បន្ទាប់ពីអង់គ្លេស បារ៉ែនក្លាយជាប្រទេសទី២ លើពិភពលោក ដែលអនុម័តឲ្យប្រើវ៉ាក់សាំងជំងឺកូវីដ-១៩ Pfizer

//s9.kh1.co/e6/e6fa2dfa1f93335180b39f35afd2bf80901b4bae.jpg
សង្គម

 ០៥-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

វ៉ាក់សាំងនេះ ត្រូវបានគេវិភាគ និងពិនិត្យយ៉ាងហ្មត់ចត់ចំពោះប្រសិទ្ធិភាព និងសុវត្ថិភាពរបស់វា មុននឹងអនុញ្ញាតដាក់ឱ្យប្រើប្រាស់

បារ៉ែន យោងតាមការរាយការណ៍របស់សារព័ត៌មានអុីស្រាអែលបានឱ្យដឹងថា រាជាណាចក្របារ៉ែន បានក្លាយជាប្រទេសទី២ បន្ទាប់ពីចក្រភពអង់គ្លេស ដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែល​​បង្កើតឡើងរវាងក្រុមហ៊ុនផលិតឱសថ​ Pfizer អាមេរិក និង​​ BioNTech របស់អាល្លឺម៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នាក់ងារសារព័ត៌មានជាតិបារ៉ែនបានប្រាប់ឱ្យដឹងថា ការអនុម័តដាក់ឱ្យប្រើប្រាស់នូវវ៉ាក់សាំងការពារកូវីដនេះ ត្រូវបានអាជ្ញាធរគ្រប់គ្រងសុខភាពជាតិ ធ្វើការវិភាគនិងពិនិត្យយ៉ាងហ្មត់ចត់ចំពោះប្រសិទ្ធិភាព និងសុវត្ថិភាពរបស់វារួចរាល់មកហើយ មុននឹងសម្រេចដាក់អនុម័តឱ្យប្រជាជនប្រើប្រាស់។ ហើយក្នុងនោះដែរ វាជាយន្តការដ៏សំខាន់មួយរបស់រដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដែលកំពុងតែបន្តរីករាលដាលនេះ។

​យ៉ាងណាមិញ ទាក់ទងនឹងបញ្ហាប្រឈមចម្បងសម្រាប់បារ៉ែន គឺលក្ខខណ្ឌនៃការចាក់វ៉ាក់សាំង ដោយសារតែវ៉ាក់សាំងនេះត្រូវការដឹកជញ្ជូន និងរក្សាទុកនៅសីតុណ្ហភាពត្រជាក់ខ្លាំងប្រហែលដក ៧០អង្សាសេ ខណៈដែលអាកាសធាតុនៅប៉ារ៉ែនកើនឡើងរហូតដល់ទៅ ៤០អង្សាសេឯនោះនៅរដូវក្តៅ។

គួរបញ្ជាក់ថា ប្រទេសបារ៉ែនមានប្រជាជនសរុបចំនួន ១.៦លាននាក់ ដែលក្នុងនោះអ្នកដែលឆ្លងវីរុសកូវីដនេះមានដល់ទៅ ៨៧,០០០នាក់ ស្លាប់ជាង ៣៤១ នាក់ និងជាសះស្បើយជាង ៨៥,០០០នាក់។ ក្នុងនោះ បារ៉ែនក៏ធ្លាប់បានផ្តល់ការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាបន្ទាន់នូវការចាក់វ៉ាក់សាំងការពារកូវីដពីចិនដល់មនុស្សចំនួន ៦,០០០ នាក់រួចមកហើយ៕

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer
រាជធានី ម៉ាណាម៉ា​ របស់ប្រទេសប៉ារ៉ែន
រាជធានី ម៉ាណាម៉ា​ របស់ប្រទេសប៉ារ៉ែន
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T