លេងបានតែ១៣នាទីហើយត្រូវគ្រូខឹងទៀត! Mourinho និយាយច្បាស់ៗថាលោកខឹងកីឡាករ Spurs ម្នាក់នេះណាស់

//s9.kh1.co/53/53d414b2dfe213f8798cd9fd1d22e5a368d2cc64.jpg
កីទ្បា

 ២៤-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Mourinho ចោទថា Dele Alli លេងប្រហែស ឱ្យបាល់ទៅខាង Stoke City

អង់គ្លេស៖ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្តិ៍កន្លងទៅ ក្លិបខ្នាយមាន់មាស Tottenham Hotspur ត្រូវប្រកួតទល់ជាមួយនឹងក្លិប Stoke City នៅកីឡដ្ឋាន Britannia ដែលជាការប្រកួតក្នុងក្របខណ្ឌ Carabao Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Spurs ក្នុងជំនួបទល់នឹង Stoke City
កីឡាករ Spurs ក្នុងជំនួបទល់នឹង Stoke City

លទ្ធផលនៃការប្រកួតគឺ Spurs យកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ១ ទល់នឹង ៣ ដែល៣គ្រាប់របស់ Spurs នេះគឺ ខ្សែប្រយុទ្ធ Gareth Bale ដែលខ្ចីជើងពី Real Madrid ស៊ុតបាននាទីទី២២ តាមដោយខ្សែការពារ Ben Davies នៅតង់ទី២នាទីទី៧០ បិទគូថដោយខ្សែប្រយុទ្ធ Harry Kane ដែលជាប្រធានក្រុមជម្រើសជាតិអង់គ្លេស នៅនាទីទី៨១ ខណៈដែល ខាង Stoke City ស៊ុតបញ្ចូលទី១គ្រាប់ដោយខ្សែបម្រើ Jordan Thompson នៅនាទីទី៥៣។

  ខ្សែប្រយុទ្ធ Gareth Bale
  ខ្សែប្រយុទ្ធ Gareth Bale

ទោះក្រុមខ្នាយមាន់មាសរបស់លោកគ្រូ Mourinho ស្រវាជ័យជំនះបានឡើងបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តពាន Carabao Cup ក៏ដោយក៏លោកគ្រូនៅតែមិនសប្បាយចិត្តដោយសារលោកគ្រូសង្កេតឃើញកីឡាករម្នាក់ក្នុងក្រុមបានធ្វើឲ្យបាល់ខូចច្រើនណាស់ដែលវាបានបើកឱកាសឲ្យក្រុមរបស់ Stoke City ឆក់យកបាល់បានដែលកីឡាករម្មាក់នោះគឺ ខ្សែបម្រើ Dele Alli នេះឯង។

  ខ្សែបម្រើ Dele Alli 
  ខ្សែបម្រើ Dele Alli 

លោកគ្រូបង្វឹកសញ្ជាតិព័រទុយកាល់ Jose Mourinho មានអារម្មណ៍ខឹងសម្បារទៅលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះណាស់ក្រោយលោកគ្រូប្ដូររូបគេចូលក្នុងការប្រកួតទល់នឹង Stoke ។

  លោកគ្រូJose Mourinho
  លោកគ្រូJose Mourinho

ក្រោយចប់ការប្រកួត អ្នកកាសែតបានសួរលោកគ្រូ Mourinho ថាលោកគ្រូមានអារម្មណ៍ខឹងនឹង Dele Alli ទេ ស្រាប់តែលោកគ្រូឆ្លើយថា៖

ត្រូវហើយ ខ្ញុំខឹង គេជាកីឡាករដែលលេងក្នុងតំបន់បម្រើដែលត្រូវមានទំនាក់ទំនងជាមួយក្រុមទាំងមូល និងតម្រូវឲ្យចេះបង្កើតឱកាសតែបែរជាមកបង្កបញ្ហាសម្រាប់ក្រុមខ្លួនឯងទៅវិញ។ពិតណាស់ថាក្នុងស្ថានការណ៍បែបនេះ ការលេងរបស់គេគឺបើកផ្លូវឲ្យខាងក្រុមគូប្រជែងវាយបកវិញភ្លាមៗទៅលើតំបន់ការពាររបស់យើងអ៊ីចឹងទើបខ្ញុំមិនសប្បាយចិត្តទេ។

គួរបញ្ជាក់ផងដែរថា អនាគតរបស់ Dele Alli និងក្លិប Tottenham Hotspur មើលទៅស្រពេចស្រពិលនិងគ្មានភាពវិជ្ជមានឡើយ ដោយរូបគេមិនទាំងបានជាប់ឈ្មោះក្នុងបញ្ជីកីឡាករប្រកួតទល់នឹង ក្លិបកញ្ជ្រោង Leicester City កាលពីថ្ងៃអាទិត្យកន្លងទៅផង។

  ខ្សែបម្រើ Dele Alli 
  ខ្សែបម្រើ Dele Alli 

ហើយក្នុងការប្រកួតទល់នឹង Stoke City នេះ Alli លេងបានតែ១៣នាទីគត់ ក៏ត្រូវប្ដូរចេញដោយដាក់ខ្សែបម្រើ Erik Lamela ចូលមកជំនួសវិញ។

  ខ្សែបម្រើ Dele Alli 
  ខ្សែបម្រើ Dele Alli 

គួរបញ្ជាក់ផងដែរថានៅរដូវកាលនេះ Dele Alli ចូលលេងបានតែ៤ប្រកួតប៉ុណ្ណោះដែលសុទ្ធសឹងជាការប្រកួតដែលគេមិនបានជាប់ជម្រើស១១នាក់ដំបូង និងមិនទាន់ស៊ុតបញ្ចូលទីបាននៅឡើយទេ៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោម៖

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T