្ទុះឡើងថាលោកគ្រូ Pochettino នឹងមកដឹកនាំក្លិបសេដ្ឋី Paris Saint-Germain ក្រោយក្លិបបានបញ្ចប់តួនាទីលោកគ្រូបង្វឹក Thomas Tuchel កាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Mauricio Pochettino 
លោកគ្រូបង្វឹក Mauricio Pochettino 

លោកគ្រូ Tuchel បានដឹកនាំឲ្យ PSG ឈរនៅលេខរៀងទី៣ ចាញ់ក្រុមកំពូលតារាង Lyon ១ពិន្ទុ ហើយទោះ PSG បានកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ Champions League ក៏ដោយក៏ក្លិបនៅតែមិនពេញចិត្តនឹងការដឹកនាំរបស់លោកគ្រូ។

  លោកគ្រូបង្វឹក Thomas Tuchel
  លោកគ្រូបង្វឹក Thomas Tuchel

យោងតាមរាយការណ៍ជាច្រើនគឺមានភាគរយខ្ពស់ណាស់ដែលអតីតលោកគ្រូបង្វឹកក្រុមខ្នាយមាន់មាស Tottenham Hotspur មកដឹកនាំជាគ្រូបង្វឹកថ្មីព្រោះលោកគ្រូធ្លាប់បង្ហើបថាលោកគ្រូចូលចិត្តទីក្រុងប៉ារីស និងស្រឡាញ់ក្លិប PSG ដែលលោកគ្រូធ្លាប់លេងឲ្យកាលពីឆ្នាំ ២០០០-២០០១ នោះឯង។

លោកគ្រូបង្វឹក Mauricio Pochettino កាលលេងនៅ  PSG  
លោកគ្រូបង្វឹក Mauricio Pochettino កាលលេងនៅ  PSG  

លោកគ្រូ Pochettino បាននិយាយកាលពីខែមុនថាលោកគ្រូកំពុងរង់ចាំមើលឱកាសល្អក្នុងការវិលត្រឡប់ទៅធ្វើជាគ្រូបង្វឹកវិំញបន្ទាប់ពីយួរកាបូបចាកចេញពីទឹកដីកីឡដ្ឋាន Tottenham Hotspur កាលពីឆ្នាំមុន។

លោកគ្រូបាននិយាយថា៖

ខ្ញុំពិតជាកម្លាំងកំហែងច្រើនណាស់ ខ្ញុំចង់មកដឹកនាំការប្រកួតវិញប៉ុន្តែក្នុងពេលតែមួយខ្ញុំត្រូវរៀនស្វែងយល់ថាអ្វីដែលល្អបំផុតសម្រាប់យើងរមែងតែងតម្រូវឲ្យយើងរង់ចាំ...ខ្ញុំត្រូវរង់ចាំស្ទាបស្ទង់ស្ថានការណ៍សិនដើម្បីប្រាកដចិត្តថាខ្ញុំបានមកដឹកនាំក្រុមមួយដែលត្រឹមត្រូវសម្រាប់ខ្ញុំ ហើយខ្ញុំជឿជាក់ថាបាល់ទាត់នឹងផ្ដល់អ្វីដែលខ្ញុំត្រូវការ ខ្ញុំគ្រាន់តែរង់ចាំស្ទាបស្ទង់មើលថាតើគួរទទួលយក(ការមកដឹកនាំក្រុម)ឬអត់។

លោកគ្រូបង្វឹក Mauricio Pochettino 
លោកគ្រូបង្វឹក Mauricio Pochettino 
លោកគ្រូបង្វឹក Mauricio Pochettino 

ដោយឡែក កន្លងមកក៏បានលេចឮពាក្យចចាមអារ៉ាមដែរថា Real Madrid កំពុងតាមសម្លឹងចង់បានលោកគ្រូ​Mauricio Pochettino មកទឹកដី Santiago Bernabeu ដើម្បីដឹកនាំជំនួសលោកគ្រូបង្វឹក Zinedine Zidane កាលពី Real Madrid នៅត្រាំត្រែងនឹងការបរាជ័យម្ដងហើយម្ដងទៀតប៉ុន្តែពេលនោះ គ្មានព័ត៌មានណាបញ្ជាក់ថាលោកគ្រូនឹងផ្លាស់ទៅក្លិបអធិរាជសនេះឡើយដូច្នេះ PSG អាចជាក្លិបដែលលោកគ្រូជ្រើសរើសមកដឹកនាំបន្ត។

លោកគ្រូបង្វឹក Mauricio Pochettino 
លោកគ្រូបង្វឹក Mauricio Pochettino 

លោកគ្រូ Pochettino ធ្លាប់ដឹកនាំក្រុម Tottenham Hotspur រយៈពេល៥ឆ្នាំពីឆ្នាំ២០១៤ ដល់ ២០១៩ បន្ទាប់ពីក្លិបធ្លាក់ទៅឈរនៅលេខ១៤ក្នុងតារាង Premier League លោកប្រធានក្លិប Daniel Levy បាននិយាយថា លោកមិនសប្បាយចិត្តនឹងការដឹកនាំរបស់លោកគ្រូឡើយ៕

ប្រភពmanchestereveningnews

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T