ពេលខ្លះ យើងអត់សង្សារ មានប្រយោជន៍ ច្រើនចឹង!!

//s9.kh1.co/c4/c4540b1879aa58fd77906f63bb3f6dae57c28537.jpg
យល់ដឹង

 ០២-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

អត្ថប្រយោជន៍ ដ៏គួរឱ្យភ្ញាក់នៃជីវិតSingleទាំង៩ចំណុចនេះហើយ ដែលមិនធ្លាប់មានអ្នកណាបានប្រាប់អ្នកពីមុនមក.........

យល់ដឹង៖​ នៅក្នុងជីវិតយើងម្នាក់ៗមិនថាអ្នកណាទេ​ រមែងតែងចង់មានជីវិតគូឬដៃគូរយល់ចិត្ត ។​ តែស្នេហាមិនមែនជារឿងងាយស្រួលដូចយើងចង់បាន១០០ ភាគរយ នោះទេ បើជ្រើសខុសគឹមានតែសេចក្តីទុក្ខ ច្រើនជាងសេខក្តីសុខ ហើយការរស់នៅម្នាក់ឯងក៏វាមិនមែនជារឿងគួរឱ្យខ្លាចនោះទេ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មានមនុស្សជាច្រើនណាស់ដែលទទួលបាននូវជោគជ័យ ក្នុងការសិក្សា​ និង ការងារទោះជាគ្មានស្នេហាក៏ដោយ ។​ មនុស្សយើងទោះជារស់នៅគ្មានស្នេហាក៏អាចធ្វើឱ្យខ្លួនឯងសប្បាយចិត្តនិងមានក្តីសុខបានដែរ​ ។​ អ្នក Single​ ជាច្រើនមិនដែលដឹងទេ ថាខ្លួនឯងកំពុងជួបរឿងដែលអាចធ្វើឱ្យខ្លួនឯងមានអត្ថប្រយោជន៍ប៉ុណ្ណានោះទេ!

ប្រសិនបើអ្នកមិនជឿលើអ្វីដែលរៀបរាប់ខាងលើទេ​! ចូរអ្នកពិចារណានូវអត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលទាំង៩ចំណុចនេះ៖

១. អ្នកអាចធ្វើដំណើរកម្សាន្តបានដោយរីករាយ

រូបតំណាង
រូបតំណាង

តើអ្នកធ្លាប់គិតទេថាដៃគូស្នេហារបស់អ្នកអាចនឹងមានប្រតិកម្មបែបណា នៅពេលដែលអ្នកធ្វើដំណើរកម្សាន្តទៅកន្លែងឆ្ងាយហើយចំណាយពេលជាច្រើនថ្ងៃដោយមិនយកពួកគេទៅជាមួយ?  ច្បាស់ណាស់ពួកគេប្រាកដជាមិនសប្បាយចិត្ត​ ។ ដូច្នេះហើយដំណើរកម្សាន្តរបស់យើង គឺពិតជាមិនមានភាពសប្បាយរីករាយនោះទេ។ ទោះជាយ៉ាងណា មនុស្សដែល Single​ គឺមានសេរីភាពក្នុងការធ្វើដំណើរកម្សាន្ត​ មិនថាយើងធ្វើដំណើរកម្សាន្តឆ្ងាយឬប្រើរយៈពេលយូរប៉ុណ្ណានោះទេ​ គឺដំណើរកម្សាន្តរបស់យើងប្រកបដោយភាពរីករាយ។

២.​​ អ្នកអាចលេងជាមួយអ្នកណាក៏បានដោយមិនមានការភ័យខ្លាច

រូបតំណាង
រូបតំណាង

ជាការពិតណាស់យើងតែងតែលេងសើចជាមួយមិត្តភក្តិដើម្បីបង្កើតនូវភាពសប្បាយហើយ ទោះជាស្និទ្ធស្នាលខ្លាំងក៏ដោយ​​ ក៏យើងមិនខ្លាចអ្នកណាខឹងឬអន់ចិត្តអីដែរ។  ផ្ទុយទៅវិញចំពោះអ្នកមានដៃគូស្នេហាគឺពួកគេមិនសូវហ៊ានលេង​ ឬសិ្នទ្ធស្នាលជាមួយមិត្តភក្តិនោះទេ ដោយខ្លាចដៃគូស្នេហារបស់ខ្លួនខឹងឬមិនសប្បាយចិត្ត។

៣.​​​ អ្នកអាចមើលថែរាងកាយរបស់ខ្លួនឯងបានល្អ

រូបតំណាង
រូបតំណាង

វាជារឿងដែលគួរឱ្យចង់សើចណាស់ នៅពេលដែលអ្នកមានដៃគូ ​។

តាមការស្ទង់មតិរបស់អ្នកស្រាវជ្រាវអង់គ្លេសបានរកឃើញថា មនុស្សជាច្រើន បានឡើងទម្ងន់ ១៤ ផោនបន្ទាប់ពីចាប់ផ្តើមមានទំនាក់ទំនងស្នេហា។ ការឡើងទម្ងន់នេះលេចឡើងជាផលវិបាក ដោយសារតែសកម្មភាពរាល់ថ្ងៃ។ កត្តាដែលធ្វើឱ្យពួកគេឡើងទម្ងង់គឺពួកគេចូលចិត្ត ‘’ញាំ​អាហារក្រៅ’’។ ប្រសិនបើអ្នកចង់បានរាងស្អាតនិងមានពេលថែរក្សារាងកាយ ជីវិត​ Single នេះហើយគឺជាជម្រើសដ៏ល្អរបស់អ្នក។

៤.​​​ អ្នកអាចមានពេលវេលាសម្រាប់ស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់

រូបតំណាង
រូបតំណាង

មនុស្សយើងម្នាក់ៗគឺត្រូវស្រលាញ់ខ្លួនឯងឱ្យបានច្រើនមុនពេលឱ្យអ្នកដទៃស្រលាញ់ ។​ ដូច្នេះហើយយើងត្រូវមានពេលវេលាដើម្បីឈ្វេងយល់ពីខ្លួនឯងឱ្យបានច្រើនជាងមុន។ ព្រោះថាបើយើងមិនទាន់ស្គាល់ខ្លួនឯងច្បាស់ផង តើចង់ឱ្យគេមកស្រលាញ់យើងយ៉ាងម៉េច ?

