ផ្លូវការ! អតីតតារាឆ្នើមរបស់ Real Madrid ម្នាក់ត្រឡប់មកចូលរួមជាមួយក្លិបវិញហើយ!

//s9.kh1.co/f0/f08b7e4e86d15b1a3836959f78e5a3d4c267009e.jpg
កីទ្បា

 ២៣-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អតីតអ្នកចាំទីឆ្នើមIker Casillas ចូលកាន់តំណែងជាជំនួយការថ្នាក់ដឹកនាំរបស់មូលនិធិ Real Madrid

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានប្រកាសជាផ្លូវការកាលពីយប់ថ្ងៃអង្គារ ទី២២ថា អតីតអ្នកចាំទីឆ្នើមរបស់ក្លិបគឺ Iker Casillas បានត្រឡប់មកចូលរួមជាមួយ Real Madrid វិញហើយតែលើកនេះរូបគេមិនមែនមកក្នុងនាមជាកីឡាករឡើយតែមកចូលកាន់តំណែងជានាយកប្រតិបត្តិរង នៃមូលនិធិ Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Iker Casillas  កាលលេងនៅ Real Madrid 
 Iker Casillas  កាលលេងនៅ Real Madrid 

ព័ត៌មានចចាមអារ៉ាមដំបូងពាក់ព័ន្ធនឹងការវិលវិញរបស់អតីតអ្នកចាំទី Iker Casillas បានផ្ទុះឡើងតាំងពីថ្ងៃទី១៧ហើយថ្ងៃនេះ Real Madrid បានធ្វើការប្រកាសជាផ្លូវការហើយ។

 Iker Casillas  កាលលេងនៅ Real Madrid 
 Iker Casillas កាលលេងនៅ Real Madrid 

ភ្នាក់ងារតំណាងរបស់ក្លិប Real Madrid បានជម្រាបថា៖

Iker Casillas ជាវីរបុរសម្នាក់របស់ Real Madrid ដែលបានជួយលើកតម្លៃដល់ក្លិបនិងជាអ្នកចាំទីដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

ភ្នាក់ងារតំណាងក្លិប Real Madrid

Casillas បានឈ្នះពានរង្វាន់សរុបទាំងអស់ចំនួន ១៩ ក្នុងកំលុងអាជីពជាអ្នកចាំទីជាង២៥ឆ្នាំ នៅឯក្លិប Real Madrid ក្នុងនោះគឺពានរង្វាន់ Champions League ៣ដង , Club World Cup ៣ដង,ពាន La Liga ៥ដង ,ពាន Copa Del Rey ២ដង ព្រមទាំងពាន Supercopa de Espana ៤ បន្ថែមទៀត។

Iker Casillas ជាមួយពានរង្វាន់នៅ Real Madrid 
Iker Casillas ជាមួយពានរង្វាន់នៅ Real Madrid 
Iker Casillas ជាមួយលោកប្រធានក្លិប Florentino Perez  
Iker Casillas ជាមួយលោកប្រធានក្លិប Florentino Perez  

បន្ទាប់ពីចាកចេញពី Real Madrid ទាំងទឹកភ្នែក Casillas បានទៅចូលរួមជាមួយក្លិប Porto និងបានជួយឲ្យក្រុមឈ្នះពានរង្វាន់ចំនួន២គឺ ពានលីគកំពូលព័រទុយកាល់ និង ពាន SuperCup របស់ព័រទុយកាល់១ទៀត។

Iker Casillas លើកពាននៅ Porto 
Iker Casillas លើកពាននៅ Porto 

ដោយឡែក ជាមួយជម្រើសជាតិអេស្ប៉ាញវិញ Iker Casillas បានបង្ហាញខ្លួនចំនួន១៦៧ប្រកួតនិងឈ្នះពាន បាល់ទាត់ពិភពលោក World Cup ១​ដង ពាន European Championship ២ដង និងពានបាល់ទាត់ពិភពលោកក្រោមអាយុ២០ឆ្នាំ ១ទៀត។

 Iker Casillas ជាមួយពានបាល់ទាត់ពិភពលោក
 Iker Casillas ជាមួយពានបាល់ទាត់ពិភពលោក

ក្រឡេកមកមើលជីវិតរបស់គេនៅខាងក្រៅពិភពបាល់ទាត់វិញគឺ Casillas ធ្លាប់ទទួលពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ Prince of Asturias ,មេដាយកិត្តិយសនៃពាន Royal Order of Sporting Merit , មេដាយមាស Royal order of Sporting Merit និង មេដាយមាសលើពានសហគមន៍នៃទីក្រុងម៉ាឌ្រីដទៀតផង៕

 Iker Casillas ទទួលពាន Prince of Asturias  
 Iker Casillas ទទួលពាន Prince of Asturias  

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T