បុរសម្នាក់ជាប់ពន្ធធនាគារ៤​សប្ដាហ៍​ ក្រោយជិះម៉ូតូទឹកឆ្លងសមុទ្រស្កាត់ជួបសង្សារ កំឡុងពេលបិទប្រទេសពីជំងឺកូវីដ១៩

//s9.kh1.co/9d/9d1abc73e41bee0e07f3fdacff9c55fd1c4eba83.jpg
សង្គម

 ២៣-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

បុរសស្មោះស្នេហ៍ដែលជិះម៉ូតូទឹកឆ្លងសមុទ្រអស់រយ:ពេល4ម៉ោងដេីម្បីបានជួបនារីដែលខ្លួនស្រឡាញ់​ ត្រូវបានប៉ូលីសឃាត់ខ្លួនដាក់ពន្ធធនាគារ

បរទេស៖ បុរសស្មោះស្នេហ៍ដែលជិះម៉ូតូទឹកឆ្លងសមុទ្រអស់រយ:ពេល៤ម៉ោងដេីម្បីបានជួបនារីដែលខ្លួនស្រឡាញ់​ ត្រូវបានប៉ូលីសឃាត់ខ្លួនដាក់ពន្ធធនាគារ។ នារីជាសង្សារឈ្មោះថា​ Jessica Radcliffe បាននិយាយថានាងបានត្រៀមខ្លួនរួចហេីយថានឹងរៀបការជាមួយមិត្តប្រុសលោក Dale MacLaughlan ក្រោយពីគេបានប្រថុយជីវិតធ្វេីដំណេីរកាត់សមុទ្រតាមម៉ូតូទឹកមកជួបនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jessica Radcliffe
Jessica Radcliffe

កំលោះវ័យ ២៨ឆ្នាំរូបនេះបានអះអាងថាខ្លួនគ្រាន់តែចង់សាកម៉ូតូទឹករបស់គេតែប៉ុណ្ណោះ​ ប៉ុន្តែ​ជាក់ស្ដែងគឺគេពិតជាមានគម្រោងធ្វេីដំណេីរមកជួបមិត្តស្រីនៅ​ Isle of Man។

MacLaughlan បានបំពានច្បាប់រឹតបន្តឹងលេីជំងឺកូវីដ១៩ ក្នុងគោលបំណង​ទៅជួបមិត្តស្រី​ ដែលជាលទ្ធផលត្រូវបានឃុំខ្លួន​រយៈពេល​៤សប្ដាហ៍​ក្នុងពន្ធធនាគារបន្ទាប់ពីប៉ូលីសរកឃេីញរូបគេនៅផ្ទះមិត្តស្រី។

Dale MacLaughlan 
Dale MacLaughlan 

គួររម្លឹកដែរថា អ្នកទាំងពីរស្គាល់គ្នាដំបូងនៅពេល​ MacLaughlan មកធ្វេីការនៅ Isle of Man ក្នុងខែកញ្ញា​ បន្ទាប់ ពីចប់ការងារលោកក៏ត្រលប់ទៅផ្ទះវិញ​ ហេីយក៏មិនអាចមានសិទ្ធមកជួបមិត្តស្រីបានដោយសារច្បាប់រឹតបន្តឹងលេីជំងឺកូវីដ។ អ្នកគាំទ្រទូទាំងពិភពលោកបានផ្ញេីរសាររូបភាពលោកជិះម៉ូតូទឹកក្នុងការគាំទ្រទង្វេីដែលក្លាហាន​ និងប្រថុយគ្រោះថ្នាក់មកជួបស្នេហា​ និង​លេីកទឹកចិត្តអោយអ្នកទាំងពីររៀបការជាមួយគ្នា៕

Dale MacLaughlan 
Dale MacLaughlan 
Moeun Solynna
Lynna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T