គួរឱ្យរន្ធត់! គ្រោះថ្នាក់អណ្តូងរ៉ែ បានសម្លាប់កម្មករអណ្តូងរ៉ែចិន ១៨នាក់

//s9.kh1.co/bc/bc30c65f06cea9750df1e6f8d2743d2416c223c6.jpeg
សង្គម

 ០៥-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

គ្រោះថ្នាក់អណ្តូងរ៉ែ Diaoshuidong ក្នុងក្រុង ឆុងឈីង (Chongqing) ភាគនិរតីនៃប្រទេសចិន បានសម្លាប់កម្មករអណ្តូងរ៉ែ ១៨នាក់

ប៉េកាំង៖  យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ័រ (Xinhua) បានចុះផ្សាយ​ថា គ្រោះថ្នាក់នៅអណ្តូងរ៉ែមួយឈ្មោះថា Diaoshuidong ក្នុងក្រុង ឆុងឈីង (Chongqing) ភាគនិរតីនៃប្រទេសចិន បានសម្លាប់កម្មករអណ្តូងរ៉ែចំនួន ១៨នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​សារព័ត៌មានខាងលើបានបញ្ជាក់ថា ក្នុងចំណោមកម្មករអណ្តូងរ៉ែ ២៤នាក់ ដែលចាប់នៅក្រោមដី ដោយសារការលេចធ្លាយឧស្ម័នពុលកាបូនម៉ូណូអុកស៊ីដ គឺមាន ១៨នាក់បានស្លាប់ និងម្នាក់ត្រូវបានជួយសង្គ្រោះ ហើយក្រុម​សង្គ្រោះកំពុងតាមរកអ្នកផ្សេងទៀតបន្តទៀត។

គួរជម្រាបផងដែរថា អណ្តូងរ៉ែរបស់ប្រទេសចិន គឺស្ថិតក្នុងចំណោមអណ្តូងរ៉ែដ៏មានគ្រោះថ្នាក់បំផុត នៅ​លើពិភពលោក។ ហើយកាលពីចុង​ខែកញ្ញា កន្លងទៅនេះ អណ្តូងរ៉ែមួយឈ្មោះថា Songzao ដែលមានទីតាំងនៅទីក្រុង​ ឆុងឈីង ដូចគ្នានេះ បានសម្លាប់មនុស្ស ១៦នាក់ ដោយសារការលេចធ្លាយឧស្ម័នពុល៕

ក្រុមជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកជាប់នៅក្រោមដី
ក្រុមជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកជាប់នៅក្រោមដី
ក្រុមជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកជាប់នៅក្រោមដី
ក្រុមជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកជាប់នៅក្រោមដី
ក្រុមគ្រូពេទ្យកំពុងរងចាំអ្នកជំងឺ
ក្រុមគ្រូពេទ្យកំពុងរងចាំអ្នកជំងឺ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T