ក្រុមចោរប្លន់ធនាគារនៅប្រេស៊ីល ជាប់ដៃបាញ់តតាំងនឹងប៉ូលិស បណ្ដាលឲ្យជ្រុះលុយពេញផ្លូវ...អ្នកស្រុកឃើញនាំគ្នារើសព្រាត (មានវីដេអូ)

//s9.kh1.co/46/467967756c08f6ecabdb7ed887a8729eed6fcfdd.jpg
សង្គម

 ០២-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមចោរប្លន់ធនាគារមួយកន្លែង នៅភាគខាងត្បូងនៃទីក្រុង Criciúma បានបំផ្ទុះគ្រឿងផ្ទុះនិងប្រើប្រាស់អាវុធធុនធ្ងន់បាញ់ប្រហារលើប៉ូលិស បណ្ដាលឲ្យមន្ដ្រីប៉ូលិសចំនួនពីរនាក់រងរបួស និងបានបន្សល់ទុកក្រដាសប្រាក់យ៉ាងច្រើន ពាសពេញដងផ្លូវទៀតផង។

ប្រេស៊ីល៖ ក្រុមចោរប្លន់ធនាគារមួយកន្លែង នៅភាគខាងត្បូងនៃទីក្រុង Criciúma ប្រទេសប្រេស៊ីល បានបំផ្ទុះគ្រឿងផ្ទុះនិងប្រើប្រាស់អាវុធធុនធ្ងន់បាញ់ប្រហារលើប៉ូលិស អស់រយៈពេលជិត២ម៉ោង កាលពីពាក់កណ្ដាលអាធ្រាត្រថ្ងៃចន្ទ ដើមខែធ្នូ ឆ្នាំ២០២០នេះ ដែលបណ្ដាលឲ្យមន្ដ្រីប៉ូលិសចំនួនពីរនាក់រងរបួស និងបានបន្សល់ទុកក្រដាសប្រាក់យ៉ាងច្រើន ពាសពេញដងផ្លូវទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្រុមចោរ
សកម្មភាពក្រុមចោរ

ជាក់ស្ដែង តាមរយៈរូបភាព និងវីដេអូឃ្លីបដែលបានចែកចាយនៅលើបណ្ដាញសង្គម បានបង្ហាញពីក្រុមចោរប្លន់ប្រដាប់ដោយអាវុធ​ស្ថិតនៅលើដងផ្លូវ បានចាប់ចំណាប់ខ្មាំង មុនពេលពួកគេបើករថយន្ដគេចខ្លួន។ យ៉ាងណាមិញ មុនពេលបើកចេញពីទីនោះ ក្រុមពួកគេមិនបានប្រមូលក្រដាសប្រាក់រាប់រយសន្លឹក ដែលជ្រុះនៅពាសពេញដងផ្លូវឡើយ ទើបធ្វើឲ្យអ្នកស្រុកឆ្លៀតឱកាសដណ្ដើមគ្នារើសយករៀងៗខ្លួនតែម្ដង។

សកម្មភាពអ្នកស្រុកនាំគ្នារើសលុយ
សកម្មភាពអ្នកស្រុកនាំគ្នារើសលុយ

ជុំវិញករណីខាងលើ ប៉ូលិសបានឲ្យដឹងថា រហូតមកទល់ពេលនេះ អ្នករើសប្រាក់មានចំនួន ៤នាក់ត្រូវបានចាប់ខ្លួន ហើយចំនួនប្រាក់មានប្រហែល ១៥៥,០០០ដុល្លារអាមេរិក។ ដោយឡែក​ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុ្ងងស្រុកបានរាយការណ៍ថា ក្រុមចោរប្លន់រហូតដល់ទៅ៣០នាក់ឯណោះ ដែលជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T