ខុសស្រឡះពីការគិតរបស់លោក ត្រាំ អគ្គព្រះរាជអាជ្ញាអាមេរិក រកមិនឃើញថាមានការលួចបន្លំសន្លឹកឆ្នោតនោះទេ

//s9.kh1.co/e1/e1ef3a891649e0c67ea90c6faa1c4b0211267d85.webp
សង្គម

 ០២-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អគ្គព្រះរាជអាជ្ញាអាមេរិកលោក William Barr បាននិយាយទៅការកាសែត AP ថា ក្រសួងមិនបានរកឃើញភស្តុតាងណាមួយនៃការលួចបន្លំសន្លឹកឆ្នោតគ្រប់គ្រាន់ដើម្បីលុបចោលលទ្ធផលសន្លឹកឆ្នោតនេះទេ

វ៉ាស៊ីនតោន៖  អគ្គព្រះរាជអាជ្ញាអាមេរិក លោក William Barr បាន​ប្រាប់ទៅកាសែត AP នៅថ្ងៃទី ១ ខែធ្នូ ថា ក្រសួងមិនបានរកឃើញការលួចបន្លំសន្លឹកឆ្នោត ដែលអាចយកធ្វើជាភស្តុតាង​គ្រប់គ្រាន់ ដើម្បីលុបចោលលទ្ធផលសន្លឹកឆ្នោតនេះទេ ខណៈដែលលោក Trump នៅតែព្យាយាម​លើកឡើងថា មានការលួចបន្លំសន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ៗដូចជា Georgia  Michigan និង Pennsylvania។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រសាសន៍របស់អគ្គមេធាវីអាមេរិកលោក William Barr បានគូសបញ្ជាក់ដូច្នេះថា៖ 

រហូតមកដល់ពេលនេះ យើងមិនទាន់រកឃើញថាមានការក្លែងបន្លំក្នុងកំរិតណាមួយ  ដើម្បីអាចឈានដល់ការលុបចោលលទ្ធផលសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតនោះទេ។

William Barr

ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ មេធាវី ២រូបរបស់លោក Trump បានលើកឡើងដែរថា៖ 

ដោយការគោរពចំពោះអគ្គព្រះរាជអាជ្ញា  នាយកដ្ឋានយុត្តិធម៌មិនទាន់មានបើការស៊ើបអង្កេតណាមួយនៅឡើយទេ។  ពួកគេនឹងបន្តស្វែងរកការពិតតាមរយៈប្រព័ន្ធតុលាការ និងនីតិកាលរបស់រដ្ឋ។

Rudy Giuliani and Jenna Ellis

គួរបញ្ជាក់ផងដែរថា ​ប្រធានាធិបតីជាប់ឆ្នោត គឺលោក Joe Biden ​នឹងត្រូវបានកំណត់ឱ្យចូលកាន់តំណែងជាប្រធានធិបតីអាមេរិកផ្លូវការ នៅថ្ងៃទី ២០ ខែមករា ខាងមុខ៕

គ្គព្រះរាជអាជ្ញាអាមេរិកលោក William Barr
គ្គព្រះរាជអាជ្ញាអាមេរិកលោក William Barr
មេធាវីលោក Rudy Giuliani
មេធាវីលោក Rudy Giuliani
មេធាវីលោកស្រី Jenna Ellis
មេធាវីលោកស្រី Jenna Ellis
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T