៥.​​ អ្នកអាចគេងដោយស្ងប់ស្ងាត់និងគ្មានការរំខាន

រូបតំណាង
រូបតំណាង

អ្នកគិតទេថាត្រូវចំណាយពេលប៉ុន្មាននាទី ប៉ុន្មានម៉ោងក្នុងមួយយប់ៗដើម្បីនិយាយទូរសព្ទ័ឬលេងឆាតជាមួយដៃគូអ្នក​ ហើយបើសិនជាដៃគូអ្នកចេញក្រៅនោះ​ ច្បាស់ណាស់ថាអ្នកត្រូវគេងចាំថាពេលណាដៃគូអ្នកមកដល់ផ្ទះវិញ។

តែចំពោះអ្នក Single វិញ​ យើងអាចគេងដោយភាពសុខសាន្ត​ និងមិនចាំបាច់ខ្វល់ឬត្រូវចំណាយពេលឱ្យដៃគូ​ ។​

៦. អ្នកអាចក្លាយទៅជាមនុស្សម្នាក់ដែលអាចពឹងខ្លួនឯងបាន

រូបតំណាង
រូបតំណាង

តើអ្នកធ្លាប់ឆ្លងកាត់ការបែកបាក់ដ៏រំជួលចិត្តយ៉ាងខ្លាំងទេ?  ពិតណាស់វាបានធ្វើឱ្យអ្នកបាត់បង់ខ្លួនឯងរយៈពេលជាច្រើនខែ ច្រើនឆ្នាំ ។ ប៉ុន្តែភាពឈឺចាប់ទាំងនោះហើយដែលបានបង្រៀនយើងឱ្យចេះស្រលាញ់និងស្គាល់ពីខ្លួនឯងបានច្រើនជាងមុនបន្ទាប់យើងប្រើជិវិតSingle​ ជាថ្មី​។ យើងក៏អាចធ្វើឱ្យខ្លួនឯងមានក្តីសុខពេញលេញមួយបានដែរ ដោយឈប់ពឹងពាក់អ្នកដទៃហើយក៏ឈប់ទុកសេចក្តីសុខខ្លួនឯងនៅនឹងអ្នកដទៃតទៀត។

៧.​​ អ្នកអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់មិត្តជិតសិ្នទ្ធ

រូបតំណាង
រូបតំណាង

ពេលវេលាកាន់តែទៅមុខ ហើយមនុស្សម្នាក់ៗក៏មិនសូវជាមានពេលគ្រប់គ្រាន់សម្រាប់មិត្តភក្តិ ពេលខ្លះសឹងតែអត់ទៅទៀត។​ មិត្តភកិ្តក៏ជាចំណែកដ៏សំខាន់មួយនៅក្នុងជីវិតយើងដែរ ព្រោះថាគ្រប់ពេលយើងមានទុក្ខគឺមានមិត្តចាំនៅក្បែរយើងរហូត។​ ប្រសិនបើយើងមានដៃគូ ច្បាស់ណាស់យើងនិងចំណាយពេលដែលឆ្លៀតពីការងារឬការសិក្សាទៅឱ្យដៃគូនោះទាំងអស់។ ដូច្នេះហើយការនៅSingle គឺជម្រើសមួយដ៏ល្អសម្រាប់អ្នក។

៨.​ អ្នកអាចគេចចេញពីទំនាស់រវាងអ្នកទី៣របស់ដៃគូអ្នក

រូបតំណាង
រូបតំណាង

នៅក្នុងស្នហាច្បាស់ណាស់ បើមានម្ខាងលួចក្បត់ទៅមានអ្នកទី៣វាគឺជារឿងដ៏សែនឈឹចាប់ខ្លាំងមួយសម្រាប់ម្ខាងទៀត ហើយការឈឺចាប់ទាំងនោះអាចធ្វើឱ្យខ្លួនគេហ៊ានធ្វើរឿងឆ្កួតៗដែលនឹកស្មានមិនដល់ទៀតផង។

៩.​ អ្នកអាចធ្វើអ្វីឆ្កួតៗតាមចិត្តដែលអ្នកចង់ធ្វើ

រូបតំណាង
រូបតំណាង

មនុស្សដែលSingleភាគច្រើនពួកគេមិនសូវខ្វល់ពីការស្លៀកពាក់ប្រេនៗនិងការតុបតែងខ្លួនខ្លាំងនោះទេ ព្រោះពួកមិនសូវជាខ្វល់ជាមួយនឹងភ្នែកអ្នកជំុវិញខ្លួនប៉ុន្មានទេ។ ពួកគេចូលចិត្តធ្វើអ្វីដែលគិតថាពួកគេនឹងមានសេចក្តីសុខ ហើយអ្វីដែលអាចធ្វើឱ្យពួកគេសប្បាយចិត្តខ្លាំងនោះគឺការញុាំ ។​

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T