ទោះទើបបង្ហាញខ្លួនបានប៉ុន្មានប្រកួតក្តី តែ Trincao ដាច់ខាតមិនធ្វើរឿងមួយនេះ

//s9.kh1.co/5f/5f19a9aadeba8161c9469d59c3471113edda31cd.jpg
កីទ្បា

 ០២-ធ្នូ-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

កីឡាករវ័យក្មេងសញ្ជាតិព័រទុយហ្កាល់ Trincao បានទម្លាយថាខ្លួននឹងមិនចាកចេញពីក្លិប Barcelona ដាច់ខាត ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ព្រោះតែទីនេះគឺជាក្លិបដែលល្អបំផុតមួយនៅក្នុងពិភពលោក ក៏ដូចជាក្រុមនៅក្នុងក្ដីស្រមៃរបស់​ខ្លួនផងដែរ។

កីឡាករវ័យក្មេងសញ្ជាតិព័រទុយហ្កាល់ Trincao បានទម្លាយថាខ្លួននឹងមិនចាកចេញពីក្លិប Barcelona ដាច់ខាត ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ព្រោះតែទីនេះគឺជាក្លិបដែលល្អបំផុតមួយនៅក្នុងពិភពលោក ក៏ដូចជាក្រុមនៅក្នុងក្ដីស្រមៃរបស់​ខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលគេសួរថាតើនាថ្ងៃអនាគត គាត់អាចនឹងទៅរកទ្រនំថ្មី ដើម្បីទទួលបានឱកាសបង្ហាញខ្លួនច្រើនជាងនៅ Barca ដែរទេ ពេលនោះ Trincao ហាក់មិនរុញរាក្នុងការឆ្លើយបដិសេធនោះឡើយ បើទោះបីជាទើបនឹងបង្ហាញខ្លួនជាមួយក្រុមអ្នកមានបុណ្យបានត្រឹម ១២ ប្រកួតក្ដី។

ខ្សែបម្រើស្លាប Trincao
ខ្សែបម្រើស្លាប Trincao

នៅក្នុងកិច្ចសម្ភាសន៍កន្លងទៅ កីឡាកររូបនេះនិយាយថា៖ “ខ្ញុំមិនដែលគិតថាចង់ដើរចេញពី Barcelona សោះឡើយ ត្បិតទីនេះគឺជាក្រុមល្អបំផុតមួយក្នុងលោក ហើយនេះក៏ជាក្ដីស្រមៃធំបំផុតមួយរបស់ខ្ញុំដូចគ្នា ដូច្នេះហើយខ្ញុំប្រាកដជាបន្តនៅទីនេះរហូតទៅ”។

ខ្សែបម្រើស្លាប Trincao
ខ្សែបម្រើស្លាប Trincao

គេបន្ថែមទៀតថា៖ “ជាមួយនឹងបទពិសោធន៍ក្នុងការប្រកួត និងទំនុកចិត្ត ខ្ញុំជឿជាក់ថា ខ្ញុំអាចធ្វើបានល្អដូចកាលលេងនៅ​ Braga អ៊ីចឹង។ ខ្ញុំក៏ដូចជាមិត្តរួមក្រុមដទៃទៀតដែរគឺចង់បង្ហាញខ្លួនគ្រប់ការប្រកួតទាំងអស់ តែគ្រប់យ៉ាងគឺសម្រេចទៅលើគ្រូបង្វឹកជាអ្នករៀបចំ ហើយខ្ញុំក៏តែងតែត្រៀមខ្លួនជាស្រេចក្នុងការកោះហៅរបស់គ្រូបង្វឹកគ្រប់ពេលដែរ”៕

ប្រភព: Marca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T