ឃើញមិនសូវបានលេង!Arsenal ដាក់គោលដៅតាមយកកីឡាករ Real Madrid ម្នាក់នេះ

//s9.kh1.co/1c/1ce5148910682779d6c8fb1bc8aeb6f64889b877.jpg
កីទ្បា

 ១៨-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

Isco Alarcon ក្លាយជារ៉ាដារបស់ក្លិប Arsenal ក្រោយរូបគេប្រកាសចង់ចេញពី Real Madrid

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោកគ្រីបង្វឹក Mikel Arteta នៃក្លិបកាំភ្លើងធំ Arsenal កំពុងដាក់រ៉ាដាសម្លឹងមើលខ្សែបម្រើម្នាក់របស់់ក្លិបអធិរាជស Real Madrid កីឡាករ Isco Alarcon ពេលទីផ្សារដោះដូរកីឡាករនៅខែមករាបើកទ្វារវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Isco Alarcon
  ខ្សែបម្រើ Isco Alarcon

ពេលនេះ Arsenal កំពុងត្រូវការកីឡាករខ្សែបម្រើមកពង្រឹងតំបន់បម្រើខ្លាំងណាស់ ព្រោះទម្រង់លេងរបស់ក្លិបស្ថិតក្នុងស្ថានភាពដុនដាបដោយរកបានតែ១១គ្រាប់ក្នុងការប្រកួតទាំង១៣លើកនៅ Premier League រដូវកាលថ្មីនេះ។

អ្នកដឹកនាំផ្នែកកីឡារបស់ Arsenal គឺលោក Edu បានបញ្ជាក់ហើយថាសប្តាហ៍នេះក្លិបពិតជាត្រូវការកីឡាករមកបម្រើតំបន់កណ្ដាលពិតមែនបន្ទាប់ពីលោកគ្រូ Mikel Arteta មិនដាក់ឈ្មោះ Mesut Ozil ឲ្យចូលលេង។

Team Talk បានអះអាងថា លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញម្នាក់នេះចង់បានខ្សែបម្រើ Isco រួមជាមួយខ្សែបម្រើរបស់ Lyon ម្នាក់ទៀតគឺ Houssem Aouar ប៉ុន្តែ ក្លិបអាចយកបានតែមួយប៉ុណ្ណោះព្រោះប្រាក់ក្នុងហោប៉ៅមានកំណត់។

  ខ្សែបម្រើ Houssem Aouar 
  ខ្សែបម្រើ Houssem Aouar 
 ខ្សែបម្រើ Isco Alarcon 
 ខ្សែបម្រើ Isco Alarcon 

ភ្នាក់ងាររបស់ Isco Alarcon ធ្លាប់បានចេញមុខនិយាយថា កីឡាករវ័យ២៨ឆ្នាំរូបនេះពិតជាចង់ស្វែងរកការប្រកួតប្រជែងនៅក្រៅប្រទេសអេស្ប៉ាញពិតមែន ទើបក្លិប Arsenal ចាប់ផ្ដើមតាមសម្លឹងមើលរូបគេ។

 ខ្សែបម្រើ Isco Alarcon អង្គុយកៅអីបម្រុង
 ខ្សែបម្រើ Isco Alarcon អង្គុយកៅអីបម្រុង

គួរបញ្ជាក់ផងដែរថា Isco ដែលទើបបានចូលលេង៣ប្រកួតឲ្យ Real Madrid នៅរដូវកាលនេះអាចនឹងទទួលយកសំណើរបស់ Arsenal និង Manchester City ប៉ុន្តែបញ្ហាចម្បងគឺកុងត្រារបស់គេជាមួយ Real Madrid នៅមានសុពុលភាពរហូតដល់ឆ្នាំ២០២២ ៕

  ខ្សែបម្រើ Isco Alarcon
  ខ្សែបម្រើ Isco Alarcon

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T