អីយ៉ា! Rooney ចង់បានកីឡាករម្នាក់របស់ Man UTD ទៅចូលរួមជាមួយ Derby

//s9.kh1.co/15/1589cd28128ea6a21ebe3840c54aa2751db13f03.jpg
កីទ្បា

 ២៣-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Phil Jones ក្លាយជាគោលដៅធំរបស់ Derby បន្ទាប់ពីត្រូវលោកគ្រូ Ole ផាត់ចោល

អង់គ្លេស៖ វីរបុរសរបស់បិសាចក្រហម Wayne Rooney កំពុងសម្លឹងចង់បានអតីតមិត្តរួមក្រុមរបស់គេគឺខ្សែការពារ Phil Jones មកចូលរួមជាមួយក្លិប Derby County Football Club ដែលបច្ចុប្បន្ន Rooney មានតំណែងជាជំនួយការគ្រូបង្វឹកតែគេចង់យក Jones ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីរបុរស Wayne Rooney
វីរបុរស Wayne Rooney

បិសាចក្រហម Manchester United អាចនឹងបើកភ្លើងខៀវអនុញ្ញាតឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងពេលទីផ្សារដោះដូរកីឡាករខែមករាបើកទ្វារ ខណៈដែលក្លិបនៅ Premier League ពីរទៀតគឺ Burnley និង West Brom ក៏ចង់បានកីឡាករដែលបានតម្លៃពលកម្មក្នុងមួយសប្តាហ៍ដល់ទៅ ១សែន២ម៉ឺនផោន(ស្មើនឹងប្រមាណ១សែន៦ម៉ឺនដុល្លារ) រូបនេះដែរ។

 Wayne Rooney  និង Phil Jones កាលនៅ  Man UTD 
 Wayne Rooney  និង Phil Jones កាលនៅ  Man UTD 

យ៉ាងណាមិញយោងតាមសារព័ត៌មាន The Star គឺ Jones អាចនឹងទាក់ចិត្តទៅចូលរួមជាមួយក្រុម Derby ដែលមានអតីតមិត្តរួមក្រុម Wayne Rooney ចាំទទួលខណៈដែលស្ថានភាពរបស់គេជាមួយក្លិបបិសាចក្រហម Man UTD មិនសូវល្អប៉ុន្មានទេដោយគេត្រូវលោកគ្រូ Ole Gunnar Solskjaer ផាត់គេចោល មិនមានឈ្មោះសូម្បីក្នុងបញ្ជីកីឡាករ ទាំង២៥នាក់ នៅរដូវកាលនេះ។

ខ្សែការពារ Phil Jones
ខ្សែការពារ Phil Jones

លោកគ្រូ Ole មិនទាន់ចង់លក់ Jones ទេដោយត្រូវការស្ទាបស្ទង់ស្ថានការណ៍សិនទើបដាក់គេឲ្យក្លិបផ្សេងខ្ចីជើង ម្យ៉ាងទៀត មកពី Phil Jones ជាកីឡាករដែលស៊ីថ្លៃពលកម្មខ្ពស់គួរសមទើបមានគំនិតចង់រុញគេឲ្យក្លិបផ្សេងសិន។

ខ្សែការពារ Phil Jones
ខ្សែការពារ Phil Jones

តាំងពី Wayne Rooney ចូលកាន់តំណែងជាជំនួយការគ្រូបង្វឹកមកគឺគេបានដឹកនាំឲ្យក្រុមឈ្នះ២ប្រកួតនិងស្មើ៤ប្រកួតនិងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ អ៊ីចឹងហើយ Rooney ចង់បានJones មកពង្រឹងក្រុមបន្ថែមទៀតប៉ុន្តែត្រូវប្រជែងជាមួយនឹងក្លិប Burnley និង West Brom ។

ខ្សែការពារ Phil Jones
ខ្សែការពារ Phil Jones

Burnley ទើបតែងតែងតាំងលោក Sam Allardyce ជាគ្រូបង្វឹកជំនួយលោកគ្រូ Slaven Bilic ដែលលោកគ្រូ Sam នេះធ្លាប់ជាគ្រូបង្វឹករបស់ Phil Jones កាលពីគេលេងឲ្យ BlackBurn ទើបគេគិតថា Jones អាចនឹងចង់ទៅនៅក្រោមការគ្រប់គ្រងរបស់លោកគ្រូ Sam វិញចំណែកឯក្លិប West Brom វិញគឺអាចនឹងតាមទិញ Phil Jones បើសិនតាមយក James Tarkowski មិនបាន៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T