ច្បាស់ការហើយ! អ្នកកាសែតបារាំងម្នាក់ប្រាប់ថា Messi នឹងផ្ទេរទៅក្លិបយក្សមួយនេះ នៅរដូវកាលក្រោយ

//s9.kh1.co/e7/e788bc228ab106e3f7757447853178ea6b826b16.jpg
កីទ្បា

 ០៤-ធ្នូ-២០២០ ១០ល្ងាច · ៣ ឆ្នាំមុន

បើយោងតាមសារពត៌មានបារាំងបានឲ្យដឹងថា តារាឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi នឹងវិចបង្វិចដើរចេញពីក្លឹបដោយគ្មានតំលៃខ្លួននៅរដូវក្តៅខាងមុខនេះ ដើម្បីទៅជ្រកក្រោមទ្រនំក្លឹបអ្នកមាននៅបារាំង PSG ។

បរទេស៖ មានរឿងមន្ទឹលសង្ស័យជាច្រើនជុំវិញអនាគតរបស់ម្ចាស់ Ballon D'or 6សម័យ Messi នៅ ក្លិប Barcelona ចាប់តាំងពីចុងរដូវកាលមុនមកម្ល៉េះ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានបញ្ជាក់យ៉ាងច្បាស់ពីបំណងចង់អស់ល្អនឹងគ្នាជាមួយក្លិបនៅដើមរដូវក្តៅនេះ បន្ទាប់ពីមានការមិនពេញចិត្តមួយចំនួនទាក់ទងនឹងការសម្រេចចិត្តរបស់ក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi
Messi

បើយោងតាមសារព័ត៌មានបារាំងបានឲ្យដឹងថា តារាឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi នឹងវេចបង្វេចដើរចេញពីក្លិបដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខនេះ ដើម្បីទៅជ្រកក្រោមទ្រនំក្លិបអ្នកមាននៅបារាំង PSG ។

PSG
PSG

គួរឱ្យដឹងដែរថា ម្ចាស់ពាក់អាវលេខ១០រូបនេះមានការផ្សាភ្ជាប់ជាខ្លាំងក្នុងការផ្ទេរទៅកាន់ក្លិបអ្នកមាននៅអង់គ្លេស Manchester City ប៉ុន្តែតម្លៃខ្លួនទិញផ្តាច់កុងត្រា៧០០លានផោន បានធ្វើឲ្យការផ្ទេរជាប់គាំង ខណៈកុងត្រាជាមួយ Barcelona នៅមិនទាន់ជាប់នៅឡើយ ដែលធ្វើឲ្យ Messi ត្រូវបង្ខំចិត្តលេងនៅ Barcelona បន្តទៀត។

Messi
Messi

ព្រមគ្នានេះផងដែរ តារាឆ្នើមរបស់ PSG កីឡាករ Neymar ដែលជាអតីតដៃគូយល់ចិត្ត ធ្លាប់ប្រគាកស្មាគ្នាប្រយុទ្ធ លើសមរភូមិវាលស្មៅកន្លងទៅ ក៏ធ្លាប់បានលើកឡើងផងដែរថា ខ្លួននឹងជួបជុំជាមួយ Messi វិញនៅរដូវកាលក្រោយ ។ គាប់ជួនផងដែរ លោក Carles Tusquets ដែលកាន់តំណែងជាប្រធានក្លិបបណ្តោះអាសន្នរបស់ Barcelona បានថ្លែងប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថា " យើងគួរតែលក់ Messi ចេញនៅរដូក្តៅខាងមុខនេះ"

Carles Tusquets និង  messi
Carles Tusquets និង  messi
Neymar និង Messi
Neymar និង Messi
Neymar និង Messi
Neymar និង Messi
Messi
Messi
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T