៥ចំណុច​ងាយៗ​ ជួយ​​​​​អោយ «​ស្បែក​ស្អាត»​ ​ទោះ​​អាកាស​​ធាតុ​​ត្រជាក់​ ឬ​ប្រែ​​ប្រួល​​​បែប​ណា​​ក៏​ដោយ​​

//s9.kh1.co/46/46a8e293b5a5d30f7b27c727aea1e652565dac1b.png
យល់ដឹង

 ២២-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

៥ ចំណុច ខាងក្រោមនេះ នឹងជួយអោយស្បែកអ្នកនៅតែស្អាតទោះអាកាសធាតុប្រែប្រួលត្រជាក់បែបណាក៏ដោយ

អាកាសធាតុចាប់ផ្តើមត្រជាក់ខ្លាំង ដូច្នេះការការពារស្បែកជារឿងចាំបាច់បំផុតនាពេលបច្ចុប្បន្ននេះ។ តើយើងគួរធ្វើ​បែប​ណា​ ដើម្បីឲ្យស្បែកយើងនៅតែស្រស់ស្អាតជានិច្ច?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៥ ចំណុច ខាងក្រោមនេះ នឹងជួយអោយស្បែកអ្នកនៅតែស្អាតទោះអាកាសធាតុប្រែប្រួលត្រជាក់បែបណាក៏ដោយ។

1/ ឡេសំណើម

កុំស្ដាយលុយអី ល្មមចាយលុយខ្លះទិញឡេយកមកប្រើខ្លះទៅ ព្រោះឡេជួយការពារស្បែកបានច្រើនយ៉ាងណាស់។ ការជ្រើសរើស​ឡេដែលត្រឹមត្រូវសម្រាប់អាកាសធាតុត្រជាក់គឺពិតជាសំខាន់។ អ្នកគួរតែជ្រើសរើសឡេ​ដែល​ផ្ដល់​សំណើម​ខ្លាំងប្រភេទបែប moisturizers ព្រោះឡេបែបនេះនឹងផ្ដល់សំណើមការពារស្បែកកុំឲ្យជ្រីវជ្រួញ ជាពិសេស​ក្នុងអាកាសធាតុត្រជាក់បែបនេះ។ បើទោះបីជាថ្ងៃខ្លះមេឃស្រទុំត្រជាក់ក៏ពិតមែន តែអ្នកក៏ត្រូវប្រើប្រាស់ ឡេការពារ​កំដៅថ្ងៃ (Sun cream)ផងដែរ ព្រោះឡេប្រភេទនេះសំខាន់បំផុតសម្រាប់សុខភាពស្បែក​នៅពេល​ដែល​អ្នកត្រូវ​ចេញ​ទៅក្រៅម្តងៗ។

https://s9.kh1.co/__image/w=650,h=407,q=100/46/46a8e293b5a5d30f7b27c727aea1e652565dac1b.png

2/ ការសំអាតខ្លួនប្រាណ

មេឃត្រជាក់ហើយ មិនសូវបែកញេីសទេ អញ្ចឹងមួយថ្ងៃមុជទឹកតែពីរដងអីបានហើយ។ ការមុជទឹកច្រើន​ក៏អាចធ្វើឲ្យ​ស្បែកឆាប់ស្ងួតដែរ។ ជាក់ស្តែង ប្រសិនបើអ្នកប្រើប្រាស់សាប៊ូដុសខ្លួន ឬ សាប៊ូលាងមុខ ដែលជាប្រភេទ​មានជាតិ​កាត់​ស្បែក​អោយស នោះកាន់តែគ្រោះថ្នាក់ ព្រោះសាប៊ូប្រភេទនេះធ្វើឲ្យស្បែកស្ងួតខ្លាំងណាស់។ ដូច្នេះការកាត់បន្ថយការមុជទឹកក៏អាចការពារកុំឲ្យស្បែកស្ងួតបានផងដែរ។ សម្រាប់អ្នកមុជទឹកក្តៅ សូមកុំមុជទឹកដែល​មានកំដៅខ្លាំងពេក ព្រោះវាប៉ះពាល់ដល់ជាលិកាស្បែក ដែលអាចបណ្តាលអោយរលាក ឬស្រអាប់ខ្លាំង។ ជាការអនុវត្តបានល្អ​នោះ សូមមុជទឹកក្នុងសីតុណ្ណភាពល្មម ហើយក្រោយពីមុជទឹកក្តៅហើយ អ្នកក៏គួរតែមុជទឹកត្រជាក់​វិញ​ផង ដើម្បីឱ្យស្បែកបិទរន្ធញេីសបានល្អវិញ។

3/ ការស្លៀកពាក់

កុំចង់ស្លៀកខ្លីចេញស្បែកអី ព្រោះអាកាសធាតុត្រជាក់ណាស់។ ទោះអ្នកលាបឡេខ្លាំងឬច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាច​ការពារស្បែកមិនឲ្យស្ងួតបានដែរប្រសិនបើអ្នកនៅតែស្លៀកខោរអាវវាលៗនោះ។ ការស្លៀកពាក់ខោអាវដៃវែងជើង​វែង​មិន​ត្រឹមតែការពារអ្នកមិនឲ្យត្រជាក់នោះទេ ថែមទាំងការពារស្បែករបស់អ្នកមិនឱ្យជ្រីវជ្រួញដោយសារការ​ត្រូវខ្យល់​ផងដែរ។ 

រូបតំណាង
រូបតំណាង

4/ ការញ៉ាំទឹក

ទឹកពិតជាសំខាន់ណាស់មិនថាពេលអាកាសធាតុត្រជាក់ឬខាងក្តៅឡើយ។ មេឃត្រជាក់ធ្វើអោយអ្នកមិនសូវ​ស្រេក​ទឹកទេ តែអ្នកត្រូវចាំថាអ្នកត្រូវផឹកទឹកអោយបានយ៉ាងតិច មួយលីត្រកន្លះ ឬ 2 លីត្រក្នុងមួយថ្ងៃ ដើម្បីឲ្យសុខភាព​ស្បែក​របស់​អ្នកនៅតែស្រស់ស្អាតរលោង។ ប្រសិនបើភ្លេចផឹកទឹក អ្នកក៏អាចធ្វើការកំណត់ក្នុងទូរស័ព្ទដៃ ដើម្បីជា​ការរំលឹកអោយអ្នកផឹកទឹក។ 

https://s9.kh1.co/__image/w=650,h=435,q=100/d8/d8482c3e7d03e4b91e228f9176cd90709cff13be.png

5/ របបអាហារ

សូមរក្សាការញ៉ាំបន្លែ ផ្លែឈេី និងសាច់អោយបានគ្រប់គ្រាន់ព្រោះសុខភាពស្បែដែលស្អាតគឺចេញមកពីខាងក្នុង​មិនមែន​​ស្អាតដោយសារការលាបឡេតែខាងក្រៅនោះទេ។ របបអាហារត្រឹមត្រូវនិងផ្ដល់សំណើមដល់សុខភាព​ស្បែកបានល្អ និងធ្វើអោយអ្នកមានសុខភាពល្អ ពោរពេញដោយអារម្មណ៍ស្រស់ស្រាយផងដែរ។

រូបតំណាង
រូបតំណាង

លោកអ្នកអាចសាកល្បងតិចនិកទាំងនេះបាន ហើយប្រសិនបើមានប្រសិទ្ធភាពសូមចែករំលែកទៅ​កាន់​មិត្ត​ភក្តិផង៕

CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T