កុំទាន់​​​ជ្រួល​​ជ្រើម​រឿង​​ «​រៀប​ការ» បើអ្នក​នៅ​មិន​ទាន់​មាន​ ២​យ៉ាង​នេះ​

//s9.kh1.co/75/75a2783be64529725c7605e73f9716161e8847dd.jpeg
ប្រលោមលោក & អប់រំ

 ២៣-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ការរៀបការជារឿងសំខាន់ ព្រោះក្រោយរៀបការហើយយើងត្រូវរួមរស់ជាមួយគ្នាពេញមួយជីវិត

មនុស្សគ្រប់រូប នៅលើលោកនេះអ្នកណាក៏ត្រូវតែមានគូ ហើយច្បាស់ណាស់ពួកយើងក៏ត្រូវតែរៀបការផងដែរ ព្រោះនេះ​វា​ក៏ជាក្តីប្រាថ្នាមួយរបស់បុគ្គលខ្លួនឯង និងគ្រួសារ ឬឪពុកម្តាយរបស់ពួកគេរៀងៗខ្លួនផងដែរ ។ តែថារឿងសំខាន់​បំផុត​នោះ ពេលណាយើងគួររៀបការ ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពីព្រោះថាក្រោយរៀបការហើយ យើងនឹងត្រូវរស់នៅជាមួយគ្នាពេញមួយជីវិត។ ដូចនេះ មុនពេលអ្នក​សំរេច​ចិត្តរៀបការ​អ្នកត្រូវមានរឿងទាំង ២យ៉ាងនេះសិន៖

ទី ១: ស្ថេរភាពហិរញ្ញវត្ថុ

ការមានស្ថេរភាព ហិរញ្ញវត្ថុ
ការមានស្ថេរភាព ហិរញ្ញវត្ថុ

 ហិរញ្ញវត្ថុ គឺជារឿងសំខាន់កាលណា អ្នកមានវាគ្រប់គ្រាន់នោះអ្នកនឹងមិនសូវខ្វល់ខ្វាយចិត្តច្រើននោះទេ ព្រោះអ្នក​អាច​ចំណាយ​ពេលនៅជាមួយដៃគូអ្នកក្រោយរៀបការ សម្រាកបានខ្លះ មុននឹងកាន់ដៃគ្នា​បន្តដើរលើវិថីជីវិតនេះ​ជាមួយគ្នា​តទៅទៀតដោយសុភមង្គល។

ទី២ : មានប្រភពចំណូលច្បាស់លាស់

មានការងារច្បាស់លាស់
មានការងារច្បាស់លាស់

ប្រភពចំណូលគឺជារឿងកាន់តែសំខាន់ ព្រោះថាហិរញ្ញវត្ថុ វាក៏អាចថយចុះបើយើងចំណាយវាច្រើន ហើយគ្មាន​ប្រភព​ចំណូលមកវិញនោះទេ ។ ដូចនេះមុនរៀបការអ្នកគួប្បីត្រូវមានការងារច្បាលាស់ផងដែរ ។

 ដូចនេះមុនពេលអ្នក​សំរេចចិត្តចង់រៀបការអ្នកគួរតែមានរឿង ២យ៉ាងនេះសិន ព្រោះនេះជាមូលដ្ឋានមួយនៃការ​អាចអោយយើងអាចមានក្តីសុខសុភមង្គល ព្រមទាំងអាចនៅជាមួយគ្នាក្រោយរៀបការបាន៕

រូបតំណាង
រូបតំណាង
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T