អង់គ្លេស៖ ព័ត៌មានអាស្រូវបានផ្ទុះឡើងនិងបង្កជាការភ្ញាក់់ផ្អើលជាខ្លាំងនៅក្នុងពិភពបាល់ទាត់ក្រោយបុគ្គលិកហាងទទួលសម្ភារៈបរិច្ចាគសម្រាប់កិច្ចការសប្បុរសធម៌ម្នាក់បានរកឃើញរូបថតរបស់ខ្សែប្រយុទ្ធ Diego Costa នៃក្លិប Atletico Madrid និងខ្សែប្រយុទ្ធ Gabriel Jesus នៃក្លិបមេឃខៀវ Manchester City បានថតជាមួយមនុស្សស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងរូបថតពីរសន្លឹកផ្សេងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សDiego Costa និង Gabriel Jesus សុទ្ធតែចំហរល្វែងលើដោយមិនពាក់អាវអ្វីទាំងអស់ដែលសំខាន់គឺពួកគេថតជាមួយមនុស្សស្រីតែមួយហើយទីកន្លែងដែលថតនោះគឺនៅលើគ្រែ។

រូបថតនោះត្រូវនារី មិនស្គាល់អត្តសញ្ញាណនោះ រក្សាទុកក្នុងថង់មួយក្នុងចំណោមថង់ទាំងពីរដែលជនអនាមិកម្នាក់បានយកមកបរិច្ចាគនៅក្នុងហាងឈ្មោះ Marylebone ស្ថិតនៅកណ្ដាលរាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស។

យោងតាមការរាយការណ៍មួយបានឲ្យដឹងថា៖
គ្រាន់តែឃើញរូបថតពីរសន្លឹកនោះភ្លាម គេក៏ដឹងថាបុរសក្នុងរូបថតទាំងពីរគឺ Diego Costa និង Gabriel Jesus ដែលនៅជាមួយនារីតែម្នាក់...ពួកគេសើចសប្បាយណាស់និងមើលទៅដូចជារំភើបដែលបាននៅក្បែរនារីម្នាក់នោះ ដោយមានជាប់ភួយជាប់ខ្នើយហើយពួកគេមិនបានពាក់អាវនោះឡើយ។ រូបភាពនោះដូចជាត្រូវបានថតក្នុងកំលុងពេលផ្សេងគ្នា... ហើយហាងទទួលសម្ភារៈបរិច្ចាគនេះតែងតែទទួលបានខោអាវមួយទឹក និង រូបផ្គុំតែមិនធ្លាប់មានអ្វីបែបនេះឡើយ។
គួរបញ្ជាក់ផងដែរថា រូបថតទាំងពីរសន្លឹកនោះត្រូវមនុស្សស្រីអនាមិកដែលពួកគេមិនចាំមុខយកមកឲ្យតាំងពីខែឧសភាមកម៉្លេះ ប៉ុន្តែបុគ្គលិកមិនបានចាប់អារម្មណ៍ពីវាទេរហូតទាល់តែសប្តាហ៍មុនទើបយកមករៀបចំឡើងវិញនិងប្រទះឃើញតែម្ដង។

ប្រភពដដែលបង្ហើបទៀតថា៖
មនុស្សស្រីដែលមានភិនភាគដូចជនជាតិអេស្ប៉ាញនិងអាមេរិកឡាទីន បានយកថង់នោះមកទីនេះហើយនាងនិយាយប្រាប់ថា មិត្តភក្ដិរបស់នាងបានចាកចេញពីចក្រភពអង់គ្លេសហើយ និងចង់រុះរើយករបស់ទៅបរិច្ចាគ...ហើយមនុស្សស្រីដែលយកវាមកមិនដែលត្រឡប់មកវិញទៀតឡើយអ៊ីចឹងហើយទើបគេមិនដឹងទេថារូបភាពនោះត្រូវប្រគល់មកឲ្យក្នុងបំណងអ្វី។
គេមិនដឹងទេថាស្រីអនាមិកក្នុងរូបថតបានផ្ដិតយករូបភាពជាមួយ Costa និង Jesus នៅពេលណានោះឡើយ។ដោយឡែក ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Jesus វ័យ២៣ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Manchester City តាំងពីឆ្នាំ២០១៧ និងបានបែកគ្នាពីមិត្តស្រីជាតារាបង្ហាញម៉ូតឈ្មោះ Fernanda Queiroz តាំងពីដើមឆ្នាំមកម៉្លេះដោយរូបគេជាអ្នកសុំបញ្ចប់សម្ពន្ធភាពដើម្បីផ្ដោតលើអាជីពជាកីឡាករបាល់ទាត់។


ចំណែក Diego Costa ដែលជាជនជាតិប្រេស៊ីល កាត់អេស្ប៉ាញ ធ្លាប់បានលេងនៅ Chelsea តាំងពីឆ្នាំ ២០១៤ ហើយពេលនេះគេកំពុងលេងនៅ Atletico Madrid ហើយរូបគេបានរៀបការរួចហើយនិងមានកូនស្រី២នាក់ថែមទៀតផងតែគេមិនបានឃើញភ័ស្តុតាងណាមួយបញ្ជាក់ថា Costa ក្បត់នឹងភរិយានោះឡើយ។
ប៉ុន្តែក្នុងឆ្នាំ ២០១៤ សារព័ត៌មាន The Sun បានបង្ហើបថា Diego Costa ធ្លាប់ត្រូវមិត្តស្រីឈ្មោះ Michele Zuanne សុំបែកដោយសារតែរូបគេព្យាយាមសុំបងប្អូនស្រីរបស់នាងគេងជាមួយ៕

ប្រភព៖ thesun