McTominay បំបែកកំណត់ត្រាពិសេសមួយក្រោយជួយ Man UTD លត់ Leeds ៦ ទល់នឹង ២យប់មិញ(មានវីដេអូ)

//s9.kh1.co/01/0139f4ce971815139299d17169532c31537b6e6e.jpg
កីទ្បា

 ២១-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

McTominay ក្លាយជាកីឡាករដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ត្រ Premier League ដែលរកបាន២គ្រាប់ក្នុងរយៈពេលតែ ៣នាទីដំបូងនៃការប្រកួត

អង់គ្លេស៖ កាលពីថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅនេះ ក្លិបបិសាចក្រហម Manchester United បានបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវក្ងោកស Leeds United ក្នុងជំនួបនៃក្របខណ្ឌ Premier League បន្ទាប់ពីក្រុមទាំង២នេះខានជួបគ្នាជាង១៦ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester United ទល់នឹង  Leeds 
កីឡាករ Manchester United ទល់នឹង  Leeds 

ក្នុងនោះដែរ Man UTD បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រព្រមទាំងអ្នកវិភាគបាល់ទាត់ទាំងអស់នៅពេលពួកគេអាចយកឈ្នះ Leeds ក្នុងលទ្ធផល ៦ ទល់នឹង ២ ដែលធ្វើឲ្យផ្ទុះការសរសើរគគ្រឹគគគ្រេងហើយកីឡាករដែលពួកគេកត់សម្គាល់ខ្លាំងគឺ Scott McTominay ដែលបានរួមចំណែកស៊ុត២គ្រាប់ដោយចំណាយពេលត្រឹមតែ៣នាទីដែលធ្វើឲ្យរូបគេបំបែកកំណត់ត្រាក្លាយជាកីឡាករដំបូងបង្អស់អាចរកគ្រាប់បាល់បាន២គ្រាប់ក្នុងរយៈពេល៣នាទីដំបូងនៃការប្រកួតក្នុងក្របខណ្ឌ Premier League នេះ។

ខ្សែបម្រើ Scott McTominay  ក្នុងជំនួបទល់នឹង Leeds
ខ្សែបម្រើ Scott McTominay  ក្នុងជំនួបទល់នឹង Leeds

២គ្រាប់ដំបូងរបស់ខ្សែបម្រើ Mctominay កើតឡើងនៅនាទីទី ២ និងនៅនាទីទី៣ ខុសគ្នាមិនដល់១នាទីផងដោយរូបគេបានស៊ុតបាល់កោងពីចម្ងាយ មុននឹងស៊ុតមួយជើងស្ដាំទៀតក្រោយអូសបាល់កាត់មុខខ្សែការពារ Leeds យ៉ាងលឿន។

ខ្សែបម្រើ Scott McTominay  ក្នុងជំនួបទល់នឹង Leeds
ខ្សែបម្រើ Scott McTominay ក្នុងជំនួបទល់នឹង Leeds

នៅនាទីទី២០ ខ្សែបម្រើឆ្នើមដែលទើបតែឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំខែវិច្ឆិកាគឺ Bruno Fernandes បានស៊ុតទម្លុះសំណាញ់អ្នកចាំទី Meslier ដោយមានការបញ្ជូនពី Anthony Martial ហើយនៅនាទីទី៣៧ ខ្សែការពារ Victor Lindelof ដាក់មួយជើងស្តាំពេលមិត្តរួមក្រុមទាត់បាល់ជ្រុង ជួយឲ្យ Man UTD កាន់តែមានសង្ឃឹមក្នុងការយកឈ្នះ។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes
  ខ្សែការពារ Victor Lindelof
  ខ្សែការពារ Victor Lindelof

ការប្រកួតកាន់តែក្ដៅគគុកពេលក្រុមក្ងោកស Leeds United ចាប់ផ្ដើមវាយបកទៅវិញដោយនៅនាទីទី ៤១ប្រធានក្រុម Liam Cooper ហក់តែងបញ្ចូលទីក្រោយ Raphinha ទាត់បាល់ជ្រុង ដោយសរុបលទ្ធផលនៅតង់ទី១គឺ ៤ ទល់នឹង ១។

ខ្សែការពារនិងប្រធានក្រុម Liam Cooper
ខ្សែការពារនិងប្រធានក្រុម Liam Cooper

តង់ទី២ចាប់ផ្ដើមបាន២០នាទីជាង ភាគទីទាំង២មានឱកាសសម្រុកស៊ុតដូចគ្នា ប៉ុន្តែកីឡាកររបស់ Manchester United ម្នាក់គឺខ្សែបម្រើ Daniel James ត្រូវអជ្ញាកណ្ដាលផ្ដល់កាតលឿង តែនាទីទី៦៦ គេនេះហើយដែលអូសបាល់កាត់ខ្សែការពាររបស់ Leeds ម្នាក់ឯងនិងស៊ុតទម្លុះសំណាញ់ទីបានសម្រេចដោយមានការបញ្ជូនបាល់ពី McTominay ។

ខ្សែបម្រើ​ Daniel James
ខ្សែបម្រើ​ Daniel James

នៅនាទីទី៧០ កីឡាករម្នាក់របស់ Leeds បានបង្កកំហុសទាក់ជើង Anthony Martial ឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់ទើបលោកអជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ប៉េណាល់ទីដល់បិសាចក្រហមដែលពេលនោះហើយ ខ្សែបម្រើ Bruno Fernandes ដាក់មួយជើងស្ដាំ១គ្រាប់ទៀត។

   ខ្សែបម្រើ Bruno Fernandes ស៊ុតប៉េណាល់ទី
   ខ្សែបម្រើ Bruno Fernandes ស៊ុតប៉េណាល់ទី

ខ្សែការពារម្នាក់របស់ Leeds កីឡាករ Stuart Dallas មានឱកាសបានស៊ុតមួយជើងស្ដាំទម្លុះសំណាញ់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ David De Gea នៅនាទីទី៧៣ដែរតែមិនអាចជួយឲ្យក្រុមយកឈ្នះបិសាចក្រហម Man UTD ឡើយ។

ខ្សែការពារ Stuart Dallas
ខ្សែការពារ Stuart Dallas

លទ្ធផលនៃការប្រកួត ៦ ទល់នឹង ២ នេះចាត់ទុកថាជាជ័យជម្នះដ៏ធំធេងរបស់ Manchester United ដែលធ្វើឲ្យក្លិបឡើងមកឈរនៅលេខ៣ក្នុងតារាង Premier League និងមាន២៦ពិន្ទុក្នុងដៃដោយចាញ់ក្លិបហង្សក្រហម Liverpool ដែលជាមេធំក្នុងតារាងតែ ៥ ពិន្ទុប៉ុណ្ណោះ៕

កីឡាករ Manchester United ទល់នឹង  Leeds 
កីឡាករ Manchester United ទល់នឹង Leeds 

សូមទស្សនាវីដេអូការប្រកួតខាងក្រោម៖

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T