​ក្រុមហ៊ុនផលិតឱសថចំនួន២ ​ស្នើសុំទៅសហភាពអឺរ៉ុប សម្រាប់ការអនុម័តលើវ៉ាក់សាំងកូវីដ១៩

//s9.kh1.co/4a/4a999915cb91977edf01fab5e83d32abd45accfb.jpg
សង្គម

 ០២-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនឱសថអាមេរិក Pfizer និង ដៃគូអាល្លឺម៉ង់ BioNtech បានដាក់ពាក្យទៅ ទីភ្នាក់ងារវាយតម្លៃថ្នាំពេទ្យសហភាពអឺរ៉ុប (EMA) ដើម្បីស្នើសុំអាជ្ញាប័ណ្ណទីផ្សារលក្ខខណ្ឌដែលក្រុមហ៊ុនទាំង ២ កំពុងមមាញឹកផលិតវ៉ាក់សាំងនេះឡើង

បរទេស៖  ក្រុមហ៊ុនឱសថអាមេរិក Pfizer និង ដៃគូអាល្លឺម៉ង់ BioNtech បានដាក់ពាក្យដាក់សំណើទៅទីភ្នាក់ងារវាយតម្លៃថ្នាំ​សហភាពអឺរ៉ុប (EMA) ដើម្បី​សុំ​ការអនុម័តលើវ៉ាក់សាំង​កូវីដ១៩ ដែលក្រុមហ៊ុនទាំង២ នេះ កំពុង​​ផលិត​ឡើង​ ដោយអះអាងថាវាមានប្រសិទ្ធភាព​ ៩៥%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីថ្លែងការណ៍បាន​ឱ្យដឹងថា ប្រសិនបើមានការយល់ព្រមពី EMA នោះវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech អាចចូលក្នុងទីផ្សារអឺរ៉ុបនៅចុងឆ្នាំ ២០២០ នេះ។  បន្ថែមពីនេះ លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុនឱសថ Pfizer បានមានប្រសាសន៍ដូច្នេះថា៖

យើងបានដឹងតាំងពីដំបូងមកម្ល៉េះ ថាអ្នកជំងឺកំពុងរង់ចាំ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកជញ្ជូននូវវ៉ាក់សាំងកូវីដ១៩នេះ នៅពេលយើងទទួលបានការយល់ព្រមពីអង្គភាពជាន់ខ្ពស់។

Albert Bourla

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩ បានចម្លងមនុស្ស ក្នុងពិភពលោកជាសរុបមានចំនួន ៦៣​ លាននាក់​ និងសម្លាប់មនុស្សអស់ ១.៤លាននាក់។ ហើយក្រុមហ៊ុន Pfizer និង BioNTech មានគម្រោងផលិតវ៉ាក់សាំងរហូតដល់ ៥០លានដូស ទូទាំងពិភពលោកនៅឆ្នាំនេះ  បន្ទាប់មកបង្កើនចំនួននេះដល់ ១.៣ ពាន់លានដូសនៅចុងឆ្នាំ ២០២១៕

ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាល្លឺម៉ង់  BioNTech
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាល្លឺម៉ង់  BioNTech
ក្រុមហ៊ុនសាជីវកម្មឱសថអាមេរិក  Pfizer
ក្រុមហ៊ុនសាជីវកម្មឱសថអាមេរិក  Pfizer
Albert Bourla  នាយកប្រតិបត្តិក្រុមហ៊ុនឱសថ Pfizer
Albert Bourla  នាយកប្រតិបត្តិក្រុមហ៊ុនឱសថ Pfizer
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T