Bugatti បង្ហាញនាឡិកាដៃស្រោបមាសថ្លៃកប់ពពក តម្លៃស្មើឡាន

//s9.kh1.co/53/53b88fee9c20039ace77455966c43c041b17ac59.jpg
បច្ចេកវិទ្យា

 ២២-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អូហូ! ថ្លៃអ្វីម្លេះ!

បរទេស៖ ចាប់តាំងពីការណែនាំដំបូងនៅក្នុងខែមេសាឆ្នាំ2020មក នាឡិកាម៉ាក Bugatti Chiron Tourbillon បានផ្តល់ឱ្យអ្នកដែលមានចំណង់ចំណូលចិត្តក្នុងការពាក់នាឡិកា នូវសិល្បៈហត្ថកម្មដ៏អស្ចារ្យមួយ។ នាឡិកាដៃដ៏ប្រណិតដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Jacob & Co បានចេញជាបួន editions ដែលមានការរចនាឡើងតាមរថយន្ត Bugatti Chiron។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាឡិកាជំនាន់ថ្មីដ៏អស្ចារ្យនេះ ផលិតឡើងទៅតាមចំណង់ចំណូលចិត្តបុគ្គលម្នាក់ៗ។ Edition ទីមួយ តួរបស់វាត្រូវបានធ្វើចេញពីត្បូងកណ្តៀងសុទ្ធសាធ រួមទាំងផ្នែកខាងក្រោយ និងប៊ូតុងកំណត់ម៉ោង។ ឯខ្សែរបស់វាជាកៅស៊ូ ហើយមានទំពក់ជាដែក titanium។

នាឡិកាដៃដែលបង្កើតឡើងដោយក្រុមហ៊ុន Jacob & Co
នាឡិកាដៃដែលបង្កើតឡើងដោយក្រុមហ៊ុន Jacob & Co

Editionទីពីរ ផលិតមានកំណត់ត្រឹមតែ72គ្រឿង តួរបស់នាឡិកានេះស្រោបមាស18ការ៉ាត់ ជាមួយនឹងកញ្ចក់គ្រីស្តាល់ត្បូងកណ្តៀងការពារចំណាំងផ្លាត ផ្នែកខាងក្រោយស្រោបមាស18ការ៉ាត់ និងប៊ូតុងកំណត់ម៉ោងធ្វើឡើងពីដែក DLC titanium ពណ៌ខ្មៅស្រឹប ដោយមានរូបឡូហ្គូ Bugatti នៅពីលើ។ វាក៏មានខ្សែកៅស៊ូជាមួយទំពក់ធ្វើពីទីដែក DLC titanium ខ្មៅ និងមាស18ការ៉ាត់ផងដែរ។

Edition ទីបី ដែលផលិតមានកំណត់ត្រឹមតែ52គ្រឿង តួរបស់វាស្រោបដោយមាស18ការ៉ាត់ ព្រមទាំងដាំពេជ្រសភ្លឺចិញ្ចែងចិញ្ចាច មានកញ្ចក់គ្រីស្តាល់ត្បូងកណ្តៀងការពារចំណាំងផ្លាត ផ្នែកខាងក្រោយធ្វើពីមាស18ការ៉ាត់។ ប៊ូតុងកំណត់ម៉ោងគឺជាមាស18ការ៉ាត់ព្រមទាំងដាំពេជ្រពណ៌ស ហើយមានរូបឡូហ្គូ Bugatti។ មានខ្សែកៅស៊ូដែលទំពក់វាធ្វើពីមាស18ការ៉ាត់លម្អដោយពេជ្រ។

នាឡិកាដៃដែលបង្កើតឡើងដោយក្រុមហ៊ុន Jacob & Co
នាឡិកាដៃដែលបង្កើតឡើងដោយក្រុមហ៊ុន Jacob & Co

នាឡិកាចុងក្រោយដែលអស្ចារ្យតំណាងឱ្យនិយមន័យនៃភាពល្អប្រណិត មានស្រោបមាស18ការ៉ាត់ ដាំដោយគ្រាប់ពេជ្រពណ៌ស និងខ្មៅ391គ្រាប់។ ផ្នែកខាងក្រោយដែលធ្វើពីមាស18ការ៉ាត់ ស៊ីគ្នាជាមួយនឹងប៊ូតុងកំណត់ម៉ោងដាំពេជ្រ ចំណែកឯខ្សែកៅស៊ូ និងទំពក់មាស18ការ៉ាត់ក៏ត្រូវបានតុបតែងជាមួយនឹងពេជ្រ18គ្រាប់ផងដែរ។

អតិថិជនអាចនឹងចំណាយប្រហែល1.2លានដុល្លារអាមេរិក​ សម្រាប់នាឡិកាធ្វើពីត្បូងកណ្តៀង។ តម្លៃសម្រាប់ម៉ូឌែលដទៃដែលមានកំណត់ផ្សេងទៀតដែលដាំពេជ្រ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែគេរំពឹងថាវានឹងលក់ក្នុងតម្លៃជាង2លានដុល្លារ ដែលនេះគឺថ្លៃជាងតម្លៃឡាន Bugatti Veyron ទៅទៀត៕

នាឡិកាដៃដែលបង្កើតឡើងដោយក្រុមហ៊ុន Jacob & Co
នាឡិកាដៃដែលបង្កើតឡើងដោយក្រុមហ៊ុន Jacob & Co
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T