Zidane និយាយថាលោកមិនដូច Sir Alex Ferguson ឡើយ

//s9.kh1.co/8a/8a2a32ab5c6ab17edf0d1f6e078ff5b7cdb61619.jpg
កីទ្បា

 ១០-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

គ្រូបង្វឹក Zinedine Zidane បានបដិសេធថាលោកមិនអាចនៅដឹកនាំ Real Madrid បានយូរដូចពេលលោក Sir Alex Ferguson ដឹកនាំក្រុមបិសាចក្រហម Manchester United ឡើយ

​បន្ទាប់ពីបានដឹកនាំក្រុម Real Madrid យកឈ្នះទៅលើក្រុម Borussia Monchengladbach ក្នុងលទ្ធផល ២ ទល់នឹង ០ ដើម្បីកក់កៅអីឡើងទៅលេងវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ UEFA Champion League នោះគ្រូបង្វឹក Zinedine Zidane បានបដិសេធថាលោកមិនអាចនៅដឹកនាំ Real Madrid បានយូរដូចពេលលោក Sir Alex Ferguson ដឹកនាំក្រុមបិសាចក្រហម Manchester United ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តំណែងរបស់លោក Zinedine Zidane ហាក់ដូចជាមានភាពស្រពិចស្រពិលបន្ទាប់ពីលោកធ្វើមិនបានល្អឡើយនាមួយរយៈចុងក្រោយនេះសម្រាប់ពាន La Liga និងពានអឺរ៉ុបនេះដោយលោកយកជ័យជំនះបានមួយប្រកួតប៉ុណ្ណោះនា ៥ ប្រកួតចុងក្រោយមុនជំនួបតទល់ជាមួយ Borussia Monchengladbach នេះ។  

  គ្រូបង្វឹក Zinedine Zidane
  គ្រូបង្វឹក Zinedine Zidane

​យ៉ាងណាមិញ ក្រុម Real Madrid ហាក់ដូចជានាំនូវភាពជោគជ័យត្រឡប់មកវិញហើយបន្ទាប់ពីឈ្នះ ២ ប្រកួតជាប់គ្នាដោយបានយកឈ្នះលើក្រុម Sevilla កាលពីថ្ងៃសៅរ៍ និងយកឈ្នះលើក្រុម Monchengladbach កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍នេះ ហើយជំនួបចុងសប្តាហ៍នេះគឺក្រុម Real Madrid នឹងត្រូវប្រកួតជាមួយក្រុមខ្លាំងដូចគ្នាគឺ Atletico Madrid។

គ្រូបង្វឹក Zinedine Zidane បាននិយាយថា៖  

ខ្ញុំនឹងមិនអាចក្លាយជាគ្រូបង្វឹកដូចលោក Sir Alex Ferguson ឡើយ។ ខ្ញុំច្បាស់ណាស់។ ខ្ញុំមិនដឹងឡើយថានតើខ្ញុំអាចនៅទីនេះបានយូរប៉ុណ្ណាឡើយ។ ខ្ញុំតែងតែគិតពីមួយថ្ងៃទៅមួយថ្ងៃថាខ្ញុំសំណាងណាស់ដែលបាននៅដឹកនាំក្លិបបាល់ទាត់ដ៏អស្ចារ្យមួយនេះ។

  គ្រូបង្វឹក Zinedine Zidane

លោក Sir Alex Ferguson បានចំណាយពេលដឹកនាំក្រុម Manchester United បានរយៈពេល ២៦ ឆ្នាំ។ ដោយឡែកលោក Zinedine Zidane ទើបដឹកនាំ Real Madrid បាន ៤ ឆ្នាំប៉ុណ្ណោះដែលជារយៈពេលដែលលោកឡើងកាន់តំណែងនេះដល់ទៅ ២ ដងឯណោះ៕

លោក Sir Alex Ferguson
លោក Sir Alex Ferguson
  គ្រូបង្វឹក Zinedine Zidane
  គ្រូបង្វឹក Zinedine Zidane
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T