ស្ដាយណាស់!ដោយសារត្រូវការប្រាក់ខ្លាំងពេក Barca បង្ខំដាក់លក់កីឡារម្នាក់របស់ខ្លួននៅខែមករាខាងមុខ

//s9.kh1.co/25/25c2a812b946631ca7c0fcd0c36ff9efefdd22da.jpg
កីទ្បា

 ១៩-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

Barcelona បង្ខំចិត្តលែងដៃពី Coutinho ក្រោយក្លិបប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

អេស្ប៉ាញ៖ តាំងពីពាក់កណ្ដាលឆ្នាំនេះ ក្លិបអ្នកមានបុណ្យ Barcelona បានប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបណ្ដាលមកពីការរីករាលដាលនៃជម្ងឺកូរ៉ូណាដោយសារក្លិបមិនបានទទួលប្រាក់កម្រៃពីការលក់សំបុត្រចូលទស្សនាការប្រកួត ព្រោះក្របខណ្ឌ La Liga ប្រកាសមិនឲ្យមានអ្នកគាំទ្រចូលរួមទស្សនាការប្រកួតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona
កីឡាករ Barcelona

ដោយសារតែបែបនេះហើយទើបក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះត្រូវគិតគូលក់កីឡាករក្នុងស្ដុកចេញខ្លះដើម្បីសម្រួលដល់ការចំណាយព្រោះប្រាក់ខែកីឡាករម្នាក់ៗសុទ្ធតែខ្ពស់ហើយពេលនេះក្លិបបានសម្រេចចិត្តហើយថានឹងដាក់គោលដៅលក់ខ្សែបម្រើ Philippe Coutinho នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ នេះបើយោងតាមប្រភពព័រ៌មានមួយនៅក្នុងប្រទេសអេស្ប៉ាញ។

  ខ្សែបម្រើ Philippe Coutinho
  ខ្សែបម្រើ Philippe Coutinho

Coutinho ដែល Barca ទិញពីក្លិបហង្សក្រហម Liverpool នៅឆ្នាំ ២០១៨ ក្នុងតម្លៃបំបែកកំណត់ត្រាដល់ទៅ ១៦០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៩៦.១លានដុល្លារ)ទទួលបានប្រាក់ថ្លៃកម្លាំងក្នុងមួយសប្តាហ៍ចំនួន ២សែនផោន(ស្មើនឹងប្រមាណ២៧សែនដុល្លារ)ទើបក្លិបមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទ្រទ្រង់រូបគេដូច្នេះហើយទើបសម្រេចចិត្តដាក់លក់ ខ្សែបម្រើសញ្ជាតិប្រេស៊ីលម្នាក់នេះនៅថ្ងៃទី២៤ខែមករា។

  ខ្សែបម្រើ Philippe Coutinho
  ខ្សែបម្រើ Philippe Coutinho

ប្រធានស្ដីទីរបស់ Barcelona គឺលោក Carles Tusquets កំពុងសម្លឹងមើលកីឡាករដែលត្រូវលក់ចេញផ្សេងទៀតខណៈ ទម្រង់លេងរបស់ Coutinho កំពុងលេចធ្លោគួរឲ្យកត់សម្គាល់បន្ទាប់ពីរូបគេត្រឡប់មកពីខ្ចីជើងនៅ Bayern Munich និងបានឈ្នះ Champions League ជាមួយក្លិបយក្សអាល្លឺម៉ង់នេះទៀតផង។

  លោក Carles Tusquets 
  លោក Carles Tusquets 

Coutinho បានបង្ហាញខ្លួនក្នុងការប្រកួតទាំង៣លើកដំបូងជាមួយ Barca នៅរដូវកាលថ្មីនេះដោយកីឡាករវ័យ២៨ឆ្នាំរូបនេះរកគ្រាប់បាល់បាន១គ្រាប់ពេលលេងទល់នឹង Sevilla ក្រោយពីរកគ្រាប់បាល់បាន២គ្រាប់ក្នុងការប្រកួត២ផ្សេងគ្នាពេលចាប់ផ្ដើមរដូវកាល ប៉ុន្តែ Coutinho បង្ហាញខ្លួនក្នុងការប្រកួតក្របខណ្ឌ La Liga បាន៩០នាទីពេញតែក្នុងជំនួបទល់នឹងក្លិបយក្សគូប្រជែងច្រើនជំនាន់គឺ Real Madrid ប៉ុណ្ណោះ។

  ខ្សែបម្រើ Coutinho​​ ក្នុងជំនួបទល់នឹង Sevilla
  ខ្សែបម្រើ Coutinho​​ ក្នុងជំនួបទល់នឹង Sevilla

បន្ទាប់មករូបគេបន្តស៊ុតបញ្ចូលទីកាលប៉ះក្លិប Ferencvaros ក្នុងព្រឹត្តិការណ៍ Champions League វគ្គចែកពូល ប៉ុន្តែជាអកុសល គេរងរបួសត្រង់ជង្គង់និងអាក់ខានមិនបានចូលប្រកួតមួយរយៈ។

លោកគ្រូបង្វឹក Ronald Koeman ចង់ដាក់ Coutinho ឲ្យលេងនៅតំបន់កណ្ដាលបើតាមយុទ្ធសាស្ត្ររបស់គាត់ ទាស់ត្រង់ពេលនេះក្លិបកំពុងដុនដាបខ្លាំងទើបមានតែបង្ខំចិត្តលក់គេចេញដើម្បីយកប្រាក់ខ្លះមកចំណាយលើថ្លៃឈ្នួលកីឡាករផ្សេងទៀត។

  ខ្សែបម្រើ Philippe Coutinho
  ខ្សែបម្រើ Philippe Coutinho

គួរបញ្ជាក់ផងដែរថា កាលលេងនៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង Coutinho ចូលលេងនៅគ្រប់ការប្រកួតទាំងអស់ក្នុងព្រឹត្តិការណ៍ Champions League អ្វីដែលគួរឲ្យតក់ស្លុតនោះគឺរូបគេបានរួមចំណែកស៊ុត២គ្រាប់ជួយឲ្យ Bayern យកឈ្នះ Barcelona ក្នុងលទ្ធផល ៨ ទល់នឹង ២ ដែលការប្រកួតនេះនៅជាសុបិនអាក្រក់សម្រាប់កីឡាករ Barcelona នៅឡើយទេ៕

  ខ្សែបម្រើ Coutinho ស៊ុតយកឈ្នះ Barecelona
  ខ្សែបម្រើ Coutinho ស៊ុតយកឈ្នះ Barecelona

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T