សមាជិកម្នាក់ទៀត Kogyeol ក្រុម UP10TION ត្រូវបានគេរាយការណ៍ថា មានផ្ទុកកូវីដ-១៩!

//s9.kh1.co/27/2715d74e70f47e397378228e8ea1aac9e6abd6db.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តាមរយៈការប្រកាសរបស់ផលិតកម្ម រកឃើញសមាជិកម្នាក់ទៀត នៃក្រុម UP10TION តេសិ៍្តឃើញ វិជ្ជមាន សម្រាប់កូវីដ១៩។

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ផលិត TOP Media របស់ក្រុមចម្រៀងបុរស TOP10TION បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញថាសមាជិកម្នាក់ទៀត បានធ្វើតេស្ត រកឃើញ វិជ្ជមាន សម្រាប់កូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីម្សិលមិញនេះ UP10TION ក៏បានធ្វើតេស្តរកមើល កូវីដ១៩ បន្ទាប់ពីលទ្ធផលតេស្តរបស់សមាជិកម្នាក់ទៀត គឺ Bitto មានភាពវិជ្ជមាននៅថ្ងៃនោះ។ យ៉ាងណាមិញ នៅថ្ងៃបន្ទាប់ផលិតកម្ម TOP Media បានចេញសេចក្តីថ្លែងការណ៍ រាយការណ៍មកថា សមាជិកម្នាក់ទៀតគឺ Kogyeol ក៏ទទួលបានលទ្ធផលតេស្ត វិជ្ជមាន ផងដែរ។

ចំណែកឯ សមាជិកផ្សេងទៀតរួមមាន Kuhn Sunyoul Gyujin Hwanhee Xiao ពួកគេ សុទ្ធតែទទួលបានលទ្ធផល អវិជ្ជមាន ចំពោះកូវីដ១៩។

ទោះជាយ៉ាងណាក្តី សមាជិកភាគច្រើន ទទួលបានលទ្ធផលតេស្ត អវិជ្ជមាន ក៏ដោយ សមាជិកក៏ដូចជា អ្នកគ្រប់គ្រងរបស់ UP10TION នឹងនៅតែដាក់ខ្លួនដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃសិនដដែល៕

សូមទស្សនារូបខាងភាពក្រោម៖

TOP10TION
TOP10TION
TOP10TION
TOP10TION
  សមាជិក Kogyeol មានលទ្ធផលតេស្ត វិជ្ជមាន
  សមាជិក Kogyeol មានលទ្ធផលតេស្ត វិជ្ជមាន
  សមាជិក Bitto មានលទ្ធផលតេស្ត វិជ្ជមាន
  សមាជិក Bitto មានលទ្ធផលតេស្ត វិជ្ជមាន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T