Cafu ជឿថាកីឡាករបស់ Liverpool ម្នាក់នេះនឹងក្លាយជាតារាឆ្នើមដែលអាចប្រជែងយកពាន Ballon d'or

//s9.kh1.co/8e/8e955b82ddfd79ad8ba7990f25f014781580c1a3.jpg
កីទ្បា

 ១៩-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

Cafu ថាអនាគតទៅ Trent Alexander-Arnold អាចនឹងឈ្នះពានបាល់មាស Ballon d'or

អង់គ្លេស៖ អតីតខ្សែការពារសញ្ជាតិប្រេស៊ីល Cafu មើលឃើញខ្សែការពារវ័យក្មេងម្នាក់របស់ក្លិបហង្សក្រហម Liverpool ដែលមានភាពប្រហាក់ប្រហែលគ្នានឹងរូបលោកគឺ Trent Alexander-Arnold ថារូបគេនឹងក្លាយជាកីឡាករលំដាប់ពិភពលោកដ៏អស្ចារ្យម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Trent Alexander-Arnold 
ខ្សែការពារ Trent Alexander-Arnold 

លោក Cafu ក៏បានបន្ថែមទៀតថាអនាគត Trent នឹងឈ្នះពានបាល់មាស Ballon d'or ថែមទៀតដែលតំណែងជាខ្សែការពារនៅមុខទីរបស់ Trent បានក្លាយជាតំណែងមួយដ៏សំខាន់មិនអាចខ្វះបាននៅក្នុងការប្រកួតបាល់ទាត់សព្វថ្ងៃនេះ។

លោក Cafu
លោក Cafu

Trent Alexander-Arnold បានក្លាយជាកីឡាករល្អផ្ដាច់គេក្នុងតំណែងជាខ្សែការពារនៅក្នុងពិភពបាល់ទាត់នាសម័យនេះ ដោយគេបានបំបែកកំណត់ត្រាបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតដល់ទៅ១៣គ្រាប់ឯណោះកាលពីរដូវកាលមុន។

ខ្សែការពារ Trent Alexander-Arnold លើកពាន UCL  
ខ្សែការពារ Trent Alexander-Arnold លើកពាន UCL  

ក្នុងបទសម្ភាសន៍ជាមួយ Daily Mail លោក Cafu បានលើកកោតសរសើរខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះនិងគិតថាគេនឹងក្លាយជាកីឡាករដ៏អស្ចារ្យបំផុតនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២ ដែលធ្វើឡើងនៅឯប្រទេសកាតា។

ខ្សែការពារ Trent Alexander-Arnold 
ខ្សែការពារ Trent Alexander-Arnold 

លោក Cafu បានថ្លែងថា៖

ខ្ញុំមើលឃើញថាគេមានសមត្ថភាពនិងទម្រង់លេងប្រហាក់ប្រហែលនឹងខ្ញុំ ព្រោះ Trent គេមិនខ្លាចក្នុងការសម្រុកទៅរកគូប្រកួតឡើយ ថែមទាំងអាចការពារបានយ៉ាងល្អទៀតផង ក្រៅពីនោះគេបោះបាល់ឲ្យមិត្តរួមក្រុមច្បាស់ៗល្អណាស់ និង អាចស៊ុត Free-Kick បានទៀត គេនឹងក្លាយជាតារាបាល់ទាត់ឆ្នើមនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកខាងមុខ ហើយគេថែមទាំងអាចលេងបានយ៉ាងល្អនៅតំបន់ការពារស្លាបស្តាំ ខ្ញុំចង់ឲ្យគ្រប់គ្នាផ្លាស់ប្ដូរគំនិតទៅលើខ្សែការពារ ថាគេក៏សមគួរនឹងទទួលបាននាមជាកីឡាករល្អបំផុតនិងឈ្នះពានបាល់មាស Ballon d'or មិនមែនលើកសរសើរតែលើខ្សែប្រយុទ្ធនោះឡើយ...មានកីឡាករខ្សែការពារច្រើននាក់ណាស់ដែលសមគួរនឹងឈ្នះពាននោះប៉ុន្តែតំណែងរបស់គេបែរជារារាំងគេមិនឲ្យឈ្នះវា សព្វថ្ងៃនេះខ្សែការពារនៅមុខតារាងគួរតែក្លាយជាតួឯកក្នុងការប្រកួត។

លោក Cafu

គួរបញ្ជាក់ផងដែរថានៅរដូវកាលនេះ Trent បង្ហាញខ្លួនបាន១១ប្រកួតដោយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១គ្រាប់៕

ខ្សែការពារ Trent Alexander-Arnold 
ខ្សែការពារ Trent Alexander-Arnold 

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T