អេស្ប៉ាញ៖ ដូចដែលដឹងហើយថាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវជួបតទល់ជាមួយនឹង ក្លិប Real Sociedad ដែលកាលណោះការប្រកួតធ្វើឡើងនៅទឹកដីកីឡដ្ឋាន Camp Nou នៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយសារតែការប្រកួតមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាទើបអ្នកគាំទ្រភាគច្រើនតែងតែឈរនៅចិញ្ចឹមផ្លូវតាមចំណុចនានាជិតៗកីឡដ្ឋានដើម្បីបានឃើញមុខកីឡាករសំណព្វចិត្តរបស់ខ្លួន។

ក្រោយ Barcelona យកឈ្នះ Real Sociedad ក្នុងលទ្ធផល ២ ទល់នឹង ១ កីឡាករ Barca ទាំងអស់ក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញដោយប្រាកដណាស់ថា ខ្សែប្រយុទ្ធឆ្នើមម្ចាស់ Ballon d'or ៦សម័យ Lionel Messi ក៏បើកឡានចាកចេញពីកីឡដ្ឋានត្រឡប់មកផ្ទះវិញតាមធម្មតា។

ស្រាប់តែពេលនោះអ្នកគាំទ្រម្នាក់របស់គេដែលជាក្មេងប្រុសវ័យជំទង់បានរត់កាន់ទូរស័ព្ទរបស់ខ្លួនដើម្បីបានថតផ្ដិតយករូបភាព Messi ប៉ុន្តែរូបគេបែរជាជំពប់ជើងដួល។ Messi មើលតាមកញ្ចក់ឃើញដូច្នេះក៏បានបន្ថយល្បឿនរថយន្តរបស់ខ្លួននិងសន្សឹមៗឈប់ឡាន ជាចង្វាក់តែមួយដែលក្មេងប្រុសម្នាក់នោះងើបឡើងវិញនិងរត់មករកគេ ទើបគេញញឹមនិង សម្រូតកញ្ចក់ឡានចុះព្រមទាំងធ្វើរឿងគួរឲ្យគោរពមួយគឺ យកអាវកីឡារបស់គេហុចឲ្យអ្នកគាំទ្រម្នាក់នោះថែមទៀតផង។

ក្នុងវីដេអូ Tiktok របស់អ្នកគាំទ្រម្នាក់នោះបាននិយាយជាភាសាអេស្ប៉ាញទៅកាន់Messi ហើយ Messi ក៏ឆ្លើយតបវិញដោយញញឹមតិចៗ មុននឹងបើកឡានទៅមុខបន្តទៀត។

គួរបញ្ជាក់ផងដែរថា វីដេអូដែលអ្នកគាំទ្រថតបាននោះត្រូវបានបង្ហោះលើបណ្ដាញសង្គម Tik Tok ដែលបានទទួលការចូលមើលរហូតដល់ទៅ ២លាននាក់ទាំងដែលទើបតែបង្ហោះមិនដល់៣ថ្ងៃ។

កាយវិការគួរឲ្យគោរពរបស់ Messi មិនមែនជារឿងថ្មីទេ ព្រោះកន្លងមកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនម្នាក់នេះទើបតែឈ្នះពាន Peace of the Year ពីកម្មវិធី Peace and Sport Awards នៅឆ្នាំ២០២០នេះ ដោយសាររូបគេលេងក្នុងការប្រកួតប្រកបដោយយុត្តិធម៌ថែមទាំងបានបង្កើតមូលនិធិ Messi Foundation សម្រាប់ទំនុកបម្រុងដល់ការសិក្សារបស់ក្មេងៗនៅបណ្ដាប្រទេសជាច្រើនដូចជា អាហ្សង់ទីន អេស្ប៉ាញ កេនយ៉ា ស៊ីរី នេប៉ាល់ ជាដើម។
Messi បានផូសរូបភាពមួយភ្ជាប់ជាមួយនឹងពាននោះដោយបានសរសេរថា៖
ខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានទទួលស្គាល់ថាជាកីឡាករដែលលេងប្រកបដោយភាពយុត្តិធម៌ និងសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំក្នុងការងារសង្គម អរគុណសម្រាប់ពានរង្វាន់ដ៏ស្រស់ស្អាតមួយនេះ។
ទស្សនាវីដេអូ Messi ជាមួយអ្នកគាំទ្រដូចខាងក្រោម៖
Messi stopped to give this fan a jersey ❤️
— ESPN (@espn) December 17, 2020
(via fcbkyrylo/TikTok) @ESPNFC pic.twitter.com/mGjHZavzWX
ប្រភព៖ republicworld