Liverpool កំពុងចាប់អារម្មណ៍ចង់បានតារាឆ្នើមរបស់ Wolves ពីររូបទៀតនៅខែមករាខាងមុខ

//s9.kh1.co/52/5269bb826393eeccf170caba2c5b658717a71c9c.jpg
កីទ្បា

 ០៥-ធ្នូ-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

Liverpool កំពុងចាប់អារម្មណ៍ចង់បានតារាឆ្នើមរបស់ Wolves ពីររូបទៀតនៅខែមករាខាងមុខគឺកីឡាករ​​ Ruben Neves និង Fabio Silva

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool អាចនឹងមមាញញឹកជាងគេនៅទីផ្សារដោះដូរខែមករាខាងមុខ ខណៈដែលកំពុងជួបវិបត្តិកីឡាកររបួសឥតល្ហែនៅដើមរដូវកាល២០២០/២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Diogo Jota
Diogo Jota

ក្នុងនោះបើតាមគេហទំព័រ Daily Star បានឲ្យដឹងថាលោកគ្រូបង្វឹក Jurgen Klopp កំពុងចាប់អារម្មណ៍ចង់បានតារាឆ្នើមរបស់ក្លិប Wolves ពីររូបទៀត ក្រោយទិញបានខ្សែប្រយុទ្ធ Diogo Jota នៅរដូវក្ដៅកន្លងមកនេះ។

Ruben Neves
Ruben Neves

ដោយឡែកកីឡាករទាំងពីររូបរបស់ Wolves ដែល Liverpool គ្រោងដាក់សំណើផ្ទេរយកមករួមក្រុម នៅដើមឆ្នាំក្រោយនោះ សុទ្ធសឹងតែកីឡាកររបស់ព័រទុយកាល់ ពោលមានដូចជាខ្សែបម្រើវ័យ២៣ឆ្នាំ Ruben Neves និង​ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Fabio Silva

Fabio Silva
Fabio Silva

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T