Apple មានគោលដៅផលិតរថយន្តគ្មានមនុស្សបើកដំបូង នៅឆ្នាំ2024

//s9.kh1.co/64/64f4905fab952405fa2fa8a54a491d4ef04fd321.jpg
បច្ចេកវិទ្យា

 ២២-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ជាថ្មីម្តងទៀត ក្រុមហ៊ុន Apple ហាក់ដូចជាកំពុងសម្លឹងមើលយ៉ាងម៉ត់ចត់ទៅលើការផលិតឡាន។

បរទេស៖ សារព័ត៌មានReuters បានរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងតែបោះជំហានទៅរកការផលិតរថយន្តនៅឆ្នាំ2024 ក៏ដូចជាការបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯង និងបច្ចេកវិទ្យាថាមពលថ្មដ៏ខ្លាំងក្លាផងដែរ។ គេមិនច្បាស់ទេថាបច្ចេកវិទ្យាទាំងអស់នេះនឹងត្រូវដាក់ចូលទៅក្នុងរថយន្តដំបូងដែលក្រុមហ៊ុន Apple ផលិត ប៉ុន្តែវាបង្ហាញថាក្រុមហ៊ុន Apple កំពុងពិចារណាលើការផលិតរថយន្ត បន្ទាប់ពីបានបិទផែនការផលិតរថយន្តនេះកាលពីលើកមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅឆ្នាំ2016 គម្រោងផលិតឡានរបស់ Apple ត្រូវបានលុបចោល ហើយក្រុមហ៊ុន Apple បានផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើត software ដែលអាចឱ្យក្រុមហ៊ុនផលិតរថយន្តផ្សេងៗទិញអាជ្ញាប័ណ្ណពី Apple វិញ។

ឥឡូវនេះក្រុមហ៊ុន Apple បានបង្វែរការយកចិត្តទុកដាក់សាជាថ្មីលើការផលិតយានយន្តវិញហើយ ទោះបីជាមានភាពមិនប្រាកដប្រជាថាវានឹងកើតឡើងពេលណាក៏ដោយ។ សារព័ត៌មានReuters បាននិយាយថាឆ្នាំ2024 គឺជាគោលដៅផលិតរថយន្តរបស់ក្រុមហ៊ុន Apple ទោះបីជាវាអាចត្រូវបានពន្យារដល់ឆ្នាំ2025 ឬយូរជាងនេះដោយសារតែជំងឺកូវិដរាតត្បាត។

Concept ឡានរបស់ Apple
Concept ឡានរបស់ Apple

របាយការណ៍បាននិយាយថាក្រុមហ៊ុន Apple នឹងពឹងផ្អែកលើភាគីទីបី ដើម្បីផ្គត់ផ្គង់នូវសមាសធាតុមួយចំនួននៃបច្ចេកវិទ្យាបើកបរដោយខ្លួនឯង រួមទាំងប្រព័ន្ធ LIDAR ផងដែរ។ ចំណែកបច្ចេកវិទ្យាថ្មរបស់ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងមានការរចនាបែប“monocell”។ ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើការអត្ថាធិប្បាយ។

មានរបាយការណ៍មួយទៀតមកពីកាសែត the Economic Daily News នៅតៃវ៉ាន់បាននិយាយថា រថយន្តដែលផលិតដោយក្រុមហ៊ុន Apple អាចនឹងត្រូវបញ្ចេញឆាប់ៗនៅឆ្នាំ2021 បើពិតមែននោះវាគឺជាពេលវេលាដ៏លឿនមួយគួរឱ្យភ្ញាក់ផ្អើល៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T