គ្រាន់តែឮថា Real Madrid និង Barcelona ចង់បានភ្លាម Man UTD ប្រញាប់ផ្ដល់កុងត្រាថ្មីចងជើងកីឡាករម្នាក់នេះភ្លែត

//s9.kh1.co/6f/6f974f10103ded20a2e82ec6d80870f6a7e782f3.jpg
កីទ្បា

 ១៩-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Manchester United ប្រញាប់ប្រញាល់ផ្ដល់កុងត្រាថ្មីដល់ Marcus Rashford ចៀសវាងក្លិបផ្សេងឆក់យកទៅបាត់

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United នឹងផ្ដល់កុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Marcus Rashford ខណៈដែលផ្ទុះពាក្យចចាមអារ៉ាមថា ក្លិបយក្សនៅអេស្ប៉ាញទាំងពីរគឺ Real Madrid និង Barcelona កំពុងដាក់រ៉ាដាចង់បានរូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Marcus Rashford
  ខ្សែប្រយុទ្ធ Marcus Rashford

យោងតាមសេចក្ដីរាយការណ៍ ក្លិប Man UTD នឹងចាប់ផ្ដើមបើកការពិភាក្សាចរចាលើការបន្តកុងត្រាថ្មីដល់ Rashford នៅដើមឆ្នាំ២០២១ នេះក្នុងគោលបំណងចង់ចងជើងរូបគេឲ្យស្នាក់នៅទឹកដីកីឡដ្ឋាន Old Trafford ឲ្យបានយូរអង្វែង ខណៈដែលកុងត្រាបច្ចុប្បន្នរបស់ Rashford នឹងមានសុពុលភាពរហូតដល់ឆ្នាំ២០២៣អមជាមួយលក្ខខណ្ឌអាចបន្តកុងត្រា១២ខែទៀតឯណោះ។

  ខ្សែប្រយុទ្ធ Marcus Rashford
  ខ្សែប្រយុទ្ធ Marcus Rashford

 ក្លិបយក្សធំៗនៅអឺរ៉ុបកំពុងបង្ហាញការចាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ អ៊ីចឹងហើយ Man UTD ចង់ផ្ដល់រង្វាន់ពិសេសដល់រូបគេ។ ម្យ៉ាងទៀតថ្មីៗនេះ Rashford ក៏បានប្រកាសដែរថា រូបគេចង់ស្នាក់នៅបន្តជាមួយ ក្លិបបិសាចក្រហមរហូតទាល់តែបញ្ចប់អាជីពជាកីឡាករបាល់ទាត់និងថែមទាំងនិយាយទៀតថាគេស្រមៃរូបភាពខ្លួនឯងពាក់អាវក្រុមផ្សេងក្រៅពី Manchester United មិនចេញទេ។

ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

Marcus Rashford ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតឲ្យ Man UTD រដូវកាលនេះដោយស៊ុតបញ្ចូលទីបាន១២គ្រាប់ហើយ គីតគ្រប់កម្មវិធីទាំងអស់ ព្រមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៤គ្រាប់ផងដែរធ្វើឲ្យគេបានក្លាយទៅជាកីឡាករស្នូលដ៏សំខាន់របស់ក្រុមលោកគ្រូបង្វឹកសញ្ជាតិន័រវេស Ole Gunnar Solskjaer ជាពិសេសគឺនៅក្នុងការប្រកួតទល់នឹង Sheffield United ដែល Rashford ស៊ុតយក២គ្រាប់នាំជោគនាំជ័យឲ្យ Man UTD ។

ខ្សែប្រយុទ្ធ  Rashford ទល់នឹង Sheffield 
ខ្សែប្រយុទ្ធ  Rashford ទល់នឹង Sheffield 

ក្រៅពីអាជីពជាកីឡាករបាល់ទាត់ Rashford ក៏បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការណ៍ប្រឆាំងនឹងភាពអត់ឃ្លាននិងលើកកម្ពស់ជីវភាពរស់នៅរបស់ក្មេងៗរស់នៅប្រទេសអង់គ្លេសថែមទៀតផង។

សកម្មភាពសប្បុរសធម៌របស់ Rashford 
សកម្មភាពសប្បុរសធម៌របស់ Rashford 

ដោយសារតែគេជាមនុស្សមានទឹកចិត្តនិងស្មោះត្រង់បូកផ្សំនឹងសមត្ថភាពលេងបាល់លើវាលស្មៅផងនោះទើប ក្លិប Man UTD ចង់ផ្ដល់កុងត្រាថ្មីដែលមានរយៈពេល៥ឆ្នាំបន្ថែមទៀតដែលអាចឲ្យ Rashford ទទួលបានប្រាក់ចំនួន ៣សែនផោន (ស្មើនឹងប្រមាណ៤សែនដុល្លារ)ក្នុងមួយសប្តាហ៍ ខណៈក្លិបអធិរាជស Real Madrid និង ក្លិបអ្នកមានបុណ្យ FC Barcelona ព្រមទាំងក្លិបសេដ្ឋី Paris Saint-Germain សុទ្ធតែចាប់អារម្មណ៍ចង់យក Rashford មកចូលរួមជាមួយក្រុមរបស់ពួកគេ នេះបើយោងទៅតាមការរាយការណ៍ពី Daily Star។

ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

Marcus Rashford ត្រូវបានគេរំពឹងទុកថានឹងក្លាយជាកីឡាករដ៏សំខាន់ក្នុងការជួយ Man UTD លេង UCL រដូវកាលក្រោយនេះ ទើបលោកប្រធានរងរបស់ក្លិបគឺ Ed Woodward ចង់ចងជើងរូបគេមុននឹងក្លិបផ្សេងៗជាច្រើនទៀតដេញតាមយក។

គួរបញ្ជាក់ផងដែរថាតាំងពីបង្ហាញខ្លួននៅ Man UTD ជម្រើសជាតិអង់គ្លេស Rashford រកបាន៧៩គ្រាប់ ក្នុងការប្រកួតចំនួន២៣៤លើក៕

ប្រភពexpress

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T