ក្រសួង​​សុខាភិ​បាល​ ស្នើឲ្យអ្នកពាក់​ព័ន្ធផ្ទាល់​នឹង​បុគ្គល​មាន​កូវីដ​១៩​ មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​រាយ​ការណ៍ ដើម្បីរកប្រភពចម្លង

//s9.kh1.co/88/88b67da6f4dc79c33cbc3658c3cc3e14d2cf6656.jpg
សង្គម

 ០២-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

លោកស្រី ឱ វណ្ណឌីន បានស្នើឲ្យ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​នឹង​​បុគ្គល​​មាន​កូវី​ដ​១​៩ មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​រាយ​ការណ៍ ដើម្បីរកប្រភព​ចម្លងកូវីដ១៩ ឲ្យបាន​លឿន

ក្រសួង​សុខាភិបាល​​ថ្មីៗ បាន​​ប្រកាសពីលទ្ធផលតេស្តវិជ្ជមានថ្មីជាប់ៗគ្នាសរុប ១៦ករណី​ពាក់ព័ន្ធព្រឹត្តិការណ៍​សហគមន៍​​ ២៨វិច្ឆិកា ដែលធ្វើឲ្យចំនួន​អ្នកឆ្លងក្នុងសហគមន៍សរុបឡើង​ដល់ ​១៧នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនោះ នៅមានបុគ្គលពាក់ព័ន្ធជាច្រើនទៀតដែលត្រូវធ្វើ​ចត្តាឡីស័ក ដោយសារអ្នកទាំងនោះមានទំនាក់​ទំនងទាំង​ផ្ទាល់​និងប្រយោលជាមួយអ្នកជំងឺ (ភរិយាឯកឧត្តម ឆែម សាវុធ)។

ឆ្លើយតបទៅនឹងស្ថានភាពនេះ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានស្នើឲ្យអ្នក​ពាក់ព័ន្ធ​ផ្ទាល់​នឹង​​បុគ្គល​​មាន​កូវី​ដ​១​៩ មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​រាយ​ការណ៍ ដើម្បីរកប្រភពចម្លងកូវីដ១៩ ឲ្យបាន​លឿន។

លោកស្រី ឱ វណ្ណឌីន៖ «បងប្អូនអ្នកប៉ះពាល់ផ្ទាល់ទាំងអស់ សូមឲ្យមានភាពស្មោះត្រង់ ក្នុងការរាយការណ៍ព័ត៌មាន​ផ្សេងៗ​  ដែលពាក់ព័ន្ធនឹងទំនាក់ទំនង ដើម្បីរកប្រភពចម្លងកូវីដ១៩ ឲ្យបានលឿន។ កាលណា យើងទុកការរុករក​នេះ​កាន់តែយូរ យើងរកក្រឃើញ ចឹងលទ្ធភាពនៃការចម្លងក៏មានលក្ខណៈទ្រង់ទ្រាយពិបាក ដែលយើងពិបាកស្មាន ថាតើ​ទំហំ​នៃការចម្លងនឹងមានកម្រិតប៉ុណ្ណា!»

សូម​បញ្ជាក់ថា ព្រឹត្តិការណ៍ ២៨វិច្ឆិកា មានករណីអ្នកឆ្លងសរុប ១៧នាក់។ បើតាមក្រសួងសុខាភិបាល មកទល់​ពេល​នេះ ខ្លួនបានធ្វើតេស្តអ្នកពាក់ព័ន្ធចំនួន ៧,១៣១នាក់ ក្នុងចំណោមអ្នកត្រូវធ្វើតេស្តសរុប ៨,២១២នាក់។ ហើយ​នៅថ្ងៃ ២ធ្នូនេះ នឹងធ្វើតេស្តបន្តអ្នកនៅសល់ចំនួន ១,០៨១នាក់បន្ថែមទៀត។

គិតត្រឹម​ថ្ងៃ ០២ ធ្នូនេះ កម្ពុជាមានករណីកូវីដ ១៩ សរុប​ចំនួន​​ ៣២៩នាក់ (រកឃើញករណីវិជ្ជមានថ្មី ០៣នាក់ទៀត នាំចូលមកពីក្រៅប្រទេស) និងសះស្បើយ ៣០៤៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T