អង់គ្លេស៖ អតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United គឺលោក Andy Cole បានទស្សទាយអនាគតរបស់កូនបិសាចក្រហមម្នាក់គឺ ខ្សែប្រយុទ្ធ Mason Greenwood ថាគេនឹងក្លាយជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់ក្នុងលោកដោយចំណាយរយៈពេលតែ៥ឆ្នាំទៀតប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Greenwood រកគ្រាប់បាល់បាន១៨គ្រាប់នៅរដូវកាលមុន ដែលជារដូវកាលដែលគេបានចូលលេងញឹកញាប់ បានធ្វើឲ្យលោកគ្រូ Southgate ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសកោះហៅ គេឲ្យចូលជម្រើសជាតិឈុតធំ។

តែសំណាងអាក្រក់ ខ្សែប្រយុទ្ធវ័យត្រឹមតែ១៩ឆ្នាំរូបនេះបានល្មើសនឹងគោលការណ៍បញ្ចៀសខ្លួន ពីជំងឺកូវីដ១៩ ក្រោយលេងទល់នឹងក្រុម អ៊ីស្លង់ ទើបគេមិនអាចចូលរួមប្រកួតបាននិងស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ។

យ៉ាងណាមិញ Cole នៅតែជឿជាក់ថា Greenwood នឹងក្លាយជាតារារះដ៏ឆ្នើមដោយសារគេមានអ្វីៗគ្រប់យ៉ាងដែលកីឡាករល្អបំផុតមានដោយលោកបានប្រាប់ The Target Men ថា៖
ខ្ញុំជឿជាក់ថា Mason Greenwood មានសមត្ថភាពនិងបុគ្គលិកលក្ខណៈគ្រប់យ៉ាងក្នុងការអភិវឌ្ឍខ្លួនបន្តទៅមុខទៀតនិងអាចក្លាយជាខ្សែប្រយុទ្ធដ៏ល្អផ្ដាច់គេក្នុងលោកនារយៈពេលប្រមាណ៥ឆ្នាំទៅមុខ...ខ្ញុំគិតថាបើ Mason នៅតែបន្តខិតខំប្រឹងប្រែងបន្តទៅទៀតដោយមិនក្រអឺតក្រទមហួសហេតុ រូបគេនឹងអាចសងសមិទ្ធផលដែលគេចង់បានក្នុងពិភពបាល់ទាត់។ខ្ញុំពិតជារំភើបណាស់ពេលឃើញ Greenwood ពាក់អាវ Manchester United នៅប៉ុន្មានឆ្នាំខាងមុខទៀត។
Greenwood បានត្រឡប់មកវិញនិងបង្កភាពលេចធ្លោដោយបានស៊ុតបញ្ចូលទីទម្លុះសំណាញ់ក្រុម Westham ដែលធ្វើឲ្យគេក្លាយជាកីឡាករមួយដែលល្អគួរឲ្យកត់សម្គាល់ ទោះបីជានៅរដូវកាលមុនគេធ្វើមិនសូវបានល្អក៏ដោយ តែសង្ឃឹមថា Greenwood នឹងប្រឹងឡើងមកកាន់ចំណុចខ្ពស់ម្ដងទៀតដោយការរុញ Manchester United ឲ្យឡើងលើកំពូលតារាង Premier League ខណៈដែលពេលនេះក្លិបបិសាចក្រហមឈរនៅលេខរៀងទី៦ មាន២៣ពិន្ទុក្នុងដៃ។

ទន្ទឹមនឹងនោះដែរ លោក Andy Cole គិតថា Edinson Cavani នឹងរួមចំណែកជួយឲ្យ Greenwood ប្រឹងប្រែងអភិវឌ្ឍខ្លួនបន្តទៅទៀតដោយការរៀនពីខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ។

ការផ្លាស់ទីរបស់ Cavani ពេលបាល់ជាប់ជើងនិងសមត្ថភាពនៃការសម្រុកទៅរកគូប្រកួតគឺជាអ្វីដែល Rashford , Martial និង Greenwood គួរតែរៀនពីគេ...បើសិនពួកគេមានឆន្ទៈចង់ហាត់រៀនបន្ថែមមែន ពួកគេនឹងលេងកាន់តែល្អប្រសើរដោយការចាប់ដៃគូលេងជាមួយ Cavani។

ប្រភព៖ thesun