ប្តីបែបនេះ សល់ប៉ុន្មាននាក់ទៀត? លុយគ្រប់យ៉ាង ដែលថមមី រកបាន ដាក់ចូលកុងប្រពន្ធទាំងអស់

//s9.kh1.co/b8/b8d46655a21213d97d61c86c3076aaca33f0b66b.jpg
តារា & កម្សាន្ដ

 ១១-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ឃើញបែបនេះហើយអ្នកណាមិនប្រាថ្នាចង់បានប្ដីល្អបែបហ្នឹង! បើលោក ថម មី សន្យាជាមួយប្រពន្ធថា សុខចិត្តឲ្យប្រាក់ខែប្រពន្ធអស់ៗ ដោយទុកតែលុយផឹកកាហ្វេ និងចាក់សាំងផ្ទាល់ខ្លួនប៉ុណ្ណោះ។

ភ្នំពេញ៖  ជាការពិតណាស់ ចាប់តាំងពីរៀបការសាងគ្រួសារជាមួយគ្នាមក យើងឃើញថាជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង អ្នកនាង សួស វីហ្សា និងតារាសម្ដែងលោក ថមមី កាន់តែស្រលាញ់គ្នាល្អូកល្អើនពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិសេសក្រោយទទួលបានកូនស្រីម្នាក់ជាចំណងដៃទៀតនោះ យើងឃើញថាលោក ថម មី តែងតែតាំងជំហរមើលថែប្រពន្ធកូន ពោរពេញដោយក្ដីស្រលាញ់និងភាពកក់ក្ដៅ ធ្វើឲ្យគ្រួសារតូចមួយនេះកាន់តែមានសុភមង្គលថែមមួយកម្រិតទៀត អ្នកណាៗឃើញក៏ប្រាថ្នាចង់បានដូចពួកគេផងដែរ។

ទន្ទឹមនឹងនេះទៀតសោត កាលពីពេលថ្មីៗនេះ លោក ថម មី ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើគណនីបណ្ដាញសង្គម ដោយភ្ជាប់ជាមួយនឹងពាក្យសន្យាមួយចំនួនផ្ញើជូនទៅកាន់ប្រពន្ធរបស់លោក ដោយបានរៀបរាប់យ៉ាងមានអត្ថន័យថា៖ 

ខ្ញ៉ំបាទសូមសន្យាថា នឹងបរិច្ចាគប្រាក់ខែនិងប្រាក់ចំណេញរកស៉ីទាំងប៉ុន្មានចូលទៅក្នុងកុងប្រពន្ធខ្ញ៉ំនិងកូនជាទីស្រលាញ់ទាំងអស់។ សូមតែលុយ ផឹកកាហ្វេនិងចាក់សាំងឡានខ្លះមកបានហើយ ដើម្បីឲ្យមានគុណភាព និងស្ថេរភាពនៃអង្គភាពយើង សូមអរគុណ

សម្ដីលោក ថម មី

យ៉ាងណាមិញ ក្រោយឃើញការបង្ហោះរបស់លោក ថម មី ជាមួយនឹងពាក្យពេចន៍សន្យាអស់ទាំងនោះហើយ ហ្វេនៗ និងអ្នកបណ្ដាញសង្គមជាច្រើន នាំគ្នាពោលពាក្យសរសើរពីលោកសឹងគ្រប់គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា និងគ្រួសារ
សួស វីហ្សា និងគ្រួសារ
សួស វីហ្សា និងគ្រួសារ
សួស វីហ្សា និងគ្រួសារ
សួស វីហ្សា និងគ្រួសារ
សួស វីហ្សា និងគ្រួសារ
ការបង្ហោះរបស់លោក ថម មី
ការបង្ហោះរបស់លោក ថម មី
សួស វីហ្សាថមមី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T