មិនមែនធម្មតាទេ សូ​ម្បីតែកីឡាការិនីបាល់ទះ Lee Da Yeong ក៏សារភាពថាលួចចូលចិត្ត Jin ដែរ (មានវីដេអូ)

//s9.kh1.co/c1/c16f5e6d0fd29690f8f6b50582dc64a43811e73e.jpg
នារី

 ០១-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

មិនមែនធម្មតាទេ សូ​ម្បីតែកីឡាការិនីបាល់ទះ Lee Da Yeong ក៏សារភាពថាលួចចូលចិត្ត Jin ដែរ

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗកីឡាការិនីបាល់ទះរបស់ប្រទេសកូរ៉េឈ្មោះថា Lee Da Yeong បានសារភាពថាខ្លួនក៏ជាអ្នកគាំទ្ររបស់ក្រុម BTS ម្នាក់ផងដែរ ហើយកីឡាការិនីរូបនេះក៏បានបង្ហាញក្តីស្រឡាញ់ចំពោះ Jin យ៉ាងគួរឱ្យស្រឡាញ់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឃ្លីបវីដេអូខ្លីមួយគេសង្កេតឃើញអ្នកសម្ភាសន៍ម្នាក់បាននិយាយទៅកាន់ Lee Da Yeong ថា «បើសិនជា ឧទាហរណ៍ថា Jin បានមើលអ្នកប្រកួតនៅថ្ងៃនេះ» កីឡាការិនីរូបនេះបានតបថា «ឈប់សិន! ខ្ញុំពិតជាសង្ឃឹមថាគាត់ បានមើលវា» បន្ទាប់មកអ្នកសម្ភាសន៍ក៏សួរបន្ថែមថា «មានអ្វីចង់និយាយទៅកាន់គាត់ទេ?» កីឡាការិនីម្នាក់នេះក៏បាន តបបន្តទៀតថា «ខ្ញុំស្រឡាញ់អ្នក» វីដេអូខ្លីនេះក៏បានបញ្ចប់ដោយការសើចបែបអៀនខ្មាស បន្ទាប់ក៏ផ្តួលខ្លួនទៅគេងនៅលើដី ដោយជើងទាំងពីរលើកឡើងទៅលើអាកាសរបស់សិល្បការិនី Lee Da Yeong តែម្តង។

គួរបញ្ជាក់ផងដែរថា Lee Da Yeong បានឡើងទំព័រមុខនៅលើសារព័ត៌មានដោយត្រូវបានគេស្គាល់ថាជា ទេពីនៃ កីឡាបាល់ទះ ដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងដែលឥតខ្ចោះផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

 Lee Da Yeong
Lee Da Yeong
 Jin
Jin

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T