ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយលោកស្រី ឆែម សូនីតា និងលោក តាំង សេវិនអាប់ ត្រូវមកធ្វើតេស្ដ ទោះគ្មានរោគសញ្ញាអ្វីក៏ដោយ

//s9.kh1.co/8e/8e5517ade3db4ddd38b9aa3512e85a94091efba7.jpg
សង្គម

 ០៥-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយស្នើឲ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គល២នាក់ ដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់«ព្រឹតិ្ដការណ៍សហគមន៍ ២៨វិច្ឆិកា»។

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយស្នើឲ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គល០២នាក់ ដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់«ព្រឹតិ្ដការណ៍សហគមន៍ ២៨វិច្ឆិកា» ត្រូវទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងសេចក្ដីប្រកាសខាងលើ ក្រសួងបានអំពាវនាវដល់សាធារណៈជនទាំងអស់ ដែលរស់នៅតាមរាជធានី-ខេត្ដ ដែលដឹងខ្លួនថាជាអ្នកបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលចំនួន០២នាក់ រួមមានស្ដ្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសម្នាក់ទៀតឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនចេញរោគសញ្ញាអ្វីក៏ដោយ ត្រូវមកធ្វើតេស្ដដោយយកវត្ថុសំណាក និងពិនិត្យឈាមទៅតាមមន្ទីរពេទ្យខេត្ត ដែលលោកអ្នកស្នាក់នៅ។

សូមជម្រាបថា បើអ្នករស់នៅរាជធានីភ្នំពេញ សូមអញ្ជើញទៅធ្វើតេស្ដដោយយកវត្ថុសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។

សូមអានសេចក្តីលម្អិត របស់ក្រសួងសុខាភិបាលខាងក្រោម៖

https://s9.kh1.co/__image/w=650,h=935,q=100/4c/4cc00dc6938de1cad10b5e690198278da77eb0d8.jpg
https://s9.kh1.co/__image/w=650,h=910,q=100/67/67e7e046839100af5e46448fd12dc1d9072ff938.jpg
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T