Real Madrid បន្តឈ្នះ៦ប្រកួតជាប់ៗគ្នាក្រោយយកឈ្នះ Granada ២-០ យប់មិញ(មានវីដេអូ)

//s9.kh1.co/8e/8e9b1256777ca1fa25a21971df4dede94e2fff5a.jpg
កីទ្បា

 ២៤-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

Benzema នៅតែបន្តរកគ្រាប់បាល់ជួយឱ្យ Real Madrid ឈ្នះ៦ប្រកួតជាប់ៗគ្នា

អង់គ្លេស៖ ក្លិបអធិរាជស Real Madrid បានបើកទ្វារកីឡដ្ខាន Alfredo Di Stefano របស់ខ្លួនទទួលក្រុមភ្ញៀវ Granada ដែលជាជំនួបក្នុងក្របខណ្ឌ La Liga ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយចប់ការប្រកួត Real Madrid បានយកឈ្នះ Granada ក្នុងលទ្ធផល ២ ទល់នឹង ០ ដែលនេះជាជ័យជំនះលើកទី៦ជាប់ៗគ្នាក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Zinedine Zidane បើគិតក្នុងក្របខណ្ឌទាំងអស់។

កីឡាករ Real Madrid ក្នុងជំនួបទល់នឹង  Granada 
កីឡាករ Real Madrid ក្នុងជំនួបទល់នឹង  Granada 

កាលពីខែវិច្ឆិកាកន្លងទៅ Real Madrid ធ្វើមិនសូវបានល្អទេទាំងក្នុងក្របខណ្ឌ Champions League និង La Liga ដោយធ្លាប់ចាញ់ក្រុម Shaktar Donetsk ទាំងពីរជើងព្រមទាំងបន្តចាញ់ប្រកួតទល់នឹង Alaves ក្នុងក្របខណ្ឌ La Liga ទៀត ដែលបរាជ័យនោះធ្វើឲ្យកៅអីរបស់លោកគ្រូ Zidane រាងក្ដៅ ប៉ុន្តែពេលនេះ Real Madrid ធ្វើបានល្អប្រសើរជារឿយៗ។

គ្រាប់បាល់ទាំង២គ្រាប់របស់ Real Madrid ទល់នឹង Granada កើតឡើងនៅតង់ទី២ទាំងអស់ខណៈតង់ទី១ ភាគីខាង Granadaព្យាយាមសម្រុកយ៉ាងខ្លាំងតែមិនសំណាង។

នៅនាទីទី៥៧ ខ្សែប្រយុទ្ធអាវលេខ១១ Marco Asensio អូសបាល់កាត់ខ្សែការពាររបស់ Granda ខណៈសម្លឹងមើលគ្នីគ្នាពេលឃើញថា ខ្សែបម្រើ Casemiro ឈរជិតមាត់ទីស្រាប់ គេក៏ដាក់មួយជើងឆ្វេងបោះបាល់ឲ្យទើប Casemiro ប្រើក្បាច់ហក់តែងទម្លុះសំណាញ់អ្នកចាំទី Silva បានសម្រេច។

   ខ្សែបម្រើ Casemiro អបអរគ្រាប់បាល់
   ខ្សែបម្រើ Casemiro អបអរគ្រាប់បាល់
កីឡាករ Real Madrid ក្នុងជំនួបទល់នឹង  Granada 
កីឡាករ Real Madrid ក្នុងជំនួបទល់នឹង Granada 

បន្ទាប់មក ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ដែលជាកីឡាករជួរមុខដ៏មុតស្រួចបានដាក់ថែមមួយជើងឆ្វេងពីចម្ងាយនៅចុងម៉ោងគឺនាទី ៩០+៣ ក្រោយ Isco បញ្ជូនបាល់ឱ្យ ជួយឲ្យ Real Madrid យកឈ្នះក្រុមភ្ញៀវបានសម្រេច។

  ខ្សែប្រយុទ្ធ Karim Benzema
  ខ្សែប្រយុទ្ធ Karim Benzema
  ខ្សែប្រយុទ្ធ Karim Benzema និង Vinicius 
  ខ្សែប្រយុទ្ធ Karim Benzema និង Vinicius 

Granada មានឱកាសម្រុកច្រើនណាស់ប៉ុន្តែមិនសំណាង ហើយអ្នកចាំទី Thibaut Courtois របស់ Real Madrid ប៊ិះនឹងទប់បាល់ហោះចេញពីជើង Kennedy មិនបាន។

  អ្នកចាំទី Thibaut Courtois
  អ្នកចាំទី Thibaut Courtois

ក្នុងការប្រកួតនេះ Real Madrid មិនសូវមានឱកាសសម្រុកប៉ុន្មានទេនៅតង់ទី១ដោយកីឡាករម្នាក់របស់ខ្លួនគឺ Rodrygo ត្រូវបញ្ជូនចេញពីទីលានក្រោយរងរបួសនៅនាទីទី៣៥ខណៈដែលខ្សែបម្រើ Antonio Puertas របស់ Granada ស្ទើរតែរកគ្រាប់បាល់បានតង់ទី១ទៅហើយ។

Rodrygo ត្រូវបញ្ជូនចេញពីទីលាន  
Rodrygo ត្រូវបញ្ជូនចេញពីទីលាន  

Real Madrid មានស្ថិតិគ្រប់គ្រងបាល់ចំនួន ៦៨% ដែលច្រើនជាង Granada ដែលបាន៣២% ខណៈដែល Real Madrid ស៊ុត ២៣ដង តែចំគោលដៅ ៦ដង ឯ Granada ស៊ុតបាន១០ដងតែចំគោលដៅតែ១ដងប៉ុណ្ណោះ។

Sergio Ramos , Casemiro និង Toni Kroos
Sergio Ramos , Casemiro និង Toni Kroos

ជ័យជំនះរបស់ Real Madrid នេះធ្វើឲ្យក្លិបរក្សាតំណែងឈរនៅលេខរៀងទី២ក្នុងតារាង La Liga និងមាន ៣២ពិន្ទុក្នុងដៃស្មើនឹងក្រុមកំពូលតារាង Atletico Madrid ៕

កីឡាករ Real Madrid ក្នុងជំនួបទល់នឹង  Granada 
កីឡាករ Real Madrid ក្នុងជំនួបទល់នឹង Granada 

សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួតរវាង Real Madrid និង  Granada

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T