លោក Elon Musk បង្ហើបថា Apple ឆ្លាប់បដិសេធមិនទិញយក Tesla

//s9.kh1.co/89/89a74ec819b49b2861957a301c51aea2f263a35c.jpg
បច្ចេកវិទ្យា

 ២៣-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាសោកស្តាយសម្រាប់ Apple

បរទេស៖ តាមពិតទៅលោក Elon Musk ធ្លាប់បានព្យាយាមលក់ Tesla ទៅអោយ Apple។ ឆ្លើយតបនឹង tweet ស្តីពីមហិច្ឆតាផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ដែលសារព័ត៌មាន Reuters បានចុះផ្សាយកាលពីម្សិលមិញ លោក Musk បាននិយាយថា «អំឡុងពេលដែលលំបាកលំបិនបំផុតក្នុងពេលផលិតម៉ូឌែល 3 ខ្ញុំបានទាក់ទងទៅលោក Tim Cook ដើម្បីពិភាក្សាពីលទ្ធភាពរបស់ Apple ក្នុងការទិញក្រុមហ៊ុន Tesla (ជា 1/10 នៃតម្លៃ​នា​ពេល​បច្ចុប្បន្ន​នេះ)។ គាត់បានបដិសេធការពិភាក្សានេះ។»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានពាក្យចចាមអារាមអំពីការលក់ Tesla ទៅឱ្យ Apple អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនេះជាលើកទីមួយហើយដែលយើងបានដឹងអ្វីដែលច្បាស់លាស់ពីលោក Musk។

 tweet  របស់លោកលោក Musk 
 tweet  របស់លោកលោក Musk 

យោងតាមសារព័ត៌មាន Reuters បានអោយដឹងថា Apple កំពុងអភិវឌ្ឍរបកគំហើញថ្មដ៏អស្ចារ្យមួយដែលប្រើប្រាស់ការរចនាបែប  ''monocell” ។ ថាមពលថ្មនេះនឹងផ្តល់ឱ្យរថយន្តរបស់ Apple មានសក្តានុពលជាងឡានអគ្គiសនីដទៃទៀត។ Reuters ក៏បាននិយាយផងដែរថាក្រុមហ៊ុន Apple បាននិងកំពុងស្វែងយល់ពីលទ្ធភាពនៃការប្រើប្រាស់គីមីសាស្ត្រ iron-phosphate ដើម្បីផលិតថ្មមិនឱ្យសូវថ្លៃ។

លោក Elon Musk បានបន្ថែមថា Tesla បានប្រើថ្មគីមីសាស្ត្រ iron-phosphate ក្នុងរថយន្តដែលផលិតនៅរោងចក្រនៅក្រុងសៀងហៃរួចមកហើយ ហើយបានបន្តថាការរចនាបែប monocell គឺមិនអាចទៅរួច ព្រោះថាថ្មនឹងមិនអាចផលិតតង់ស្យុងខ្ពស់គ្រប់គ្រាប់សម្រាប់ប្រើប្រាស់បាននោះទេ។

របាយការណ៍ក៏បានលើកឡើងពីលទ្ធភាពរបស់ក្រុមហ៊ុន Apple បំពាក់ឧបករណ៍សេនស័រ LiDAR នៅក្នុងយាន តែលោក Elon Musk ធ្លាប់បានហៅ LiDAR ថា ជារបស់មិនបានការ។ យើងអាចនិយាយបានថាលោក Musk ដូចជាមិនរំជើបរំជួលនឹងនឹងរឿងនេះអ្វីបន្តិចនោះទេ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T