Juventus និង Inter Milan ដាក់គោលដៅយកកីឡាករ At.Madrid ម្នាក់ដែលធាក់កៅអីបម្រុងថ្ងៃមុន

//s9.kh1.co/38/382e537fe3d6c72bb3c17f7c4afefc63e62035d1.jpg
កីទ្បា

 ១៨-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

Joao Felix អាចនឹងចាកចេញពី Atletico Madrid ស្របពេល Juventus និង Inter Milan កំពុងសម្លឹងឃើញរូបគេ

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus និង Inter Milan កំពុងដាក់រ៉ាដាសម្លឹងមើលខ្សែប្រយុទ្ធវ័យក្មេង Joao Felix ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិប Atletico Madrid បន្ទាប់ពីរូបគេមិនសូវសប្បាយចិត្តនឹងការស្នាក់នៅ At. Madrid បន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Joao Felix 
  ខ្សែប្រយុទ្ធ Joao Felix 

ក្លិបយក្សនៅអ៊ីតាលីទាំងពីរគឺ Juventus និង Inter Milan កោតសរសើរនឹងសមត្ថភាពកីឡាករវ័យក្មេងសញ្ជាតិព័រទុយកាល់ម្នាក់នេះណាស់ បើយោងទៅតាម Italian Website Calciomercato ។

Felix បានចូលរួមជាមួយក្លិប Atletico Madrid នៅឆ្នាំ២០១៨ក្រោមតម្លៃបំបែកកំណត់ត្រា១២៦លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៥៤.២លានដុល្លារ) តែកាលពីចុងសប្តាហ៍មុន រូបគេបានបង្ហាញអារម្មណ៍ខឹងខ្លាំងណាស់និងថែមទាំងលើកជើងទាត់កៅអីបម្រុងដោយសារលោកគ្រូបង្វឹក Simeone ដូរគេចេញកាលប៉ះនឹង Real Madrid ក្រោយមានការលេចឮថា ទំនាក់ទំនងរបស់ Felix និងលោកគ្រូបង្វឹកមិនសូវល្អឡើយតាំងពីរូបគេផ្ទេរពី Benfica មកម៉្លេះ។

សកម្មភាព  Joao Felix ធាក់កៅអីបម្រុង
សកម្មភាព  Joao Felix ធាក់កៅអីបម្រុង

ពេលផ្ទេរមកទឹកដីអេស្ប៉ាញ Felix ត្រូវបានគេលើកយកមកនិយាយថា រូបគេដើរតាមគន្លងរបស់រៀមច្បង Cristiano Ronaldo ប៉ុន្តែមកទល់ពេលនេះហើយកីឡាករសញ្ជាតិវ័យ២១ឆ្នាំម្នាក់នេះទើបតែរកបាន១១គ្រាប់ឲ្យ At.Madrid ប៉ុណ្ណោះ។

  ខ្សែប្រយុទ្ធ Joao Felix 
  ខ្សែប្រយុទ្ធ Joao Felix 

យ៉ាងណាមិញ Felix ក៏បានបង្ហាញទេពកោសល្យល្អរបស់គេខ្លះៗដែរដោយកាលពីថ្មីៗនេះគេទើបតែបានជាប់ជា កីឡាករល្អបំផុតប្រចាំខែវិច្ឆិកានៅក្របខណ្ឌ La Liga ។

Felix ក៏បានរួមចំណែកស៊ុតបញ្ចូលគ្រាប់ទី៣ ក្នុងព្រឹត្តិការណ៍ Champions League ដែរដោយក្នុងនោះ ១គ្រាប់របស់គេរកបានកាលប៉ះក្លិបយក្ស Bayern Munich ។

  ខ្សែប្រយុទ្ធ Felix កាលប៉ះ Bayern Munich
  ខ្សែប្រយុទ្ធ Felix កាលប៉ះ Bayern Munich

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា Juventus និង Inter Milan មិនព្រមចំណាយទឹកប្រាក់ប្រមាណ ១២៦លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៥៤.២លានដុល្លារ) ដូចកាលដែល At.Madrid ទិញយក Felix នៅឆ្នាំ២០១៩នោះឡើយ ប៉ុន្តែភាគីលោកគ្រូ Diego Simeone ចង់បាន Paulo Dybala ពីក្លិប Juventus និង Lautaro Martinez ពីក្លិបInter ដូច្នេះបើពិភាក្សាគ្នាត្រូវ ក្លិប At.Madrid អាចនឹងប្ដូរ Felix ជាមួយកីឡាករម្នាក់ក្នុងចំណោមនោះ៕

  ខ្សែប្រយុទ្ធ Joao Felix 
  ខ្សែប្រយុទ្ធ Joao Felix 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T