គួរឲ្យសរសើរ! ទោះកំពុងសម្រាកព្យាបាលកូវីដ១៩ ឯកឧត្តម ឆែម សាវុធ តែមានទឹកចិត្តបរិច្ចាគ ថវិកាទិញវ៉ាក់សាំង

//s9.kh1.co/d1/d17a54d60f3799000dd6cf8be85913ab66774e00.jpg
សង្គម

 ១០-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាគួរឲ្យសរសើរ ទោះបីខ្លួនកំពុងមានបញ្ហា តែឯកឧត្តម ឆែម សាវុធ នៅតែមានទឹកចិត្ត ជួយដល់ប្រជាជន បរិច្ចាគប្រាក់ដើម្បីទិញវ៉ាក់សាំង។

ភ្នំពេញ៖ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ អ្នកឆ្លងកូវីដ១៩ និងអ្នកជាប់ពាក់ព័ន្ធបានកើនឡើងជាលំដាប់ ដែលធ្វើឲ្យមហាជនជាច្រើនពិតជាមានការព្រួយបារម្ភជាច្រើន ស្របពេលដែលនៅក្នុងនោះក៏មានអ្នកបរិច្ចាគ ជាថវិកាដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនដោយឥតគិតថ្លៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ គេក៏ចាប់អារម្មណ៍ថា ក្រៅពីមានបុគ្គលល្បីៗជាច្រើន និងអ្នកសិល្បៈ ក្នុងនោះក៏ឃើញមានទឹកចិត្តដ៏ប្រពៃពីឯកឧត្តម ឆែម សាវុធ ដែលជាបុគ្គលម្នាក់បានផ្ទុកមេរោគនេះ ក៏បានជួយជាថវិកា១០លានរៀលដល់ រាជរដ្ឋាភិបាលផងដែរ។

ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដល់ទឹកចិត្ត ដល់ទោះបីជាលោកកំពុងតែស្ថិតក្នុងស្ថានភាពបែបនេះយ៉ាងណាក្តី តែក៏មិនភ្លេចជួយបរិច្ចាគជាថវិកា ដែលជាចំណែកមួយនៅក្នុងការជួយប្រជាជនខ្មែរជាច្រើននាក់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឯកឧត្តម ឆែម សាវុធ
ឯកឧត្តម ឆែម សាវុធ
រូបតំណាង
រូបតំណាង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T