តារាចម្រៀងម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ លោក នី រតនា នាពេលបច្ចុប្បន្ននេះមានភាពជោគជ័យទាំងអាជីពការងារសិល្បៈ ការរកស៊ី និងមានសុភមង្គលក្នុងក្រុមគ្រួសារថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្ចាស់បទ “បើខ្ញុំយំ អ្នកណាជូតទឹកភ្នែក” រូបនេះហាក់ទទួលបានការលើកស្ទួយខ្លាំងពីសំណាក់ខាងផលិតកម្ម ដោយសារតែរូបលោកមានទឹកដមសម្លេងពិរោះ និងមានការគាំទ្រពីមហាជនច្រើនគួរឱ្យកត់សម្គាល់។
យ៉ាងណាមិញតារាចម្រៀងរូបរាងស្តើង សម្លេងថ្នមរូបនេះ ទើបនឹងបញ្ចេញនូវរូបថតជុំគ្រួសារប៉ុន្មានសន្លឹកមានទាំងភរិយា និងកូនស្រីតូចផងដែរ ក្នុងសម្លៀកបំពាក់ត្រៀមថ្ងៃបុណ្យណូអ៊ែល ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ចង់ដឹងថា អាយដល នី រតនា ភរិយា និងកូនស្រី ស្រស់ស្អាតយ៉ាងណានោះ ទស្សនារូបថតខាងក្រោមទាំងអស់គ្នា៖